Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោតតែ​ចេះ​នឹកឃើញ​! វាយដំ​បុរស​ម្នាក់​ដួល​លើដី ហើយ​នៅ​មិន​អស់ចិត្ត​ថែម​ទាំង​ដោះអាវ​ព្រលែង​ដើមទ្រូង​ចោទថា “​នេះ​ឬ​របស់​ដែល​លោក​ឯង​ចង់​នោះ​!” ប៉ុន្តែ​…

spot_img

​ឃ្លីប​មួយ​បាន​បង្ហោះ​ទិដ្ឋភាព​នារី​វ័យក្មេង​ម្នាក់​បាន​វាយ ហើយ​ដោះ​អាវ​ចង្អុល​ដើមទ្រូង ហើយ​បន្ត​វាយ​… ព្រោះថា​បុរស​នេះ “​ឃ្លាន​” ដើមទ្រូង​របស់​នាង​… ។ ហេតុការណ៍​កើត​នៅ​ប្រទេសប្រេ​ស៊ីល ។​

​គេ​ថា​រឿងហេតុ​នេះ​កើត​នៅ​កណ្តាល​ក្រុង Ribeirao Preto ភាគ​អាគ្នេយ៍ ប្រេ​ស៊ីល ខណៈ​នារី​វ័យក្មេង​ម្នាក់​បាន​បោក​ផ្តួល ហើយ​សង្កត់​បុរស​ម្នាក់​ជាប់​លើដី ។ នាង​បាន​លើកជើង​ធាក់​ឥត​ត្រា​ប្រណី ដោយ​អាន​ថា បុរស​នេះ​មាន​ទង្វើ​រំខាន​ផ្លូវភេទ​នៅ​ទី​សាធារណៈ ។​

​ប៉ុន្តែ​បុរស​នោះ​ពុំ​បាន​តបត​ទេ ដោយ​គ្រាន់តែ​ស្រែក​ថា​ឲ្យ​នាង​បញ្ឈប់​ទង្វើ​នេះ​ភ្លាម ព្រោះ​គាត់​ទិញ​អីវ៉ាន់​ជាមួយ​ប្រពន្ធ​ទេ​! ។​

​ប៉ុន្តែ​នារី​រូបនេះ កាន់តែ​ខឹង​ជាង​មុន ហើយ​ស្រែក​ថា ៖ ខ្ញុំ​ធុញទ្រាន់​ចំពោះ​ទង្វើ​ចាក់រុក​ខ្ញុំ​ដូច​ជា​ឧបករណ៍​ផ្លូវភេទ ។ លោក​ចង់​ដើមទ្រូង​មែន​ទេ​? ។ ភ្លាមៗ​នោះ​ស្រាប់តែ​នាង​ដោះអាវ​បញ្ចេញ​ដើមទ្រូង​ឲ្យគេ​ឯ​ងមើល រួច​បន្ត​វាយតប់​បុរស​នោះ​ទៀត​ដោយ​ប្រើ​ដៃ​ទះកំផ្លៀង ។​

​មហាជន​ចែកជា​២ គឺ​ម្ខាង​គាំទ្រ​នារី​នោះ តែ​ក៏​មាន​អ្នកប្រឆាំង​ដែរ ដោយ​ថា​នារី​នោះ​ពុំ​មាន​សិទ្ធិ​វាយ​មនុស្ស​គ្មាន​ហេតុផល​ទេ ។​

…​ចុង​ក្រោយ​ទើប​វាំងនន​នៃ​ឈុត​ឆាក​នេះ​ត្រូវបាន​ទម្លាយ​ឲ្យដឹង ដោយ​អ្នកដឹកនាំ​រឿង Fausto Ribeiro ៖ យើងខ្ញុំ​គ្រាន់តែ​ចង់​លើក​បង្ហាញ​នូវ​ហេតុការណ៍​ក៏​ដូច​ជា​វិធី​ដោះស្រាយ ដែល​ស្ត្រី​ទាំងឡាយ​ច្រើន​ជួបប្រទះ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ។ នារី​ពិតជា​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​វាយ​តបត​ចំពោះ​ទង្វើ​រំខាន​ផ្លូវភេទ ។ យើងខ្ញុំ​ក៏​ចង់​ឲ្យ​បុរសៗ​មាន​ស្មារតី​ទទួលខុសត្រូវ​ជាង​មុន ចំពោះ​ទង្វើ​នឹង​ផលវិបាក​ដែល​ពួកគេ​បង្កឡើង ។​

​វីដេអូ​នេះ មាន​មនុស្ស​ទស្សនា​ជាង​១​លាន​នាក់ តែ​វា​ត្រូវបាន​គេ “​រុះ​” ចេញ ព្រោះ​មាន​អ្នក​រិះគន់​ខ្លាំងពេក​! ។​

​ប្រិយមិត្ត​យល់​ណា​ដែរ ចំពោះ​ការថត​បង្ហាញ​រឿង​បែបនេះ​៕ ចន្ទ្រា​

spot_img
×