Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័ន​អប់រំ​ណូ​វែ​ល​ហ្សេ​ឡង់​ទាំង ១២ បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​សិស្ស និស្សិត​ជាង ៤០០ នាក់​

spot_img

​ភ្នំពេញ​: ​អ្នកតំណាង​ស្ថាប័ន​អប់រំ និង​សាកលវិទ្យាល័យ​មកពី​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​ចំនួន ១២ នាក់​បានធ្វើ​ដំណើរ ការ​មកកាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ចូលរួម​កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា និង​អាហារូបករណ៍​នៅ​ណូ​វែ​ល​ហ្សេ​ឡង់ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ ២៧ មីនា ឆ្នាំ ២០១៩ នៅ​សាលា ACE សាខា​ទួល​ទំពូង ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៤​ល្ងាច​។ ជា​រៀងរាល់ឆ្នាំ កម្មវិធី​ពិព័រណ៍​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ស្ថាប័ន​អប់រំ IDP កម្ពុជា និង​បើក​អោយ​សាធារណជន​អាច​ចូលរួម​ដោយ​សេរី មិន​តម្រូវអោយ​បង់ប្រាក់​ទេ​។

​កម្មវិធី​ពិព័រណ៍​នេះ​បាន​ផ្តល់ឱកាស​អោយ​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់ បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​ស្ថាប័ន​អប់រំ​ណូ​វែ​ល​ហ្សេ​ឡង់ ដើម្បី​ស្វែងយល់​ព័ត៌មាន​អំពី​ជម្រើស​សិក្សា​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​វិទ្យាល័យ ថា្នក់​អប់រំ​វិជ្ជាជីវៈ​វគ្គ​ខ្លី និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ ទទួលបាន​កាពិ​គ្រោះ និង​ណែនាំ​ទៅលើ​ជម្រើស​សិក្សា កម្មវិធីសិក្សា​ផ្សេងៗ និង​រួមទាំង​ឱកាស​ការងារ ក៏ដូចជា​ព័ត៌មាន​អំពី​អាហារូបករណ៍​ដែល​ពាក់ព័ន្ធ​។ ពត៌មាន​ទាក់ទង​នឹង​កម្មវិធីសិក្សា​ផ្សេងៗ​ទៀត និង​ពត៌មាន​ពី​តម្រូវ​ទិដ្ឋាការ​នានា ក៏បាន​ផ្តល់ជូន​នៅក្នុង​កម្មវិធី​ពិព័រណ៍​ផងដែរ​។

«​ការ​មក​ចូលរួម​កម្មវិធី​ពិព័រណ៍​យ៉ាងច្រើន​កុះករ​ពី​សិស្ស និស្សិត និង​អាណាព្យាបាល​កម្ពុ​ជានា​ថ្ងៃនេះ សរ​បញ្ជាក់​អោយឃើញ​ពី​ការ​ប្រែក្លាយ​ប្រជាប្រិយភាព​នៃ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ ជា​ប្រទេស​ទិសដៅ​សិក្សា​ដ៏​ល្បីល្បាញ​មួយ​។​» ប្រសាសន៍​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ​IDP ប្រចាំ​ប្រទេស​កម្ពុជា​។

​ដោយឡែក មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួម ផ្តល់​ប្រឹក្សា​ពី ការចុះឈ្មោះ​ប្រលង និង​ការ​ត្រៀមប្រលង IELTS​។ អ្នកតំណាង​មកពី​មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ និង​បាន​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​ណូ​វែ​ល​ហ្ស​ឡង់​។

«​អ្នកតំណាង​ដែល​មក​ចូលរួម​កម្មវិធី​ពិព័រណ៍​ការសិក្សា​ណូ​វែ​ល​ហ្សេ​ឡង់​បាន​ជួបពិភាក្សា​ជាមួយ​សិស្ស និស្សិត​ជាង ៤០០ នាក់​ដើម្បី​ជជែក និង​ពិគ្រោះ​ដោយផ្ទាល់ និង​បានផ្តល់​នូវ​ចម្លើយ​ទៅកាន់​ចម្ងល់​ជាច្រើន​របស់​សិស្ស​ដែល​បាន​ចូលរួម​ទៀតផង​។ លើសពីនេះ អ្នកជំនាញ​ប្រឹក្សា​ការសិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP ក៏មាន​វត្តមាន​ផ្ទាល់​នៅក្នុង​កម្មវិធី ដែលជា​គុណសម្បត្តិ​មួយទៀត​សម្រាប់​សិស្ស និស្សិត​ដែល​បាន​អញ្ជើញ​មក​ចូលរួម​» លោក ឈាង វ៉ាន់​តាក់ ប្រធាន​ផ្នែក​ទំនាក់ទំនង​សិស្ស និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ប្រចាំ​ស្ថាប័ន​អប់រំ IDP កម្ពុជា​។

IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស​និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី អង់គ្លេស ណូ​វែ​ល​ហ្សេ​ឡង់ កាណាដា អាមេរិក និង អៀរ​ឡង់ ជាមួយនឹង​ការិយាល័យ​ជាង ១០០ នៅ​ច្រើនជាង ៣២​ប្រទេស​ជុំវិញ​ពិភពលោក​។ ការប្រឹក្សា និង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា ដែល​ផ្តល់ជូន​ដោយ​ស្ថាប័ន IDP ធ្វើឡើង​ដោយ​ឥតគិតថ្លៃ​។

​នៅ​ប្រទេស​កម្ពុជា សិស្ស និស្សិត​និង អាណាព្យាបាល​អាចធ្វើ​ការ​អញ្ជើញ​មក​សាកសួរ​ពត៌មាន​ប​ន្ថែ​ម​ទាក់ទង​ការសិក្សា​នៅ​បរទេស នៅ​គ្រប់​ការិយាល័យ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP ផ្ទាល់​ដែលមាន​ទីតាំងនៅ​គ្រប់​សាខា នៃ​សាលា ACE ភ្នំពេញ និង​សៀមរាប​៕​ ដោយ​:​កូ​ឡាប​

spot_img
×