Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សុខាភិបាល ៖ ទឹកដោះគោ​ម្សៅ ៣​ប្រភទ មាន​ផ្ទុក​មេរោគ បំផ្លាញ​សុខភាព​មាតា និង​ទារក​ធ្ងន់ធ្ងរ​

spot_img

​រាជធានី​ភ្នំពេញ ៖ ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ នៅតាម​រាជធានី​ខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ ប្រជាពលរដ្ឋ និង​អាជីវករ នៅ​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​ប្រមូល​ទឹកដោះគោ​ម្សៅ​សម្រាប់​ទារក និង​មាតា ចំនួន ៣​ប្រភេទ រួមមាន​៖ CELIA AD 350G, CELIA MAMA 400G និង PICOT SL 350G ដែល​កំពុង​ដាក់​លក់ នៅលើ​ទីផ្សារ​នានា ត្រឡប់មកវិញ ឬ​យក​ទៅ​រក្សាទុក​ជា​បន្ទាន់​។

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ បានបង្ហាញ​ថា ទឹកដោះគោ​ម្សៅ​ទាំង ៣​ប្រភេទ​នេះ​គឺ​សង្វាក់​ផលឹិតកម្ម​ខាង​លើ​នេះ បាន​ឆ្លង​មេរោគ​ដែល​អាច​បង្កើត​ជា​ជម្ងឺ​ផ្សេងៗ នាំអោយ​ប៉ះពាល់​ដល់​សុខភាព​ទាំង​ម្តាយ និង​ទារក​ជាដើម​..​។​

​អ្នកយក​ព័ត៌មាន CEN.COM.KH មិនទាន់​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ដើម្បី​បំភ្លឺ​បន្ថែម លើ​រឿងនេះ​បានទេ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧៕ ដែន សីមា​

​ខាងក្រោម​នេះ គឺជា​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សុខាភិបាល​៖​

 

spot_img
×