Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធី Spa រួម​មិត្ត ត្រជាក់ចិត្ត​មិត្ត Spa អោយ​ (វីដេអូ)

spot_img

​នៅក្នុង​ខេត្ត ផ្រែរ ភូមិ បាន​ធុង​ហ្ស៊ី ប្រទេស​ថៃ មាន​ប្រជាជន​ជាង​៨០​គ្រួសារ ហើយ​ក្នុង​ផ្ទះ​នី​មួយៗ​គឺ​មាន​សត្វ​ចិញ្ចឹម មួយ​ប្រភេទ​ដែល​ពួកគេ​អោយ​តម្លៃ​ខ្លាំងណាស់ ព្រោះ​វា​ជា​ប្រយោជន៍​សំខាន់​ក្នុងកា​រស់នៅ​និង​ផ្គត់ផ្គង់​ជីវភាព​ផងដែរ​។ ក្រៅពី​អាច​យក​អាចម៍​វា​ទៅ​ធ្វើ​ជា​ជី គេ​នៅ​អាច​យក​នោម​របស់​វា​ទៅ​លាយ​ស្រោច​ដំណាំ​អោយមាន​ភោគផល​បានល្អ​ទៀតផង​! ។​

​អ្នកភូមិ​នៅ​បាន​បង្កើត​រោង​ស្តុក​ដែល​គេ​ហៅថា​ជា “​ធនាគា ជន្លេន​“ ដែល​អាច​ផ្ដល់​ជន្លេន​ទៅ​ដល់​អ្នក​ដែល​ប្រើប្រាស់​ច្រើន​ហើយ​មិន​មានពូជ​ទុក​បង្ករ​បង្កើត​បន្ត តែ​ក្នុង​ការខ្ចី​ត្រូវតែ​សង​វិញ​អោយ​គ្រប់​ចំនួន (​មិន​បាន​ន័យ​ថា​រាប់​ជា​ចំនួន​ក្បាល​ទេ តែ​គេ​អោយ​ខ្ចី​ជា​គីឡូ​)។​

​ក្នុងភូមិ​នេះ​ដែរ​គេ​នៅ​មាន​ទម្លាប់​ប្រចាំ​ដ៏​ចម្លែក​មួយ គឺ​យក​ជន្លេន​មក Spa លើ​ដងខ្លួន​! ដោយ​យក​ជន្លេន​ចិញ្ចឹម​ទាំងនោះ​ទៅ​លាង​សម្អាត​ហើយ​យកមក​ដាក់​រោយ​អោយ​វា វា​នៅ​លើ​ស្បែក ដើម្បី​ជួយ​អោយ​ស្បែក​ទន់​និង​មាន​សំណើម រីឯ​ប្រអប់ជើង​វិញ​សម្រាប់​អ្នក​ដែល​មាន​ក្លិន​នោះ​វា​អាច​ជួយ​បំបាត់​បាន​។ ក្នុងការ​អប់​ម្ដងៗ​គឺ​មាន​រយៈពេល​២០​នាទី សម្រាប់​ជើង និង​៣០​នាទី សម្រាប់​កា​បំពោក​នៅលើ​ដងខ្លួន​៕ ដោយ ៖ ក្ខិ​ណី​

 

 

spot_img
×