Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពើ​ល្អ​មិន​សាបសូន្យ​ទេ​! បុរស​ម្នាក់​នៅ​ចិន ព្រោះ​រើស​បាន​កាបូប ហើយ​សង​ឲ្យ​ម្ចាស់​គេ​វិញ ចុង​ក្រោយ​ទទួលបាន​ឆៃ​ថាវ ២០០​តោន គ្រប់គ្រាន់​សម្រាប់​ព្យាបាល​ជំងឺ​ឈាម​មិន​កក​ឲ្យ​…​កូន

spot_img

​នៅ Shaolong កសិករ​ម្នាក់​រស់នៅ​ប្រជុំជន Jining ខេត្ត Shandong បាន​នាំ​កូនប្រុស Tang Yixuan អាយុ ២​ឆ្នាំ ទៅ Jinang ដើម្បី​ព្យាបាល​ជំងឺ​ឈាម​មិន​កក ។ គ្រូពេទ្យ​ប្រាប់ថា​ក្មេង​នេះ​តម្រូវ​ឲ្យ​ប្តូរ​ខួរ​ឆ្អឹងខ្នង ប៉ុន្តែ​លោក Tang ពុំ​មាន​លុយ ៤០០.០០០​យាន់ (​ប្រមាណ ៦០.០០០​ដុល្លារ​) សម្រាប់​ការវះកាត់​នេះ​ទេ -​នេះ​បើ​តាម Beijing Youth Daily ។​

ក្មេងប្រុស Tang Yixuan ទើប​បាន​ប្តូ​ខួរ​ឆ្អឹងខ្នង ដោយ​លុយ​លក់​ឆៃ​ថាវ ២០០ តោន ។​

​គាត់​ត្រូវ​បង់ប្រាក់​កក់ ២០០.០០០​យាន់​មុន ដើម្បី​គេ​ចាប់ផ្តើម​ធ្វើ​ការថែទាំ​មុន​វះកាត់ ហើយ​កំពុង​គិត​រឿង​ខ្ចីបុល​លុយ​គេ​មក​ព្យាបាល​កូន ។​

​នៅ​ថ្ងៃ​ទី ២៣ មីនា លោក Tang ចាកចេញ​ពី​ពេទ្យ​ទៅ​ទិញ​អាហារ​ឲ្យ​កូន ។ តាមផ្លូវ​គាត់​រើស​បាន​កាបូប​មួយ​មាន​លុយ ២០.០០០​យាន់ និង​ប័ណ្ណឥណទាន ព្រមទាំង​ក្រដាស​ស្នាម​ផ្សេងៗ ។​

​គាត់​ពោលថា ៖ ដំបូង​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រីករាយ ហើយ​គិត​ថា​នេះ​ព្រោះតែ​ទេវតា​អាណិត​ប្រទាន​ឲ្យ ។ ប៉ុន្តែ​ពេល​គិត​យូរៗ ខ្ញុំ​គិតថា​វា​ជា​លុយ​ដែល​អ្នក​ដទៃ​គេ​សន្សំ​…​ទម្រាំ​បាន ។​

​គាត់​ក៏​បាន​ស្វែងរក​អ្នក​បាត់ ។ នោះ​គឺ​លោក Ding Yilong ជា​ម្ចាស់​កសិដ្ឋាន​ដាំ​បន្លែ​។ លោក Tang បាន​សង​ដោយ​បដិសេធ​ពុំ​ទទួល​ប្រាក់រង្វាន់ ។​

​តាមរយៈ​បណ្តាញ​សង្គម​លោក Ding ដឹង​ថា​លោក Tang កំពុង​ត្រូវការ​លុយ​ដើម្បី​ប្តូរ​ខួរឆ្អឹង​ឲ្យ​កូន ។​

​គាត់​ក៏​សម្រេចចិត្ត​កាដូ​ឆៃថាវ​ទាំងនេះ​ឲ្យ Tang Shaolong ។ វា​អាច​គ្រប់​សម្រាប់​គាត់​ព្យាបាល​ឲ្យ​កូន ។​

​ឆៃថាវ​បាន​លក់​អស់​នៅ​ថ្ងៃទី ២៦ មីនា ប្រមូល​បាន​លុយ ៥០០.០០០​យាន់ ប្រមាណ ៧៥.០០០​ដុល្លារ គ្រប់គ្រាន់​សម្រាប់​ការវះកាត់ ។​

​ទង្វើ​ល្អ​ពុំ​សាបសូន្យ​ទេ គួរ​រម្ងាប់​ចិត្ត​លោភលន់ នោះ​អ្នកនឹង​ទទួលបាន​រង្វាន់​ពី​មនុស្ស​ពិតៗ ពុំ​ចាំបាច់​ទេវតា​…​ប្រធាន​នោះ​ឡើយ ៕ ចន្ទ្រា​

spot_img
×