Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​វៀតណាម​១២​នាក់ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ត្រូវបាន​ឃាត់ខ្លួន​និង​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ប៉ុស្តិ៍​បឹងទំពុន មានការ​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​លោក គឹម ឆេង​ប៊ុន ក្រឡាបញ្ជី ចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន ជនបរទេស ស្ថិតនៅ​ហាង​លក់​កាហ្វេ និង​ហាង​កោស​ជប់​ម៉ាស្សា តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត ពិសិដ្ឋ ជា​ស្នងការរង​ទទួល​ផែន​ការងារ​អន្តោប្រវេសន៍ បានឱ្យដឹងថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ជំនាញ ពិនិត្យ​រកឃើញ ជនជាតិ​វៀតណាម សរុប​ចំនួន​១២​នាក់ (​ស្រី​១០​នាក់​) ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ត្រូវបាន​ឃាត់ខ្លួន​និង​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×