Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ អរគុណ​ក្រុមហ៊ុន W&D ដែល​បាន​ទទួលយកកូនក្មួយ​កម្មករ​វិល​ត្រឡប់ទៅ​ចូលធ្វើ​ការងារ​វិញ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​២៧​មីនា​នេះ បាន​សុំ​អរគុណ​ក្រុមហ៊ុន W&D ដែល​បាន​ទទួលយក​កូនក្មួយ កម្មករ​វិលត្រឡប់​ទៅ​ចូលធ្វើ​ការងារ​វិញ តាម​ការ​អំពាវ​នារ​វ​របស់ខ្ញុំ​កាលពីពេល​ថ្មីៗ​នេះ​។​

​តាមរយ​:​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ បាន​ថ្លែងថា សូម​ក្មួយៗ​កុំ​ធ្វើ​កូដកម្ម ដែល​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សង្វាក់​ផលិត​របស់​រោងចក្រ​។ ទាំង​ក្រុមហ៊ុន​ម្ចាស់​រោងចក្រ និង​កម្មករ គឺ​ត្រូវ​និយាយ​គ្នា​រក​ដំណោះស្រាយ​សមស្រប​ល្អ​នានា ដើម្បី​កុំអោយ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​ក្រុមហ៊ុន​ផង និង​ផលប្រយោជន៍​កូនក្មួយ​កម្មករ​ផង​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ក្រុមហ៊ុន​W&D បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​សូម​ប្រកាសជូន​បង​ប្អ​ងូ​ន​កម្មករនិយោជិត​មេត្តា​ជ្រាបថា ដោយ​យោងតាម​ការអំពាវនាវ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្រុមហ៊ុន​បានសម្រេច​យល់ព្រម​ទទួលយក​បងប្អូន​កម្ម​ករ និយោជិត​ទាំងអស់​ចូល​បម្រើ​ការងារ​វិញ ដោយ​រក្សា​អតីតភាព​ការងារ​នៅ​ដដែល​។ បងប្អូន​កម្មករនិយោជិត​ត្រូវ​ចូលធ្វើ​ការងារ​វិញ ជា​ប្រក្រតី នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៩​ជា​កំហិត​។ ក្រុមហ៊ុន​មិន​ផ្តល់ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​ក្នុងអំឡុង​ពេលធ្វើ​កូដកម្ម​ឡើយ ដោយ​យោងតាម​មាត្រា​៣៣២ នៃ​ច្បាប់​ស្តីពី​ការងារ​។ បងប្អូន​កម្មករនិយោជិត ទាំងអស់ នៅពេល​ចូលធ្វើការ​វិញ​ត្រូវគោរព​តាម​ការចាត់ចែង និង​អនុវត្តតាម​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមហ៊ុន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×