Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ប្រារព្ធ​ទិវា​វ​ប្បធ​ម៌​ជាតិ ០៣​មីនា ដើម្បី​រំលឹក​គុណូបការ​:​ដ៏​ធំធេង​ដល់​បុព្វបុរស​ដូនតា ដែល​បាន​បន្សល់ទុកនូវ​សម្បត្តិ​វ​ប្បធ​ម៌ដ៏​សម្បូរបែប​

spot_img

ការ​ប្រារព្ធ​ទិវា​វ​ប្បធ​ម៍​ជាតិ ៣​មីនា ក្នុង​គោលបំណង​រំលឹក​គុណូបការ​:​ដ៏​ធំធេង​ដល់​បុព្វបុរស​ដូនតា​របស់​យើង ដែល​បាន​បន្សល់ទុក នូវ​សម្បត្តិ​វ​ប្បធ​ម៍​ដ៏​សម្បូរ​បែប​សម្រាប់​យើង​គ្រប់គ្នា ជា​កូនចៅ​ជំនាន់​ក្រោយ ជា​ពិសេស​តាមរយៈ​ការរៀបចំ​បើក​មហោស្រព​ល្ខោន​ស្រមោល​ស្បែក​នេះ គឺ​ដើម្បី បង្ហាញ​នូវ​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​របស់​ដូនតា និង ខិតខំ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ ដល់​គ្រប់​ស្រទាប់​មហាជន សំខាន់​ចំពោះ យុវជន ដើម្បី​រួមគ្នា​គាំទ្រ ថែរក្សា​ការពារ​នូវ​ទម្រង់​បេតិកភណ្ឌ​សិល្ប​:​អរូបី​នេះ ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស​ជានិ​រ​ន្ត​រ​ត​ទៅ​អនាគត ។​

​ទិវា​វ​ប្បធ​ម៍​ជាតិ​៣​មីនា លើក​ទី​២១ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ (​យុវជន​ដើម្បី​វ​ប្បធ​ម៍​ជាតិ​) ដោយ​ផ្តោត​សំខាន់​លើ​ការបន្ត​លើកកម្ពស់​ស្មារតី​ប្រជាជន មហាជន ជាពិសេស យុវជន​ដែល​ជា​អ្នក​បន្តវេន និង ពិធី​បើក​មហោស្រព​សិល្បះ ( ល្ខោន​ស្រមោល​ស្បែក​ធំ​) លើក​ទី​២ នៅ​ខេត្ត​សៀមរាប ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​រសៀល​ថ្ងៃទី ២៧ ខែ​មីនា ឆ្នាំ​២០១៩​ក្រោម​អធិបតីភាព​លោក​ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វ​ប្បធ​ម៍ និង​វិចិត្រសិល្ប​: និង លោកស្រី​ម៉ិញ កុស​នី រដ្ឋលេខាធិការ​ក្រសួង​វ​ប្បធ​ម៍ និង​វិចិត្រសិល្ប​: និង លោក​អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប ព្រមទាំង​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ​ជុំវិញ​ខេត្ត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត លោកគ្រូ អ្នកគ្រូ គរុ​សិស្ស និស្សិត ក្រុមយុវជន​កាយ​រឹទ្ធ​កម្ពុជា សិស្សានុសិសស្ស សិ​ល្ប​:​ក​រ សិ​ល្ប​:​ការិនី ចូលរួម​ប្រមាណ​ជាង​២០០​នាក់ ដែល​បាន ធ្វើឡើ​នៅ​សួនច្បារ​មហាសណ្ឋាគារ​អង្គរ ។​

​បន្ទាប់ពី​លោក មួន សុភាព ប្រធាន​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បះ​ខេត្ត ធ្វើ​កិច្ច​ស្វាគមន៍ និង សេចក្តី​រាយ​ការ​អំពី​លទ្ធផល សកម្មភាព​ដែល​មន្ទីរ​អនុវត្ត​ក្នុង​រយៈពេល​១​ឆ្នាំ ព្រម​ទាំង​លើក​នូវ​បញ្ហា​ប្រឈម​មួយចំនួន និង របាយការណ៍​អំពី​មហោស្រព​សិល្ប​: ល្ខោន​ស្រមោល​ស្បែក​ធំ​រួចមក លោកស្រី យូ សុភា បាន​លើកឡើង​ថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំពុង​យកចិត្តទុកដាក់​លើកកម្ពស់​តម្លៃ​វ​ប្បធ​ម៍​ជាតិ នឹង​បាន​ផ្តល់នៅ​អនុសា​ស​ន៏​ពាក់ព័ន្ធ​និង​វិស័យ​វ​ប្បធ​ម៍ ក្នុង​គោលបំណង​បណ្តុះ​សេចក្តីស្រឡាញ់ និង​ឆន្ទ ថែរក្សា​ការពារ អភិរក្ស និង អភិវឌ្ឍបេ​តិក​ណ្ឌ​វប្បធម៍​ជាតិ​ឲ្យ​រុងរឿង​ដូច​កាល​សម័យ​ដើម ។​

​លោកស្រី​បាន​បញ្ជាក់ទៀតថា យុវជន​នេះ​ហើយ គឺ​ជា​ទំពាំង​ស្នង​ឬ​ស្សី ជា​កម្លាំង​សកម្ម​របស់​សង្គម ដែល​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បំផុត នឹង​ត្រូវ​គិតគូរ​ឲ្យបាន​ត្រឹមត្រូ​វ​ច្បាស់ លាស់ តាមរយ​:​ការផ្ទេ​រមរ​ត​ពី​អ្នក​ជំនាន់​មុន ឲ្យ​បន្តវេ​នហើយ​អាច​ទទួលយកបាន​ដោយ​​​មោទនភាព​។ ចំពោះ​មហោស្រព​នី​មួយៗ ត្រូវ​ចេះ​ចម្រាញ់​យក​ខ្លឹមសារ និង​រូបភាព​ដ៏​សម្បូរ​បែប​យក​មក​បង្ហា​ញ​ឲ្យមាន​ភាព​ទាក់ទាញ់ និង​សមស្រប​តាម​បរិយាកាស​សង្គម ដោយ​ឈរ​លើ​មូលដ្ឋាន​អភិរក្ស​ដើម្បី​អភិវឌ្ឍ ពោល​គឺ​រក្សា​ចាស់​បង្កើត​ថ្មី ក៏ប៉ុន្តែ​ត្រូវ​បំពាក់​ដោយ​អត្តសញ្ញាណ​ជាតិ​ជា​ដើម​។​

​លោក​ជុច ភឿន បាន​ប្រសាសន៍​ផងដែរ​ថា ទិវា​វ​ប្បធ​ម៍​ជាតិ ០៣​មីនា គឺជា​ទិវា​ដ៏​មាន​សារសំខាន់ ហើយ​ត្រូវបាន​ប្រារព្ធ​រៀបចំឡើង​ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​រំលឹក​គុណូបការ​:​ដ៏​ធំធេង​ដល់​បុព្វបុរស​ដូនតា​របស់​យើង ដែល​បាន​បន្សល់ទុក នូវ​សម្បត្តិ​វ​ប្បធ​ម៍​ដ៏​សម្បូរ​បែប​សម្រាប់​យើង​គ្រប់គ្នា ជា​កូនចៅ​ជំនាន់​ក្រោយ និង ជា​ទិវា​បង្កើយ​នូវ​សេចក្តីស្រឡាញ់ ព្រមទាំង​ស្មារតី​ចូលរួម​ថែរក្សា ការពារ​សម្បត្តិ​វ​ប្បធ​ម៍​ទាំងនេះ​ឲ្យ​គង់វង្ស​យូរអង្វែង​តរៀង​ទៅ​។ លោក​បាន​បន្តទៀតថា សម្បត្តិ​វ​ប្បធ​ម៍ គឺជា​ដួងព្រលឹង ជា​អត្តសញ្ញាណ​ជាតិ ប្រកប​ដោយ​កិត្យានុភាព ជា​មរតក​ប្រកបដោយ​សក្តានុពល​ដ៏​ធំធេង​បំផុត ក្នុង​ការរួមចំណែក​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជាតិ ហើយក៏​ជា​មូលដ្ឋាន​ក្នុងការ​ត​ភ្ជាប់​ទំនាក់ទំនង​ដ៏​រឹងមាំ​ពី​សង្គម​មួយ​ទៅ​សង្គម​មួយទៀត ឲ្យ​យើង​ចេះ​រួមរស់​ជាមួយគ្នា​ដោយ​រួមសុខ​រួមទុក្ខ នឹង​គ្មាន​ការរើសអើង​ពូជ​សាស្ត្រ​ជាដើម ។ ដូច្នេះ​យើងទាំងអស់គ្នា​ដែលជា ទាយាទ ត្រូវតែ​បំពេញ​កាតព្វកិច្ច​ក្នុង​ការធានា​ឲ្យបាន នូវ​សុខដុមភាព​នៃ​ពហុ​វ​ប្បធ​ម៍​ជាតិ តាមរយ​:​ការថែរក្សា​ការពារ និង​អភិវឌ្ឍ ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ ការផ្ទេរ​ចំណេះដឹង ជំនាញ បច្ចេកទេស និង​ទេពកោសល្យ​វ​ប្បធ​ម៍​ចម្រុះ ឲ្យបាន​ដល់​សាធារណ​:​ជន ជា​ពិសេស​យុវជន​ជំ​
​នា​ន់​​ក្រោយ​នេះ​ឯង ៕ ​ដោយ​:​កូឡាប​

       

spot_img
×