Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ស្នើ​ក្រុមហ៊ុន​ចិន ព​ន្លឿ​ន​គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប

spot_img

​ភ្នំពេញ​៖​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី សង្ឃឹមថា​ខេត្ត​យូ​ណាន​អាច​បន្ត​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​អ្នកវិនិយោគ​បន្ត​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​គម្រោង​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប គឺ​ធ្វើយ៉ាងណា​ចង់​ឃើញថា​គម្រោង​នេះ​អាច​បង្ហាញ​វិសាលភាព​ក៏ដូចជា​សក្កា​នុព​ល​របស់​ប្រទេស​កម្ពុជា​ជាមួយនឹង​ប្រទេស​ចិន​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ៧​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប ពិភាក្សា​ការងារ​ជាមួយ លោក Chen Hao លេខាធិការ​បក្ស​នៃ​ខេត្ត​យូ​ណាន ប្រទេស​ចិន​។​

​លោក Chen Hao បាន​គោរព​ជម្រាបជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អំពី​ការរីកចម្រើន ក៏ដូចជា​វិសាលភាព​របស់​ខេត្ត​យូ​ណាន​នាពេល​បច្ចុប្បន្ននេះ ដែល​ចាត់ទុកជា​ខេត្ត​មួយ ក្នុងចំណោម​បណ្តា​ខេត្ត​ទាំងអស់​របស់​ប្រទេស​ចិន ដែល លោក​ប្រធានាធិបតី Xi Jinping បាន​យកចិត្តទុកដាក់​ជាងគេ ជាពិសេស​ខេត្ត​យូ​ណាន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គឺមាន​កំណើនសេដ្ឋកិច្ច​យ៉ាងខ្លាំង​រហូតដល់ ៨.៩%​។ ទន្ទឹមនឹងនេះ លោក Chen ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​យូ​ណាន​និង​ប្រទេស​កម្ពុជា​លើ​វិស័យ​មួយចំនួន​ដូចជា វិស័យ​អប់រំ , វប្បធម៌​, ទេសចរណ៍ និង​សុខាភិបាល ហើយ​បច្ចុប្បន្ននេះ​ខេត្ត​យូ​ណាន​មាន ២៥ ក្រុមហ៊ុន​ដែល​បានមក​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ទំហំ​ទុន​ប្រមាណ​ជិត​ដល់ ១,០០០ លាន​ដុល្លារ​អាមេរិក​។​

​លោក Chen បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការរីកចម្រើន​យ៉ាង​លឿង​ស្ទើរ​គ្រប់​វិស័យ​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​។ ទន្ទឹមនឹងនេះ លោក Chen ចង់ឃើញ​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​ខេត្ត​យូ​ណាន​ក្នុង​ក្របខណ្ឌ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ ដែល​អាចជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា និង​ខេត្ត​យូ​ណាន ជាពិសេស​ខេត្ត​យូ​ណាន និង​ខេត្តសៀមរាប ដែល​ខេត្ត​ទាំងពីរ​កំពុងមាន​ទំនាក់ទំនង​ជាមួយគ្នា ពិសេស​លើ​វិស័យ​ទេសចរណ៍​។ ជាមួយគ្នានេះដែរ លោក បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ខេត្ត​យូ​ណាន​មាន​កំណើន​ទេសចរណ៍​កើនឡើង​យ៉ាងច្រើន ហើយ​លោក​នឹង​ជួយ​ជំរុញ ទេសចរណ៍​មក​កម្ពុជា​បន្ទាប់ពី​ទស្សនា​នៅ​ខេត្ត​យូ​ណា​រួចហើយ​។​

​លោក Chen ក៏បាន​ស្វាគមន៍ និង​ចង់ឃើញ​ឲ្យ​មាន​និស្សិត​កម្ពុជា​បាន​ទៅ​សិក្សា​នៅ​ខេត្ត​យូ​ណាន​ឲ្យ​បាន​ច្រើន​ថែមទៀត​ដែល​បច្ចុប្បន្ននេះ​គឺមាន​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ខេត្ត​យូ​ណាន​មាន​រហូតដល់​ជិត​២​ពាន់​នាក់​ហើយ និង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ជា​បន្តទៀត​។ លោក Chen បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា នឹង​ខិតខំ​ជំរុញ​ឲ្យ​វិនិយោគិន​មកពី​ខេត្ត​យូ​ន​ណាន​មក​បណ្ដាក់ទុន​នៅក្នុង​ព្រះរាជា​ណា​ក្រ​កម្ពុជា​ឲ្យ​បាន​ច្រើន​ថែមទៀត​។​

​ជាមួយគ្នានេះដែរ លោក Chen បាន​គោរព​ជម្រាបជូន​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា នឹង​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ខាង​វិស័យ​ភាពយន្ត​ជាមួយនឹង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួមចំណែក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ខេត្ត​ទាំងពីរ ជាពិសេស​លោក​ចង់ឃើញ​ទស្សនកិច្ច​ផ្លាស់ប្ដូរ​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាង​ខេត្ត​យូ​ន​ណាន និង​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ភាពជិតស្និទ្ធ​រវាង​ប្រជាជន និង​ប្រជាជន និង​រវាង​ប្រទេស និង​ប្រទេស​ផងដែរ​។​

​លោក Chen បាន​គោរព​ស្នើ​ដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​បន្ត​គាំទ្រ​ដល់​វិនិយោគ​ដល់​ក្រុមហ៊ុន​ដែល​មកពី​ខេត្ត​យូ​ន​ណា​ដែលមាន​គម្រោង​អភិវឌ្ឍន៍​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប​។​ទន្ទឹមនឹងនេះ Chen ក៏បាន​សន្យា​ជាមួយនឹង​សម្តេច​តេ​ជោ ផងដែរ​ថា នឹង​ខិតខំ​បង្កើនល្បឿន​ក្នុងការ​កសាង​ព្រលានយន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប​ឲ្យ​បាន​ទាន់ពេលវេលា​។ ជាមួយគ្នានេះ លោក Chen ក៏មាន​ក្រុមហ៊ុន​មួយទៀត​ដែល​កំពុង​វិនិយោគ​គម្រោង សួន​វប្បធម៌ នៅ​ខេត្តសៀមរាប ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ លោក Chen Hao ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​លើកដំបូង​។ សម្ដេច​តេ​ជោ ធ្លាប់បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​យូ​ណាន​ចំនួន​ពីរលើក​រួចមកហើយ​។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា​ខេត្ត​យូ​ណាន​គឺជា​ខេត្ត​មួយ​ដែលមាន​លក្ខណៈ​ភូមិសាស្ត្រ​ជាប់​អាស៊ីអាគ្នេយ៍​ឬ​តំបន់​មេគង្គ ហើយ​សម្ដេច​តេ​ជោ​បាន​ចាត់ទុកថា​ខេត្ត​យូ​ណាន​នៅតែមាន​កិច្ចសហការ​ជាមួយ​តំបន់​មេគង្គ និង​អាស៊ាន​ដែលមាន​បី​ប្រទេស​គឺ​វៀតណាម ឡាវ និង មី​យ៉ាន់​ម៉ា ដែលមាន​ភូមិសាស្ត្រ​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​ចិន​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី សង្ឃឹមថា​ខេត្ត​យូ​ណាន​អាច​បន្ត​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​អ្នកវិនិយោគ​បន្ត​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​គម្រោង​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប គឺ​ធ្វើយ៉ាងណា​ចង់​ឃើញថា​គម្រោង​នេះ​អាច​បង្ហាញ​វិសាលភាព​ក៏ដូចជា​សក្កា​នុព​ល​របស់​ប្រទេស​កម្ពុជា​ជាមួយនឹង​ប្រទេស​ចិន​។ ជាពិសេស​តាមរយៈ​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​” គឺ​សម្ដេច​តេ​ជោ​ចង់ឃើញ​គម្រោង​នេះ​ទៅមុខ​អោយបាន​លឿន​ទាន់ពេលវេលា ដែល​កម្ពុជា​ទើបតែ​សម្ភោ​ធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ​កន្លងមក​ថ្មីៗ​នេះ ។ មួយវិញទៀត សម្ដេច​តេ​ជោ ចង់បាន​ទំហំ​ពាណិជ្ជកម្ម​រវាង​ខេត្ត​យូ​ណាន​និង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ទំហំ​ធំ​ជាង​នេះ​ថែមទៀត​។​

​ទន្ទឹមនឹង​នេះដែរ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ខេត្ត​យូ​ណាន​មាន​ប្រជាជន​ប្រមាណ ៤៨​លាន​នាក់ មាន​ទឹកដី​ធំ​បី​ដង​នៃ​ប្រទេស​កម្ពុជា ដែល​សម្ដេច​តេ​ជោ ចង់ឃើញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​ល្អ​វាង​ខេត្ត​នេះ​ជាមួយនឹង​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោ បានស្នើ​ឱ្យ​ខេត្ត​យូ​ណាន​បន្ត​កិច្ច​សហ​ប្រតិ​តប​ត្តិ​ការ​ឲ្យ​បាន​ច្រើន​ថែមទៀត​ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​គឺ​នៅតែ​បន្ត​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស សូមជួយ​គៀងគរ​អ្នកវិនិយោគ​គិ​ន​ថ្មីៗ​ចូលមក​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម​ទៀត​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​មានប្រសាសន៍ថា ថា​ថ្មីៗ​នេះ​ដោយសារ​មាន​បញ្ហា​ប្រឈម​ជាមួយនឹង​សហភាព​អឺរ៉ុប​អំពី​ភាពអនុគ្រោះ​ពន្ធ (EBA) ដោយ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា ភាពអនុគ្រោះ​នេះ គឺ​វា​នឹង​ដល់​ពេលដែល​ត្រូវតែ​បញ្ចប់​ដូច​ប្រទេស​ផ្សេងៗ​ទៀត​ដែរ ហើយ​សម្ដេច​តេ​ជោ​មិនអាច​ឲ្យ​មានការ​ផ្លាស់ប្ដូរ ឬ​ដោះដូរ​អធិប​តេយ្យភាព​របស់​ប្រទេស​កម្ពុជា ជាមួយនឹង​ភាពអនុគ្រោះ​នោះទេ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ខេត្ត​យូ​ណាន​គឺ​កំពុង​កើនឡើង ហើយ​ដើម្បី​រក្សាបាន​នូវ​កំណើន​ទំហំ​ពាណិជ្ជ​កម្មនេះ គឺ​កម្ពុជា​ត្រូវការ​ក្រុមហ៊ុន​វិនិយោគ​ចិន​បន្ត​វិនិយោគ​នៅក្នុង​ប្រទេស​តទៅទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា មិត្ត​ចិន​ជា​ដៃគូ​ពិត និង​ជា​ដៃ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោ ចង់ឃើញ​មិត្ត​ចិន​ជួយ​កម្ពុជា​អោយ​សមជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ពិតៗ ដោយ​សម្តេច​តេ​ជោ​បាន​ស្នើសុំ​ឲ្យ​ខេត្ត​យូ​ណាន និង​ប្រទេស​កម្ពុ​ជាមាន​ទំនាក់ទំនង និង​ការផ្លាស់ប្តូ​ទស្សនកិច្ច​រវាង​ពលរដ្ឋ​អោយបាន​កាន់តែច្រើន រួមទាំង​ទំនាក់ទំនង​ផ្លាស់ប្តូ​លើ​វិស័យ​វប្បធម៌ ទេសចរណ៍ និង​វិនិយោគ​ថ្មីៗ​អោយបាន​ច​ក្រើន​ថែមទៀត​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×