Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវកម្ម ស្ករត្នោត​សង្ស័យ​មាន​ភាពមិនប្រក្រតី ត្រូវផ្អាក​សកម្មភាព​ផលិត​ជា​បណ្តោះអាសន្ន រង់ចាំ​លទ្ធផល​តេស្ត​

spot_img

កំពង់ស្ពឺ​ ៖ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​បាន​បង្គាប់បញ្ជា​ឲ្យ ម្ចាស់​អាជីវកម្ម ស្ករត្នោត​ឲ្យ ផ្អាក​សកម្មភាព​ផលិត​ជា​បណ្តោះអាសន្ន រង់ចាំ​លទ្ធផល​តេស្ត និង​ការសម្រេច​ពី​ថ្នាក់លើ​។ ដោយ​ទទួលបាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ ពី​លោក វ៉ី សំណាង អភិបាល នៃ គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បញ្ជា​ឲ្យ​កំលាំង​នគរបាល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ចុះ​សហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​រួមមាន នាយកដ្ឋាន​នគរបាល​សេដ្ឋកិច្ច ការិយាល័យ​កាំកុងត្រូល មន្ទី​រខស្សា​ហ​កម្ម​និង​សិប្បកម្ម ព្រម​ជាមួយ​កិច្ចសហការ​ពី តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក និង​ផលិត​ស្ករត្នោត​ខុស​លក្ខណៈ​បច្ចេកទេស​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​។​

​នា​រសៀល ថៃ្ង​ពុធ ទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ លោក​ឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់​តារា ស្នងការរង ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ បាន​ដឹកនាំ​កម្លាំង​នគរបាល សហការ​ជាមួយ​កំលាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ជំនាញ​សាខា​កាំកុងត្រូល ជំនាញ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ដ ដឹកនាំ​សម្របសម្រួល​ដោយ​លោក ខៃ សម្ជស្ស ព្រះរាជអាជ្ញារង អយ្យក​អយ្យការ​អម​សាលាដំបូង​ខេត្ត​លោក សរ សុ​ពុត្រា អភិបាលរង​ខេត្ត បាន​ចុះ​ត្រួត​ព​និត្យនៅ​សិប្បកម្ម​ផលិត​ស្ករត្នោត​មួយកន្លែង ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ​៤​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​។​

​សូមបញ្ជាក់​ថា​ទីតាំង​ខាងលើ​នេះ​ក្រោយ​ការស្រាវជ្រាវរបស់​ជំនាញ​បាន​ដាក់​ជា​មុខសញ្ញា​គោលដៅ​ដោយសារតែ​មាន​ព័ត៌មាន​មក​ថា​ជា​ទីតាំង​ផលិត​ស្ករ​ខុស​លក្ខណៈ​បច្ចេក​ទេស ដោយ​ម្ចាស់​ទីតាំង​ខាង​លេីយក​”​ស្ករស មក​ផលិត​ទៅជា​ស្ករត្នោត​នាំចេញ​ទៅ​ទីផ្សារ​ក្នុង​ស្រុក​និង​ក្រៅប្រទេស បន្លំ​ភ្នែក​ដោយ​ប្រេី​សារធាតុ​គីមី​លាយ​បញ្ចូល​ដើម្បី​ផលិត​ទៅ​ជា​ស្ករត្នោត ទីតាំង​សិប្បកម្ម​ខាងលើត្រូវបាន​មន្ទីរ​ជំនាញ​ខេត្ដកំពង់ស្ពឺ​ធ្វេី​ការណែនាំ​និង​ដកហូត​អាជ្ញាប័ណ្ណ​ជា​បណ្ដោះអាសន្ន​បើមិន​កែប្រែ​រូបមន្ដ​នៃ​ការផលិត​ស្ករត្នោត​ខុស​បច្ចេក​ទេស និង​បន្លំ​យ​ថា​ប្រភេទ ប្រភពដេីម​នៃ​ទំនិញ​នោះទេ បទល្មើស​មាន​កំណត់​ក្នុង​ច្បាប់​​ជាក់ស្ដែង​ទីតាំង​សិប្បកម្ម​ផលិត​ស្ករត្នោត មាន​ម្ចាស់​ឈ្មោះ រាជ រ៉ា​ឌី ភេទ​ស្រី អាយុ ៥៧​ឆ្នាំ រកឃើញ : ស្ករសរ ១១០​បាវ ស្មើ ៥៥០០ kg ស្ករសរ​(​ក្រហម​) ៥១៣​បាវ ស្មើ ២៥៦៥០ kg ស្ករត្នោត​សម្រេច ៦៦​បាវ ស្មើ ៦៦០០ kg ស្ករត្នោត​ដាក់​ក្នុង​ធុង​កាត់​ចំនួន ១៥៤ ធុង​កាត់ ស្មើ ២០០២០ kg សំបក​ធុង​កាត់ទ​ទេ​ចំនួន ៤២៤ ធុង សំបក​ធុង​ស្ពេ​ត្រូ​ចំនួន ៣៥០ ធុង និង​ស្ករត្នោត​ច្រក​ក្នុង​ធុង​ស្ពេ​ត្រូ​ចំនួន ១៦ ធុង ស្មើ ៧៥២ kg និង​ចាប់យក​សំណាក​ចំនួន ៩ គំរូ ប្រគល់ជូន​ជំនាញ​កាំកុងត្រូល ដើម្បី​យក​ទៅ​ធ្វើ​តេស្ត ជំនាញ​បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម ឲ​ផ្អាក​សកម្មភាព​ផលិត​ជា​បណ្តោះអាសន្ន រង់ចាំ​លទ្ធផល​តេស្ត និង​ការសម្រេច​ពី​ថ្នាក់លើ​៕​ ​ដោយ​:​កូឡាប​

 

spot_img
×