Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៨ ខែមី​​នា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ការងារ​អំណោយផល​ល្អ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ដោះស្រាយ​រាល់​បញ្ហា​កើតឡើង ។ អ្នក​ក៏​ចុះសម្រុង​ជាមួយ​អ្នក​រួម​ការងារ និង​ថ្នាក់លើ ។ ទន្ទឹម​នោះ​នៅ​ទទួលបាន​លាភ​ពីមុខ​តំណែង​តួនាទី​របស់ខ្លួន ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង​ម៉ត់ចត់​ក្នុង​ការងារ​សុខភាពរ​បស់​អ្នក​ល្អ​ពុំមាន​អ្វី​គួរ​បារម្ភ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ១,៤ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​នាំ​សំណាង ខ្មៅ , ស ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , រោង , វក ៕

​ឆ្នាំឆ្លូវ ៖ ការងារ​រលូន​ល្អប្រសើរ ។ អ្នក​បាន​ប្រឹងប្រែង​យ៉ាងច្រើន​ពីមុនៗ​មក ឥឡូវនេះ​ជា​ពេល​ទទួលបាន​ផ្លែផ្កា​យ៉ាង​សក្តិសម និង​កម្លាំង​ដែល​ខ្លួន​បាន​ចំណាយ​ចេញ ។ សមិទ្ធផល​ធំ​បំផុត​គឺ​ប្រភព​ហិរញ្ញវត្ថុ​ដ៏​ក្រាស់ក្រែល អ្នក​មិនចាំបាច់​ខ្វាយខ្វល់​អំពី​រឿង​លុយកាក់ ។ ដោយ​ភាព​ប៉ិនប្រសប់ ទន់ភ្លន់ និង​ឈ្លាសវៃ ទោះបី​ជួប​ការលំបាក​ក៏​អ្នករក​ឃើញ​ទិស​ដើរ​ល្អ​សម្រាប់​ខ្លួន ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​មិនបាន​ល្អ​ដូច្នេះ ប្តី​ប្រពន្ធ​ងាយ​កើតមាន​ទំនាស់ ចូរ​យកចិត្តទុកដាក់ និង​អត់ឱន​ឲ្យ​បាន​ច្រើន ដើម្បី​បន្ថយ​ភាព​តានតឹង ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ០,២ ពិន្ទុ ។ ម៉ោង​ល្អ ១ ដល់ ៣ ។ ពណ៌​នាំ​សំណាង លឿង , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , រកា , ចរ ៕

​ឆ្នាំខាល ៖ ថ្ងៃនេះ​អ្នកនឹង​ជួប​ភាព​រីករាយ សំណាងល្អ​ពេញ​មួយថ្ងៃ ។ អ្នក​ដណ្តើមបាន​មនោសញ្ចេតនា​របស់​មនុស្ស​ជាច្រើន ហេតុនេះ​គ្រប់យ៉ាង​សុទ្ធតែ​រលូន​ល្អ ។ ក្នុង​រឿង​មនោសញ្ចេតនា អ្នក​មិនត្រូវ​ប្រញាប់ប្រញាល់​ហួស ឬ​បង្ហាញ​ឥរិយាបថ​មិន​សមរម្យ​ដែល​ងាយ​ធ្វើ​ឲ្យ​ដៃគូ​មាន​អារម្មណ៍​ថា​អ្នក​មិន​សុទ្ធចិត្ត ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៦ ពិន្ទុ ។ ម៉ោង​ល្អ ១៩ ដល់ ២១ ។ ពណ៌​នាំ​សំណាង បៃតង , ស ។ ឆ្នាំ​អ្នកយក​អាសា មមី , ចរ , កុរ ៕

​ឆ្នាំថោះ ៖ ផ្លូវ​បុព្វហេតុ​របស់​អ្នក​ត្រូវបាន​លើក​ខ្ពស់ មាន​ប្រយោជន៍​សម្រាប់​អនាគត​ខាងមុខ ។ អ្នក​រកឃើញ​ទិសដៅ​រកស៊ី​កាក់កប ជួប​សំណាងល្អ​ច្រើន​ក្នុង​មុខរបរ ។ អាស្រ័យហេតុនេះ​លុយកាក់​ក៏​កើនឡើង​សន្ធឹក ពុំមាន​អ្វី​ត្រូវ​ខ្វាយខ្វល់ ។ ថ្ងៃនេះ​អ្នក​អាច​ទទួលបាន​ការអញ្ជើញ​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍ បង្កក់កូន ឬ​សម្ពោធ​ហាង ។​

​បុព្វហេតុ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ២,៥ ពិន្ទុ ។ ម៉ោង​ល្អ ២១ ដល់ ២៣ ។ ពណ៌​នាំ​សំណាង ខ្មៅ , បៃតង ។ ឆ្នាំ​អ្នកយក​អាសា ខាល , រោង , ចរ ៕

​ឆ្នាំរោង ៖ ការងារ​រីកចម្រើន អ្នកទទួលបាន​ទំនុកចិត្ត​របស់​មនុស្ស​គ្រប់គ្នា ហើយ​នរណាៗ​ក៏​ស្ងប់ចិត្ត​ប្រគល់​ការងារ​ឲ្យ​អ្នក ។ អ្នកជា​មនុស្ស​ម៉ឺងម៉ាត់ និង​តឹងរ៉ឹង​ចំពោះ​ខ្លួន ។ ចំពោះ​រឿង​មនោសញ្ចេតនា​គឺ​ត្រូវ​យកចិត្តទុកដាក់​ដល់​ទំនាក់ទំនង​មិត្តភក្តិ ត្រូវ​រក្សា​គម្លាត​ជាមួយ​មនុស្ស​ខុស​ភេទ​គ្នា ប្រសិន​មិន​ចង់​ឲ្យ​គូស្នេហ៍​មានការ​យល់ច្រឡំ​សង្ស័យ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ២១ ដល់ ២៣ ។ ពណ៌​នាំ​សំណាង កាហ្វេ , ស ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , រកា ៕

​ឆ្នាំម្សាញ់ ៖ ថ្ងៃនេះ​អ្នក​មិនត្រូវ​រែកពុន​រឿង​ធំ ឬ​ឲ្យ​គេ​ខ្ចីប្រាក់​អាច​ទៅ​បេសកកម្ម​ផ្លូវ​ឆ្ងាយ ស្វែងរក​អតិថិជន ដៃគូ​ព្រោះ​នឹងមាន​លាភ ។ គូស្នេហ៍​ទាំងឡាយ​អាច​មានរឿង​ទាស់ទែង​ខ្វែងគំនិត​គ្នា ធ្វើ​ឲ្យ​បរិយាកាស​គ្រួសារ​តានតឹង ។ អ្នក​ត្រូវ​រក្សា​ភាពនឹងនរ អត់ឱន​អធ្យាស្រ័យ​ឲ្យ​គ្នា​ដើម្បី​បញ្ចៀស​កើតសង្គ្រាម​យូរអង្វែង ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ០,៣ ពិន្ទុ ។ ម៉ោង​ល្អ ១ ដល់ ៣ ។ ពណ៌​នាំ​សំណាង ក្រហម , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា​មមី , មមែ , វក ៕

​ឆ្នាំមមី ៖ បណ្តា​ទំនាក់ទំនង​សង្គម​ស្មុគស្មាញ​ចាក់​ស្រែះ ជួនកាល​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​នឿយហត់ ។ អ្នក​មិនចាំបាច់​ត្រូវ​រក្សា​ការទាក់ទង​ជាមួយ​មនុស្ស​ទាំងអស់ ចូរ​ចេះ​រក្សា​គម្លាត​ជាមួយ​ជន​ដែល​ចង់​កេងចំណេញ​ពី​អ្នក ។ ឪពុកម្តាយ​ជា​កង្វល់​ក្នុង​ចិត្ត​មួយ​របស់​អ្នក​នៅថ្ងៃនេះ ។ យូរ​មកហើយ​អ្នក​ពុំមាន​ពេល​មើលថែ​អ្នកមានគុណ​របស់ខ្លួន ដូច្នេះ​ប្រសិន​មាន​ពេល​ចូរ​ឆ្លៀត​សួរសុខទុក្ខ ឬ​ទិញ​របស់របរ​ជូន​គាត់ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ១,៦ ពិន្ទុ ។ ម៉ោង​ល្អ ១៩ ដល់ ២១ ។ ពណ៌​នាំ​សំណាង ស្វាយ , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា ខាល , មមែ , ចរ ៕

​ឆ្នាំមមែ ៖ ថ្ងៃនេះ​ជា​ថ្ងៃ​ល្អ​ចំពោះ​ទាំង​ការងារ និង​លុយកាក់ ។ ពិសេស​គឺ​អ្នក​សម្រេចបាន​សមិទ្ធផល​ច្រើន​ក្នុង​ការងារ ។ មនោសញ្ចេតនា​ល្អប្រសើរ​ប្រកបដោយ​ភាព​រីករាយ កក់ក្តៅ​បំផុត ។ សុខភាព​ស្ថិរភាព តែ​អាកាសធាតុ​ប្រែប្រួល​ជួន​ក្តៅ​ជួន​ត្រជាក់​អាចធ្វើ​ឲ្យ​អ្នកមាន​បញ្ហា ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៥,៦ ពិន្ទុ ។ ម៉ោង​ល្អ ២១ ដល់ ២៣ ។ ពណ៌​នាំ​សំណាង លឿង , ក្រហម ។ ឆ្នាំ​អ្នកយក​អាសា ថោះ , ម្សាញ់ , មមី ៕

​ឆ្នាំវក ៖ អ្នកមាន​ឱកាស​ទទួល​បាន​លាភ​ចូល​ផ្ទះ លុយកាក់​កើនឡើង​ច្រើន ។ ពិសេស​អ្នកលក់ដូរ ធ្វើ​ជំនួញ និង​បាន​ចំណេញ​យ៉ាង​ក្រាស់ក្រែល បំណុល​ទារ​បាន ជួនកាល​នៅបាន​អ្នកដទៃ​ឲ្យ​ប្រាក់ ឬ​កាដូ ។ ខាង​ផ្នែក​មនោសញ្ចេតនា​នោះ​អ្នក​អាចនឹងទទួល​បាន​ដំណឹង​រីករាយ​ពី​មិត្តភក្តិ​អាចជា​ការអញ្ជើញ​ចូលរួម​អាពាហ៍ពិពាហ៍ បង្កក់កូន ឬ​បាន​ឧទ្ទេសនាម​មនុស្ស​ដែល​សក្តិ​សមជា​គូ​ជាមួយ​អ្នក ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៤,៥ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​នាំ​សំណាង ប្រផេះ , ស ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , ម្សាញ់ ៕

​ឆ្នាំរកា ៖ ការងារ​ល្អប្រសើរ ។ អ្នក​អាច​ប្រើប្រាស់​ភាព​ច្នៃប្រឌិត​របស់ខ្លួន​ទៅក្នុង​ការងារ និង​បង្ក​ការភ្ញាក់ផ្អើល​ធំ​ដល់​ថ្នាក់លើ និង​អ្នក​រួម​ការងារ អ្នក​ផ្សាភ្ជាប់​បាន​ទំនាក់ទំនង​ថ្មីៗ​ច្រើន មាន​ប្រយោជន៍​សម្រាប់​ការពង្រីក​បុព្វហេតុ​ទៅ​ថ្ងៃមុខ ។ លុយកាក់​ចម្រុងចម្រើន អ្នក​អាច​ទិញ​របស់​ដែល​ខ្លួន​ចូលចិត្ត​ដោយ​មិន​បារម្ភ​អំពី​តម្លៃ ។ សម្ព័ន្ធ​ស្នេហា​ប្តី​ប្រពន្ធ​ជួប​បញ្ហា​បន្តិច ទោះបី​មិន​ដល់​ថ្នាក់​តានតឹង​ខ្លាំង តែ​អ្នក​ទាំង​២ សុទ្ធតែ​មានគំនិត​ផ្ទាល់ខ្លួន​គ្មាន​នរណា​ចង់​ចែករំលែក​ឲ្យ​នរណា ហេតុនេះ​មនោសញ្ចេតនា​ហាក់​មាន​ភាព​សោះកក្រោះ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៣,៩ ពិន្ទុ ។ ម៉ោង​ល្អ ១ ដល់ ៣ ។ ពណ៌​នាំ​សំណាង ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , រោង , ម្សាញ់ ៕

​ឆ្នាំចរ ៖ ថ្ងៃនេះ​ចំណូល​កើន​សន្ធឹក លាភ​ចូល​ដូច​ទឹក ។ នេះ​ក៏​ជា​សមិទ្ធផល​ដែល​អ្នក​ប្រឹងប្រែង​នឿយហត់​ពេញ​១​ខែ​កន្លងទៅ ។ ពិសេស​ថ្ងៃនេះ​អ្នកធ្វើការ និង​មានឱកាស​រីកចម្រើន ប្រសិន​ធ្វើដំណើរ​ទៅ​ទិសនិរតី នឹង​ជួប​សំណាងល្អ​ច្រើន ចៀសវាង​ទិសអាគ្នេយ៍ នឹង​ជួប​រឿង​ស៊យ ។ ក្នុង​រឿង​មនោសញ្ចេតនា​អ្នក​ចង់​សារភាព​ជាមួយ​គេ តែ​អ្នក​បែរជា​ត្រូវ​ប្រឈមមុខ​ជាមួយ​គូប្រកួត​គួរ​ឲ្យ​ខ្លាច​ជាច្រើន ។ ប៉ុន្តែ​កុំ​បារម្ភ ចូរ​ក្លាហាន​បង្ហាញ​មនោសញ្ចេតនា ព្រោះ​អ្នក​ក៏មាន​មនុស្ស​ជួយ​ជ្រោមជ្រែង ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ២,៣ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​នាំ​សំណាង ត្នោត , ក្រហម ។ ឆ្នាំ​អ្នកយក​អាសា ខាល , មមី , វក ៕

​ឆ្នាំកុរ ៖ អ្នក​កំពុងមាន​អារម្មណ៍​ថា​ខ្លួន​បាន​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​ក្នុង​ការងារ តែ​បែរជា​មិនបាន​ទទួល​ការ​តបស្នង​ដ៏​សក្តិសម ។ ក្រៅពីនេះ​ការសម្រេចចិត្ត ប្រញាប់ប្រញាល់​ក៏​ងាយ​ធ្វើ​ឲ្យ​អ្នកមាន​កំហុស ។ អ្នក​គួរ​រក្សា​ភាពនឹងនរ ចៀសវាង​ការឈ្លោះប្រកែក ប្រឈមមុខ​ជាមួយ​គ្រប់គ្នា ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​នាំ​សំណាង ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា ខាល , ថោះ , មមែ ៕

spot_img
×