Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​១៧​នាក់ ប្រមូលគ្នា​មក​សេព​គ្រឿងញៀន​ក្នុង​សណ្ឋាគារ​ឈូក​ទិព្វ​១ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១៧​នាក់ ដែល​នាំ​គ្នា​មក​សេព​គ្រឿងញៀន ក្នុង​សណ្ឋាគារ​ឈូក​ទិព្វ​១ ត្រូវបាន​ប៉ូលិស មន្ទីរ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ ក្របួច​បាន​១៧​នាក់ និង​ដកហូត​ថ្នាំញៀន បាន​មួយ​ចំនួន​។​

​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្នុង​សណ្ឋាគារ​ឈូក​ទិព្វ​១ ចំនួន​៤​បន្ទប់ គឺ​បន្ទប់​លេខ ២០៤ , ២០៦ , ២០៩ និង​២១០ ស្ថិត​ក្នុង​ដីឡូត៍​លេខ​12-14 ផ្លូវ​336 ក្រុមទី​26 ភូមិ​10 សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ប៉ូលីស​បានឲ្យដឹងថា កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ ដឹកនាំ​ដោយ​លោក​វ​សេនីយ៍​ទោ ទិត ចំរើន នាយការិយាល័យ​(​ក​៣)​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយ​មាន​ការសម្របសម្រួល​ពី​លោក គង់ សំ​សារ៉េត ព្រះរាជអាជ្ញារង អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ ប្រមូល​យុវជន​សេព​គ្រឿងញៀន​ចំនួន​១៧​នាក់ ស្រី​៤​នាក់ និង​ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម​ស​ថ្លា ចំនួន​៧​កញ្ចប់​តូច​។ បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុតាង បាន​បញ្ជូន​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×