Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន​! មានឈ្មោះ​ជា​បក្សី​តែ​មិន​ចេះ​ហោះហើរ ចង់រ​ក​ចំណី​មានតែ​…​តោង​ឡើង​ដើមឈើ​! (វីដេអូ)

spot_img

​​នៅ​ញូ​ហ្សឺ​ឡែន មានអម្បូរ​សារិការ​ម្យ៉ាង មានខ្លួន​ធំ​ជាង​ពពួក​សេក​សារិការ​ទាំងអស់​លើ​លោក ហើយ​ក៏​ចម្លែក​បំផុត​ដែរ ព្រោះ​មិន​ចេះ​…​ហើរ ។​

​នោះ​គឺ​សេក kakapo ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ខាង​បក្សី សញ្ជាតិ​អង់គ្លេស George Robert Gay រកឃើញ​នៅ​ឆ្នាំ ១៨៤៥ ។ អា​ឈ្មោល​ពេល​ពេញវ័យ​មាន​ប្រវែង ៦៤ Cm ទម្ងន់ 4kg ឯ​មី​ញី​មាន​ទំហំ​ពាក់កណ្តាល​អា​ឈ្មោល ។​

​ព្រោះតែ​មិន​ចេះ​ហើរ​ពេល​ជនជាតិ Polynesia និង​អឺរ៉ុប ចំណាកស្រុក​មកកាន់​ញូ​ហ្សឺ​ឡែន ពួក​គេ​នាំ​តាម​អម្បូរ​សត្វ ឆ្មា​រ កណ្តុរ ត្រ​កួត ecmin… ដែលជា “​ឃាតករ​” ធ្វើឲ្យ​សេក Kakapo វិនាស​អន្តរាយ ។​

​សេក Kakapo ព្រោះ​មិន​ចេះ​ហើរ ហេតុនេះ​ពេល​ប្រឈម​នឹង​សត្រូវ​ប្រតិកម្ម​របស់​វា​គឺ​ការ​ស្ងៀម ។ បែបនេះ​អាច​បញ្ចៀស​បាន​តែ​ការវាយប្រហារ​ពី​ពួក​បក្សី​អាកាស តែ​ដល់​ពួក​វាយប្រហារ​លើ​ដី​គឺ​…​ស្រេច ។​

​បច្ចុប្បន្ន​វា​នៅសល់​ប្រមាណ ១២៥ ក្បាល​ប៉ុណ្ណោះ តែ​តាមរយៈ​ការការពារ​តឹងតែង​រដ្ឋាភិបាល​ឥឡូវ​វា​កើន​បាន​ត្រឹម ១៤៧ ក្បាល ។ ព្រោះថា ៥ ឆ្នាំ ទើប​ពួក​វា​បន្ត​ពូជ​ម្តង ហើយ​មួយ​លើកៗ​មាន​កូន​ពី ១-៤ ក្បាល​ប៉ុណ្ណោះ ។​

​ព្រោះតែ​មាន​ឈ្មោះ​ជា​បក្សី តែ​មិន​ចេះ​ហើរ ទើប​គេ​ថា​ពួក​វា​ជា​សត្វ​ចាប់កំណើត​ខុស​…​អាសយដ្ឋាន​! ៕ ចន្ទ្រា​

spot_img
×