Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាំបាយ​ផ្ទុះ​ចង្ក្រានហ្គាស់​បង្ក​ឱ្យ​ឆេះ​ផ្ទះ​៧​ខ្នង ​នៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​

spot_img

​កំពង់ចាម ៖ នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​២០​នាទី នៅ​ភូមិ​ទួល​រការ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មាន​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើង​បណ្តាលឱ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន ៧​ខ្នង​។​

​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៧​ខ្នង ដែល​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​អស់នោះ ៖

១.​ឈ្មោះ សេង ផូ ផ្ទះ​មាន​ទំហំ​៧​ម៉ែត្រ​×១២​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​គ្បឿង​

២.​ឈ្មោះ អំ យ៉ា​ត ផ្ទះ​មាន​ទំហំ​៧​ម៉ែត្រ​×១២​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​គ្បឿង​

៣.​ឈ្មោះ គ្រុយ សៅ ផ្ទះ​មាន​ទំហំ​៦​ម៉ែត្រ​×៩​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​គ្បឿង​

៤.​ឈ្មោះ សយ ផល ផ្ទះ​មាន​ទំហំ​៦,៥០​ម៉ែត្រ​×៩​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​គ្បឿង​

៥.​ឈ្មោះ ស៊ីម ណាក់ ផ្ទះ​មាន​ទំហំ​៦,៥០​ម៉ែត្រ​×៩​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ដែក​

៦.​ឈ្មោះ ដា ភាព ផ្ទះ​មាន​ទំហំ​៧​ម៉ែត្រ​×១៣​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​គ្បឿង​

៧.​ឈ្មោះ យី​ម យ៉ុ​ន ផ្ទះ​មាន​ទំហំ​៥​ម៉ែត្រ​×៧​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ដែក​

-​ផ្ទះ​ចំនួន ០៧​ខ្នង ត្រូវ​ឆេះ​ខូចខាត​ទាំងស្រុង រីឯ​សម្ភារ​:​ខូចខាត​បាត់បង់​ក្តាប់​មិនទាន់បាន​។​

​នគរបាល​បានបញ្ជាក់​ពី​មូល​ហេតុថា មកពី​ដាំបាយ​ហើយ​ផ្ទុះ​ចង្ក្រានហ្គាស់​ចេញពីផ្ទះ​ឈ្មោះ សយ ផល​។​

​ក្នុងករណី​អគ្គិភ័យ​នេះ​យើង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៤​គ្រឿង ក្នុងនោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​​នគរបាល​ខេត្តកំពង់ចាម ចំនួន​០១​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​០១​គ្រឿង​,​រថយន្ត​ពន្លត់​អគ្គិភ័យ​​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​០១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន ឡុង ស្រេង បឹងកេត ចំនួន​០១​គ្រឿង ក្នុង​ប្រតិបត្តិការ​ពន្លត់​នេះ ប្រើប្រាស់​ទឹក​អស់​ចំនួន​២០​រថយន្ត និង​សាប៊ូ​អស់​៣០​គីឡូក្រាម ទើប​រលត់​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×