Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់​រឿង​ដែល​វេជ្ជបណ្ឌិត​ម្នាក់​ប្រាប់ ពុំ​ហ៊ាន​រិះគន់​ទេ គ្រាន់តែ​ចង់​ប្រាប់ថា ៖ ម្តាយ​ឪពុក​ចាស់ៗ​ហើយ វេលា​នៅ​សេសសល់​ពុំ​ច្រើន​ទេ តើ​កូនចៅ​គួរ​រំលែក​ពេល​ខ្លះ​សម្រាប់​គាត់​មុនពេល​មានឱកាស​…​បាន​ដែរឬទេ​!?

spot_img

​នៅក្នុង​បន្ទប់​ពិនិត្យ​ជំងឺ ស្ត្រី​ចំណាស់​ស្គមកំព្រឹង​ម្នាក់​អង្គុយ​នៅ​ពីមុខ​ខ្ញុំ ។ លើ​តុ​ជា​លទ្ធផល​វិភាគឈាម ៖ ស្ករ​ក្នុង​ឈាម ៤៨០ mg% , NA+157 creatinin 2,5mg% … ខ្ញុំ​ប្រាប់​គាត់​ថា ស្ថានភាព​របស់​លោកយាយ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​… ។ គាត់​ឆ្លើយ​កាត់​ភ្លាម ៖

-​គ្រូពេទ្យៗ​! អាច​ឲ្យ​ថ្នាំ​ខ្ញុំ​ផឹក​នៅ​ផ្ទះ​បាន​ដែរឬទេ​? ខ្ញុំ​មិន​ចង់​ដេកពេទ្យ​… ។​

-​ចុះ​កូនចៅ​អ្នកស្រី​? អូហ៍​! អ្នកស្រី​មក​ពេទ្យ​តែម្នាក់ឯង​ទេ​ឬ​?

-​ពួក​វា​រវល់​ទៅ​ក្រៅ​អស់ហើយ ។ កូនៗ​ខ្ញុំ​វា​រវល់​ណាស់​អ្នក​គ្រូពេទ្យ​! ។​

-​អឺ​…​អ៊ំ ! ពួក​គាត់​រវល់​ដល់​ថ្នាក់​ឲ្យ​ម្តាយ​ចំណាស់ ៧៥​ឆ្នាំ​ហើយ ហើយ​ឈឺ​ទៀត មក​ពេទ្យ​ម្នាក់ឯង​!?

​ខ្ញុំ​ជ្រុលមាត់​និយាយ​មួយ​រ៉ាវ ទើប​ដឹងថា បែប​នេះ​នាំ​ឲ្យ​គាត់​កាន់តែ “​អាណិត​ខ្លួន​” ។ ប៉ុន្តែ​សួរ​ថា ជំងឺ​ដល់​ថ្នាក់​នេះ ឲ្យ​ខ្ញុំ​ដោះស្រាយ​បែបណា​?

​ខ្ញុំ​សួរ​គាត់ ៖ លោកយាយ​ជឿ​ខ្ញុំ​ទៅ​ជំងឺ​នេះ​មិន​ស្រាល​ទេ លោកយាយ​អាច​សន្លប់​បាន​ណា៎​!

​លោកយាយ​ឆ្លើយ​ទាំង​អង្វ​ក​រថា ៖ មិន​បាន​ទេ​អ្នកគ្រូៗ ឲ្យ​ថ្នាំ​ខ្ញុំ​ផឹក​ទៅ ទោះ​ខ្ញុំ​ប្រាកដ​ជា​ជា​។​

​ពុំ​អាច​ទ្រាំ​បាន​ខ្ញុំ​សុំ​លេខ​ទូរស័ព្ទ​កូនៗ​របស់គាត់ បំណង​ប្រាប់​ព័ត៌មាន​ហើយ​ឲ្យ​ពួកគេ​មាន​ដំណោះស្រាយ ។ លោកយាយ​អល់ឯក​១​សន្ទុះ​ក៏​កត់​លេខ​ហុច​ឲ្យ​ខ្ញុំ ។​

-​អា​ឡូៗ​តើ​លោក “​ក​” មែន​ទេ​?

-​បាន​គឺ​ខ្ញុំ ។​

-​ម្តាយ​លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​

-​សុំទោស​អ្នក​គ្រូពេទ្យ​! ប្តី​ប្រពន្ធ​ខ្ញុំ​ទៅ​ធ្វើ​ការងារ​ឆ្ងាយ​ពេក ពុំ​អាច​មើលថែ​គាត់​បាន ហើយ​…​នៅ​កូនៗ​២​នាក់​ទៀត ។ គាត់​សម្រាក​ពេទ្យ​គ្មាន​អ្នក​កំដរ​ទេ​… ។​

​ទ្រាំ​មិន​បាន​ខ្ញុំ​និយាយ​ខ្លាំងៗ​ថា ៖

-​សុំទោស​! ម្តេច​លោក​និយាយ​បែប​នេះ​!? ខ្ញុំ​ជា​គ្រូពេទ្យ កំពុង​ពិនិត្យ​ជំងឺ​ឲ្យ​ម្តាយ​របស់​លោក​ណា៎​! លោក​គិត​បញ្ហា​គាត់​យ៉ាង​ម៉េច​!? ។​

-​ណ្ហើយចុះ​អីចឹង​ក៏បាន​! ។ តើ​នៅ​មន្ទីរពេទ្យ​មាន​សេវា​កំដរ​មើលថែ​អ្នកជំងឺ​ទេ​?

​ខ្ញុំ​ពិតជា​លែង​យល់​គិត​មិន​ចេញ ប៉ុន្តែ​ខ្ញុំ​បាន​យល់​ច្បាស់​ពី​មូលហេតុ​ដែល​លោកយាយ​គាត់​ពុំ​ព្រម​សម្រាក​ពេទ្យ​… ។​

​អ្នក​គ្រូពេទ្យ​ក៏​ឈប់​និយាយ​រឿងនេះ ។ ពុំ​ដឹង​ថា​តើ​វាសនា​លោកយាយ​វ័យ ៧៥​ឆ្នាំ​រូប​នោះ​យ៉ាងម៉េច​ទេ ។​

​ខ្ញុំ​គិតថា ៖ ម្តាយ​ឪពុក​គ្មាន​សិទ្ធិ​ទាមទារ​ឲ្យ​កូន​មើល​ថែខ្លួន​ទេ​! ម៉ែឪ​យើង​សង្កើត​យើងៗ បង្កើត​កូន​យើង ហើយ​កូន​យើង​វា​ត្រូវ​មើលថែ​កូន​របស់​វា​ត្រូវ​ជា​ចៅ​របស់​យើង ។ ហេតុនេះ​…​អ្វី​ដែល​នៅសល់​ពេលនេះ​គឺ​អាស្រ័យ​លើ​មនុស្ស​តំណ​ក្រោយ​ទេ ។​

​ពេលវេលា​របស់​មនុស្ស​ចាស់​នៅ​មិន​ច្រើន​ទេ ខណៈ​កូនចៅ​នៅ​ក្មេង​គេ នៅ​សល់​ពេល​ច្រើន ត្រូវ​គិតគូ​ដល់​អនាគត​វែងឆ្ងាយ​របស់​គេ​ដែល​ក្នុងនោះ ប្រាកដ​ជា​គ្មាន​យើង​ឡើយ ក្រៅពី​កំប៉ុង​ជើង​ធូប ។​

​កុំ​តូចចិត្ត​ឲ្យសោះ​! វា​គឺជា​និន្នាការ​នៃ​សម័យ ៤-0 ឬ 5-0 ឬ​… ។ ចំពោះ​ខ្ញុំ ខ្ញុំ​ចង់​ប្រាប់ថា ៖ ពេលវេលា​គាត់​ត្រូវការ​យើង​ពុំ​ច្រើន​ទេ តើ​កូនចៅ​ទាំងឡាយ​អាច​ចែក​បន្តិច​ម្នាក់ៗ​ឲ្យ​គាត់​វេលា​គាត់​ពុំមាន​លទ្ធភាព​ជួយ​ខ្លួនឯង​បាន​ដែរឬទេ ។​

​ចំពោះ​អ្នក (​កូនចៅ អ្នក​ក៏​នឹង​វិវត្ត​ហើយ​ជំនួស “​កន្លែង​” របស់ខ្ញុំ​នៅ​ថ្ងៃ​អនាគត ។ កុំ​ភ្លេច ហើយ​កុំ​ចង់​ប្រឆាំង ព្រោះនេះ​ជា​វាសនា​ត្រូវ​បាន​កំណត់​ដោយ​ព្រហ្ម​លិខិត ឬ​ពេល​វេលា​… ។​

spot_img
×