Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្លំ​ស្លៀក​ឯកសណ្ឋាន​ប្រយុទ្ធ របស់​នគរបាលជាតិ និង​ដាក់​ថ្នាំញៀន​ពីមុខ រួច​ថត​បង្ហោះ​នៅលើ​អារ​ខោ​ន​ហ្វេ​ស​ប៊ុ​ក​

spot_img

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ដោយបាន​ទទួលបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត និង​ដោយមាន​ការសម្របសម្រួល​ពី​លោក កូយ​កាន់ យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​និង កំលាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ​សហការ ជាមួយ​កម្លាំង​ក្រុង​សំរោង ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ឡឹ​ក សុខា ស្នងការរង​នគរបាល​ខេត្ត បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ដែល​បន្លំ​ស្លៀក​ឯកសណ្ឋាន​ប្រយុទ្ធ​របស់​នគរបាលជាតិ និង​ដាក់​ថ្នាំញៀន​ពីមុខ​រួច​ថត​បង្ហោះ​នៅលើ​អា​ខោ​ន​ដែលមាន​ឈ្មោះ (​ផុស ផុស​) ដោយបាន​សរសេរ​ចំណងជើង​ថា អញចង់​ធ្វើ​អញ្ចឹង​ទើសក្បាល​អាណា​។​

​ជនសង្ស័យ​ខាងលើ​ឈ្មោះ ភឿ ផុស ភេទ ប្រុស អាយុ​២៩ ឆ្នាំ​រស់ នៅ​ភូមិ ភ្នៀ​ត សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡឹ​ក សុខា ស្នងការរង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា នៅក្នុង​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បានធ្វើ​ឡើង​កាលពី​វេលា ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ ក្នុងនោះ​សមត្ថកិច្ច​យើង បានធ្វើការ​ឆែក​រកឃើញ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​)១​កញ្ចប់​តូច សម្ភារ ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​, ទូរស័ព្ទដៃ​៤​គ្រឿង ឧបករណ៍​ឆក់​ត្រី​១​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡឹ​ក សុខា ស្នងការរង​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ជនល្មើស កំពុង​សាកសួរ និង​រៀបចំ​សំណុំរឿង​តាម​នីតិវិធី​៕​ ដោយ​៖​កូ​ឡាប​

spot_img
×