Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ចំនួន ០២​រូប បាន​ជិះ​ម៉ូតូ​ដើរ​ជំរិត​ទារលុយ​ពី​ម្ចាស់​រថយន្ត​ដឹក​អ្នកដំណើរមិនបាន វាយ​ម្ចាស់​រថយន្ត​បែកក្បាល​

spot_img

​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​កើតឡើង​ដោយ​សន្តិសុខ​មាន​ឯកសណ្ឋាន​ប្រជា​ការពារ ខណ្ឌ ២​នាក់ បាន​ជិះ​ម៉ូតូ​ដើរ​ជំរិត​ទារលុយ​ពី​រថយន្ត​អ្នកធ្វើដំណើរ ចំនួន ៥០,០០០​រៀល មិន​បាន​ក៏​ប៉ះ​ពាក្យសម្តី​គ្នា​បន្តិចបន្តួច​ឈាន​ដល់​ប្រើ​អំពើហិង្សា ទៅលើ​ឈ្មោះ សួន បូ​ណា ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ​ផ្ទះ ៤៨៦ ផ្លូវ​រ៉ា​ដា ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ឈ្មោះ សួន បូ​ណា ជា​មន្ត្រីប៉ូលិស នៅ​ខេត្ត​ត្បូងឃ្មុំ បាន​សុំច្បាប់​ពី​អង្គភាព​របស់​ខ្លួន ដើម្បី​មក​មើល​គ្រួសារ​របស់​លោក​កំពុង​មាន​ជំងឺ នៅ​ភ្នំពេញ បាន​ធ្វើដំណើរ​ដោយ​រថយន្ត​ផ្ទាល់ខ្លួន បាន​ពាក់កណ្តាល​ផ្លូវ​ក៏​មាន​លោកយាយ លោកតា ២​នាក់​ប្តី​ប្រពន្ធ បក់ដៃ​សុំ​ឡាន​ជិះ លោក​ក៏​ឈប់​ឡាន ឱ្យ​ពួកគាត់​រួម​ដំណើរ​ជាមួយ មក​ដល់​ម្តុំរ​បងស្តា​តចាស់​ចំងាយ​ពី​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ ៣០០​ម៉ែត្រ ទល់មុខ​ធនាគារ ABA លោកយាយ លោកតា សុំ​ចុះ​ពី​លើ​រថយន្ត លោកយាយ លោកតា ក៏​សូម​អរគុណ​ម្ចាស់​រថយន្ត លោក សួន បូ​ណា ជា​មនុស្ស​មាន​គុណធម៌ ឃើញ​លោកយាយ លោកតា​ចាស់ជរា​ផង​នោះ លោក មិន​បាន​យក​លុយកាក់​ពី​ពួកគាត់​ទេ​។​

​ពេលនោះ លោក សួន បូ​ណា មិន​បាន​ចុះ​ពី​លើ​រថយន្ត​របស់​លោក​ទេ បន្ទាប់មក​មាន​មនុស្ស​២​នាក់ មាន​ឯកសណ្ឋាន​ជា​ប្រជា​ការពារ​មក​ឡើង​អង្គុយ​លើ​រថយន្ត​របស់​លោក​។​

​លោក សួន បូ​ណា បាន​សួរថា មាន​ការ​អ្វី ? មនុស្ស​ដែល​មាន​ឯកសណ្ឋាន​ប្រជា​ការពារ​នោះ​ឆ្លើយថា មក​ទារ​លុយ​ថ្លៃ​ឈប់​ឡាន​ចំនួន ៥០,០០០​រៀល លោក សួន បូ​ណា ឆ្លើយថា ខ្ញុំ​មិនមែន​អ្នករត់​តាក់​សុ​ី​ទេ ហើយ​ក៏​គ្មាន​លុយ​បង់​ដែរ លោក សួន បូ​ណា ស្នើរ​ឱ្យ​គាត់​ចុះ​ពី​លើ​រថយន្ត​របស់​គាត់ ហើយ​មនុស្ស​ដែល​មាន​ឯកសណ្ឋាន​ប្រជា​ការពារ​នោះ មានការ​ខឹង​យ៉ាង​ខ្លាំង ក៏​ស្ទុះ​ទៅ​ដក​សោរ​រថយន្ត​ពី​លោក និង​វាយ​លោក​មួ​យ IDI ធ្វើ​ឱ្យ​បែក​សៀតផ្កា​ខាងស្តាំ​ហូរឈាម​ស្រោច​ខ្លួន ពេល​នោះ​ជនដៃដល់​បាន​យក​ទាំង​សោរ​ឡាន​រត់គេចខ្លួន​បាត់ នៅសល់តែ​បក្ខពួក​ម្នាក់​ទៀត ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ លោក សួន បូ​ណា បាន​យក​ទូរ​សព្ទ​ដៃ​ថតរូប​ពួកគេ ដើម្បី​ទុកជា​ភស្តុតាង​។​

​ពេលនេះ​លោក សួន បូ​ណា បាន​ដាក់ពាក្យ​ប្តឹង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ហើយ ដើម្បី​រក​យុត្តិធម៌​ជូន​លោក​។​

​រដ្ឋបាល​ខណ្ឌដូនពេញ នៅ​ព្រឹក​ថ្ងៃទី​២៨​ខែ​មីនា សូម​ជម្រាប​ជូន​បងប្អូន​សាធារណៈជន​មេត្តា​ជ្រាប បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ មាន​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ចំនួន ០២​រូប​ដែល​មានឈ្មោះ ម៉ោញ ចាន់​សា​រ័ត្ន និង ឈ្មោះ សូ សុផល បាន​ជិះ​ម៉ូតូ​ដើរ​ជំរិត​ទារលុយ​ពី​ម្ចាស់​រថយន្ត​ដឹក​អ្នកដំណើរ​ចំនួន ៥០.០០០៛ មិនបាន ក៏​ប៉ះ​ពាក្យសម្តី​បន្តិច​បន្ទួច​ឈាន​ដល់​ការប្រើ​អំពើហិង្សា​ទៅលើ​ជនរងគ្រោះ​ឈ្មោះ សួន បូ​ណា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៤៨៦ ផ្លូវ​រ៉ា​ដា ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជា​ម្ចាស់​រថយន្ត​ឈ្នួល នៅ​ចំណុច​ទល់មុខ​ធនាគារ ABA សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​រដ្ឋបាល​ខណ្ឌដូនពេញ សូមបញ្ជាក់​ថា កន្លងមក នៅ​ទីតាំង​ខាងលើនេះ មាន​ការកកស្ទះ​ចរាច​រណ៍​ខ្លាំង និង​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ដោយសារ​ការចាប់​ម៉ូយ​ពពាក់ពពូន​របស់​ក្រុម​រថយន្តឈ្នួល ម៉ូតូ​កង់​បី ម៉ូតូឌុប​ជាដើម ទើប​រដ្ឋបាល​ខណ្ឌដូនពេញ ដាក់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ប្រចាំការ​ទីតាំង​ខាងលើ​នេះ​ជា​ប្រចាំ ដើម្បី​រៀបចំ​ទីតាំង​ខាងលើ​ឱ្យ​មាន​របៀបរៀបរយ​ល្អប្រសើរ ។​

​រដ្ឋបាល​ខណ្ឌដូនពេញ សូម​បញ្ជាក់​យ៉ាង​ម៉ឺង​មាត់​ថា បើ​ក្នុង​ករណី​បុគ្គល​ទាំង ០២​ខាងលេ​ី បាន​ធ្វេី​សកម្មភាព​ផ្ទុ​យ​ពី​គោលការណ៍​ដឹកនាំ​របស់​រដ្ឋបាល​ខណ្ឌ ដែល​រហូត​ឈាន​ទៅដល់​ការ​ជំរិត​ទារប្រាក់ និង​ប្រេី​អំពេី​ហិង្សា​ពិតប្រាកដ ដូច​ការចោទប្រកាន់​មែន​នោះ រដ្ឋបាល​ខណ្ឌ មិន​គាំទ្រ​ទង្វើ​នោះឡើយ ហើយ​សូម​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទៅតាម​នីតិវិធី​ច្បាប់​ដែល​មានចែង​ជា​ធរមាន​៕​ ដោយ ​: ​កូឡាប​

spot_img
×