Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញា​ខេត្ត​ព្រះសីហនុ បាន​អនុវត្ត​ផ្ទុយ នឹង​ប្រកាស​របស់​ក្រសួង​យុត្តិធម៌​

spot_img

​ព្រះសីហនុ​ : ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩ លោក អង្គ វង្ស​វឌ្ឍនា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បាន​ចេញ​សេក្តីប្រកាស​លេខ​០៦២ អោយ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ប្រគល់​រាល់​កិច្ចការ​ទាំងឡាយ​ដែល​ជា​សមត្ថកិច្ច​របស់​អាជ្ញា​សាលា​អោយ​អាជ្ញា​សាលា​វិញ គឺ​មានន័យ​ថា​រាល់​កិច្ចការ​របស់​អាជ្ញា​សាលា ដែល​ព្រះរាជអាជ្ញា​ឬ​ព្រះរាជអាជ្ញារង​ធ្វើ​បណ្តោះអាសន្ន គឺ​ត្រូវ​ប្រគល់​អោយ​អាជ្ញា​សាលា​ជា​អ្នក​ធ្វើ​វិញ​ទាំងអស់ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩​នេះ​ទៅ លើកលែង​តែ​នៅតាម​បណ្តារ​ខេត្ត​ទាំងឡាយណា​ដែល​គ្មាន​មន្ត្រី​អាជ្ញា​សាលា​ប្រចាំការ​នៅ​ទីនោះ​។​

​ដោយយោង​តាម​កំណត់ហេតុ​ស្តីពី​ការចុះអនុវត្ត​ដីកា​សម្រេច​បង្គាប់​អោយ​ប្រគល់​អចលនវត្ថុ​លេខ ១៨៤ តរ​/១៩ បានអោយដឹង​ថា​សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ បានអោយដឹង​ថា​លោក កៀង សុន្ទ​រោ ដែល​ជា​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​ក្រឡាបញ្ជី​កញ្ញា លុយ សុ​វត្តី បាន​ចុះ​អនុវត្ត​ដីកា​សម្រេច​បង្គាប់​អោយ​ប្រគល់​អចលនវត្ថុ​លេខ ១៨៤ តរ​/១៩ ចុះ​ថ្ងៃ​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដោយ​មាន​លិខិតបញ្ជាក់​ការចូល​ជា​ស្ថាពរ​នៃ​ដីកា​សម្រេច​លេខ ២២ តរ​/១៩ ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ឫទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​កិច្ច​ការចុះអនុវត្ត​ដីកា​សម្រេច​បង្គាប់​អោយ​ប្រគល់​អចលនវត្ថុ​លេខ ១៨៤ តរ​/១៩ ចុះ​ថ្ងៃ​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នេះ គឺជា​សម្ថ​កិច្ច​ផ្តាច់មុខ​របស់​អាជ្ញា​សាលាខេត្ត​ព្រះសីហនុ​តែប៉ុណ្ណោះ។​

​មេធាវី​របស់​កូនបំណុល​បានបញ្ជាក់​អោយដឹងថា ក្រុម​លោក​កំពុងតែ​ប្រមូល​ភស្តុតាង ដើម្បី​ធ្វើ​ការសិក្សា ក៏​ដូច​ជាភិ​ភាក្សា​ជាមួយ​កូនបំណុល​ឈ្មោះ គង់ មាលា​ដែល​រង​ភាពអយុត្តិធម៌​ពី​ការចុះអនុវត្ត​ខុស​នីតិវិធី​ផ្លូវច្បាប់​នេះ​។ លោក​បាន​បន្ថែមទៀតថា​កូនបំណុល​របស់លោក​អាច​នឹង​ពិចារណា​ប្តឹង​សុំ​មោឃភាព ឬ​ប្តឹង​សុំ​លប់​នីតិវិធី ឬ​កំណត់​ហេតុ​នៃ​ការចុះអនុវត្ត​របស់លោក​ព្រះរាជអាជ្ញារង កៀង សុន្ទ​រោ ដែល​ផ្ទុយ​នឹង​ច្បាប់ ក៏ដូចជា​ផ្ទុយ​នឹង​ប្រកាស​លេខ​០៦២​នេះ​ចោល​តែម្តង​។ លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា​កិច្ចការ​ចុះ​អនុវត្ត​នេះ​គឺជា​សម្ថ​កិច្ច​របស់​មន្ត្រី​អាជ្ញា​សាលា​ដែល​ប្រចាំការ​នៅ​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​បែរជា​លោក​ព្រះរាជអាជ្ញារង​យកមក​អនុវត្ត​ទៅ​វិញ នេះ​គឺជា​ការរំលោភ​សម្ថ​កិច្ច​។​

​លោក​មេធាវី​ដដែល​រូបនេះ​លោក​ថា លោក​មាន​ការភ្ញាក់ផ្អើល ដែល​សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅតែមាន ព្រះរាជអាជ្ញារង ចុះ​អនុវត្ត​ដោយ​រំលោភ​សម្ថកិច្ច​របស់​អាជ្ញា​សាលា​បែបនេះ បើ​ទោះបីជា​ក្រសួង​យុត្តិធម៌​បាន​ចេញ​ប្រកាស​លេខ​០៦២​តាំងពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩​រួច​មកហើយ​ក្តី​។​

​ជា​ចុងក្រោយ​លោក​មេធាវី​បានបង្ហាញ​ថា​ឆ្លងកាត់​បទពិសោធន៍​ជាក់ស្តែង​លោក​បាន​សង្កេតឃើញថា​សាលាដំបូង​រាជធានី​ភ្នំពេញ គេ​បាន​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ និង​ប្រកាស​របស់​ក្រសួង​យុត្តិធម៌ ចម្លែក​តែ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នេះ​ប៉ុណ្ណោះ​។​

​យោង​តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា​៥៨៧ បាន​ចែង​ពី​បទ​បន្ត​អនុវត្ត​មុខងារ​ដោយ​ខុសច្បាប់ និង ក្រម​ព្រហ្មទណ្ឌ​មាត្រា​៦០៩ បាន​ចែង​ពី​បទ​ជ្រៀត​ជ្រេ​កដោយ​ខុសច្បាប់​ទៅ​ក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ តើ​ការចុះអនុវត្ត​របស់លោក​ព្រះរាជអាជ្ញារង កៀង សុន្ទ​រោ ដែល​បាន​រំលោភ​សម្ថ​កិច្ច​របស់​អាជ្ញា​សាលា​នេះ អាច​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែរឬទេ​?

​បច្ចុប្បន្ន​នេះ​មន្ត្រី​អាជ្ញា​សាលា​កំពុងតែ​ប្រចាំការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល សៀមរាប បាត់ដំបង បន្ទាយមានជ័យ ខេត្ត​ព្រះសីហនុ និង​ខេត្ត​ពោធិ៍សាត់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អាជ្ញា​សាលា​ជា​ស្ថាប័ន​អនុវត្ត​សាលក្រម ឬ​សាលដីកា​របស់​តុលាការ និងសេចក្តីសម្រេច​ផ្សេងៗ​របស់​តុលាការ​ដូច​ជា​ការប្រគល់​ចលនវត្ថុ​និង​អចល​ន​វត្តុ ការ​រឹបអូស​ចលនវត្ថុ ការលក់​ចលនវត្ថុ​និង​អចលនវត្ថុ ការអនុវត្ត​ការរក្សារ​ការពារ ការ​ស្រាវ​ជ្រាវ​ស្ថានភាព​បច្ចុប្បន្ន​អចលនវត្ថុ​ជាដើម ក្រៅពី​នេះ​កិច្ចការ​ផ្សេងៗ​ទៀត​របស់​អាជ្ញា​សាលា​គឺ​ការអនុវត្ត​លិខិតយថាភូត​ដែល​ធ្វើឡើង​ដោយ​សារការី​ ៕ ដោយ​ ៖ កូឡាប​

 

 

 

 

spot_img
×