Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​និស្ស័យ​ជាមួយនឹង​គុក បាន​ចូល​ជា​លើក​ទី 3 សម្រេច​ហើយ​

spot_img

ខេត្តកណ្តាល​ ៖ សេនាធិការ នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ករណី រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​នគរបាល​បាន​ឃាត់​ជនសង្ស័យ​ម្នាក់ ដែល​ជនសង្ស័យ​រូបនោះ​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​២​លើក​រួចមកហើយ ហើយ​ម្តងនេះ​ជា​លើក​ទី​៣​។ កើតហេតុ នៅ​ថ្ងៃ ពុធ ០៧​រោច ខែផល្គុន ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៧​និង​០០​នាទី នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ប៉ាន់ ប៊ុន​ហៀ​ង ហៅ​ជ្រូក ស្ថិត​ក្នុងភូមិ ព្រែក​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ជនសង្ស័យ ឈ្មោះ ប៉ាន់ ប៊ុន​ហៀ​ង ហៅ ជ្រូក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​។​

ជនសង្ស័យ​នេះ ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកណ្តាល ចំនួន ២​លើក ៖ – លើក​ទី​១ បទល្មើស ប្រើប្រាស់​គ្រឿងញៀន កាលពី​ឆ្នាំ​២០០២ ជាប់​រយៈពេល​១​ខែ​៣​ថ្ងៃ ។ លើក​ទី​:២ បទល្មើស ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា កាលពី​ឆ្នាំ ២០០៨ ជាប់​រយៈពេល ១១​ឆ្នាំ​) ដោះលែង​(២៦.១១.២០១៨)​។ វត្ថុតាង​ចាប់យក​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ០១​កញ្ចប់​តូច និង​សម្ភារ​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ។​

​នៅ​ថ្ងៃទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាងលើ ។ ភ្លាមនោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយ​ប្រទាល បាន​ចុះ​ដល់​ចំណុចកើតហេតុ ។​

​ដោយមាន​ការចូលរួម​ពី​លោក​ក្រុមប្រឹក្សាឃុំ , លោក​មេភូមិ​ព្រែ​កតា​ជ័រ សមត្ថកិច្ច​នគរបាល បាន​បន្តធ្វើ​ការត្រួតពិនិត្យ​ឆែកឆេរ​លំនៅដ្ឋាន​ឈ្មោះ ប៉ាន់ ប៊ុន​ហៀ​ង ហៅ ជ្រូក រកឃើញ​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១​កញ្ចប់​តូច​និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ​ប៉ាន់ ប៊ុន​ហៀ​ង ហៅ​ជ្រូក​បាន​សារភាពថា គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​តូច​ពិតជា​របស់ខ្លួន​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​នៅ​ម្ដុំ​បឹងត្របែក រាជធានី​ភ្នំពេញ តម្លៃ​២​ម៉ឺន​រៀល​នៅ​ថ្ងៃទី​២៦​មីនា​២០១៩ ដើម្បី​យកមកប្រើ​ប្រាស់​(​ជក់​)​និង ឧបករណ៍​វេច​ខ្ចប់​នេះ ជា​របស់ខ្លួន​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង តាម​បញ្ជា​លោក​លាវ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ដ​កណ្ដាល នៅវេលា​ម៉ោង​១៧​និង​១៣​នាទី​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៩ ដើម្បី​យក​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕​ ដោយ​៖​កូ​ឡាប​

spot_img
×