Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន : អបអរសាទរ​ខួប​១០០​ឆ្នាំ ថ្ងៃកំណើត​អង្គការ ILO និង​ខួប ៥០​ឆ្នាំ​ដែល​កម្ពុជា​ក្លាយ​ជា​សមាជិក ILO

spot_img

​ភ្នំពេញ​ ៖ ​នៅ​ព្រឹក ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ១០០​ឆ្នាំ ថ្ងៃ​បង្កើត អង្គការ​អន្តរជាតិ​ខាង​ការងារ (International Labour Organization-ILO) និង​ខួប ៥០​ឆ្នាំ ដែល​កម្ពុជា​ក្លាយ​ជា​សមាជិក​អង្គការ​អន្តរជាតិ​ខាង​ការងារ ក្រោម​ប្រធានបទ “​បង្កើន​យុត្តិធម៌​សង្គម​លើកកម្ពស់​ការងារ​សម​រ​ម្យ​”​។ អង្គការ ILO គឺជា​ទីភ្នាក់ងារ​ត្រីភាគី​ឯកទេស​ផ្នែក​ពិភព​ការងារ​នៃ​អង្គការ​សហប្រជាជាតិ ដែល​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​១៩១៩ ដើម្បី​កំណត់​បទដ្ឋាន​ការងារ និង​រៀបចំ​គោលនយោបាយ​នានា​ក្នុង​គោលបំណង​បង្កើន​យុត្តិធម៌​សង្គម និង​លើកកម្ពស់​ការងារ​សម​រម្យ​សម្រាប់​ស្ត្រី និង​បុរស​។ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ ILO នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​១៩៦៩​។ ក្នុង​រយៈពេល ៥០​ឆ្នាំ​មកនេះ កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ចំនួន​១៣ ក្នុងនោះ​មាន​អនុសញ្ញា​ស្នូល​ទាំង​៨ គឺ​អនុសញ្ញា​លេខ​២៩, លេខ​៨៧, លេខ​៩៨, លេខ​១០០, លេខ​១០៥, លេខ​១១១, លេខ​១៣៨, លេខ​១៨២, និង​អនុសញ្ញា​បច្ចេកទេស​ចំនួន​៤ គឺ​អនុសញ្ញា​លេខ​៤, លេខ​៦, លេខ​១៣, លេខ​១៥០ ព្រមទាំង​អនុសញ្ញា​អាទិភាព​ចំនួន​១ គឺ​អនុសញ្ញា​លេខ​១២២​។ ខ្លឹមសារ​នៃ​អនុសញ្ញា​អន្តរជាតិ​ទាំងនេះ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​របស់​កម្ពុជា​។ ក្នុង​នោះ​កម្ពុជា​ធ្លាប់​បាន​ជាប់ឆ្នោត​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (Governing Body) ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៧ ហើយ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​យន្តការ​នេះ​របស់​អង្គការ ILO និង​បាន​បំពេញ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ទៅតាម​អនុសញ្ញា​ដែល​បាន​ផ្តល់​សច្ចាប័ន ព្រមទាំង​បាន​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន​ក្នុង​ការអភិវឌ្ឍ​វិស័យ​ការងារ និង​បាន​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ​ដល់​ប្រទេស​ជា​មិត្ត​មួយចំនួន​។​

សម្តេច​តេជោ ហ៊ុន សែន ចូលរួម​អបអរសាទរ​ចំពោះ​ខួប​១០០ ឆ្នាំ​នៃ​អង្គការ ILO និង​ខួប ៥០​ឆ្នាំ​នៅ​កម្ពុជា​ដែល​ចូល​ជា​សមាជិក​របស់​អង្គការ ILO ក្រោម​ប្រធានបទ​«​បង្កើន​យុត្តិធម៌​សង្គម លើកកម្ពស់​ការងា​រស​ម​រម្យ​» ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារ​សំខាន់​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​បាន​សហការ​ជាមួយ​អង្គការ ILO រៀបចំ​ពិធី​ដ៏​មាន​អត្ថន័យ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​កើតចេញ​ពី​ស្ថាប័ន​មួយ​នេះ​ក្នុង​តួនាទី​ជា​ទីភ្នាក់ងារ​ត្រីភាគី​ឯកទេស​ផ្នែក​ពិភព​ការងារ​នៃ​អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ​ខាង​ការងារ​ដែល​បានកំណត់​បទដ្ឋាន​ការងារ​និង​រៀបចំ​គោលនយោបាយ​នានា​ក្នុង​គោលបំណង​បង្កើន​យុត្តិធម៌​សង្គម​និង​លើកកម្ពស់​ការងារ​សម​រម្យ​សម្រាប់​ស្ត្រី និង​បុរស​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា បច្ចុប្បនេះ រាជរដ្ឋាភិបាល​បាន​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន ដែល​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​មាន​កំណើរ​ជា​មធ្យម ៧% ក្នុង​យរៈ​ពេល​ជាង​២​ទស្សវត្សរ៍ ហើយ​បង្កើត​ការងារ​ធ្វើ​ក្នុង​អត្រា ៩៩,៣% នៃ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​ជាង​១០​លាន​នាក់់ ក្នុងនោះ​សហ​គ្រា គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ចំនួន​ជិត ១​ម៉ឺន ៣​ពាន់ ដែល​មាន​កម្មករ​និយោជិត ១​លាន ៥​សែន​នាក់ និង សហ​គ្រា គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុប​ចំនួន​ជិត ៦​សែន ដែល​មាន​កម្មករ​និយោជិត ២​លាន ៤​សែន​នាក់ វិស័យ​កសិកម្ម​ប្រមាណ​ជាង ៤​លាន​នាក់ ពលករ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ចំនួន​ប្រមាណ ១​លាន ២​សែន​នាក់ និង​មន្ត្រី​សាធារណ​ចំនួន​ប្រមាណ​ជាង ៥​សែន​នាក់​។​

​ក្នុង​ឱកាស​នេះ​ផងដែរ ដើម្បី​ជំរុញ​ការអនុវត្ត​គោ​នយោបាយ​ស្តីពី​ការអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម មុរ​បរ និង​ការងារ ការ​គាំពារ​សង្គម ពិសេស​ដើម្បី​លើកកម្ពស់​សុខមាលភាព​កម្មករ និយោជិត និង​ទំនាក់ទំនង​វិជ្ជាជីវៈ​។ ទន្ទឹម​នឹង​នេះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​កម្មករ និយោជិត គិត​ចាប់ពី​ថ្ងៃ ២០ ខែ​សីហា ឆ្នាំ​២០១៧ រហូតដល់ ថ្ងៃទី ២៨​ខែ​មីនា ឆ្នាំ​២០១៩ គឺ​មាន​រយៈពេល ១៩​ខែ ៨​ថ្ងៃ បាន​ចំនួន ៦៦​លើក សរុប​កម្មករនិយោជិត​ចំនួន​ជិត ៩ សែន ៥​ម៉ឺន​នាក់​។ តាមរយៈ​ការចុះ​ជួប​សួរសុខទុក្ខ បងប្អូន​កូនក្មួយ កម្មករ កម្ម​ការ​នី ដោយ​ផ្ទាល់​នោះ សម្តេច​តេជោ បាន​ពិនិត្យឃើញ​នូវ​បញ្ហា​ប្រឈម​មួយចំនួន និង​បាន​ដាក់ចេញ​នូវ​គោលការណ៍ និង​វិធានការណ៍​ជាច្រើន ដែល​បាន​អនុវត្ត និង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​រួមមាន​៖

១) អនុវត្ត​គោលនយោបាយ​ធានា​ការពារ​សិទ្ធិ​ការងារ​លក្ខខណ្ឌ​ការងារ​ស្របច្បាប់ និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​។ រាជរដ្ឋាភិបាល​បានចាត់ទុក​ការអនុវត្ត​សិទ្ធិ​ការងារ​គឺជា​ការអនុវត្ត​សិទ្ធិមនុស្ស​ដោយ​បាន​ដាក់​ចេញ​នូវ​នយោបាយ​ផ្សាភ្ជាប់​ពាណិជ្ជកម្ម​ទៅនឹង​លក្ខខណ្ឌ​ការងារ​សហការ​ជាមួយនឹង​គម្រោង​ឃ្លាំមើល​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា​ដែល​បច្ចុប្បន្ន​ជា​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ដែល​បង្ហាញ​ពី​ឆន្ទៈ​និង​តម្លាភាព​នៃ​បរិយាកាស​ការងារ​នៅ​កម្ពុជា​។​

២)​ផ្ដោត​យកចិត្តទុកដាក់​ក្នុង​ការអភិវឌ្ឍ​ទំនាក់ទំនង​វិជ្ជាជីវៈ​តាមរយៈ​បន្ត​យន្តការ​ត្រីភាគី​ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន​ទាក់ទង​ទៅនឹង​សិទ្ធិ​និង​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត និង​និយោជក​។​ជាក់ស្ដែង​គណៈកម្មាធិកា​រ​ប្រឹក្សា​ការងារ​បាន​បង្កើតក្រុម​ការងារ​ត្រីភាគី​បាន​ដោះស្រាយ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​បាន​កើនឡើង​ពី​៤០ ដុល្លារ ២៤០ ដុល្លារ​ក្នុង​មួយ​ខែ​ដល់​ឆ្នាំ ១៩៩៧ និង​១៨២ ដុល្លារ​ក្នុង​មួយខែ នា​ឆ្នាំ ២០១៩ នេះ​បាន​បើក​ផ្ដល់​ពីរដង​ក្នុង​មួយ​ខែ​។​

៣) បន្ត​លើកកម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ​តាមរយៈ​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ​និង​ច្បាប់​ស្ដីពី​សជីព​។​គិត​មក​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៨ ចំនួន​សហជីព​សរុប​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន​ចំនួន ៤,៨៣៨ ក្នុងនោះ​សហជីព​មូលដ្ឋាន​ចំនួន​៤,៦២១ សហព័ន្ធ​សហជីព​ចំនួន​១៨០ សហភាព​សហជីព​ចំនួន​២៨ និង​សមាគម​និយោជក​ចំនួន​៩​។​

៤) ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​អនាម័យ និង​សន្តិសុខ​ការងារ​របស់​កម្មករ​និយោជិត​ជំរុញ​ឲ្យ​រោងចក្រ​សហគ្រាស​ទាំងអស់​មាន​គិលានដ្ឋាន​ប្រអប់​សង្គ្រោះបន្ទាន់​ប្រចាំ​រោងចក្រ មាន​កន្លែង​ហូបបាយ មាន​បន្ទប់​បំបៅកូន និង​មាន​ទារកដ្ឋាន​ដើម្បី​កាត់បន្ថយ​បញ្ហា​ដួលសន្លប់​គ្រោះថ្នាក់​ការងារ​បង្កើន​សុវត្ថិភាព​ក្នុង​ការដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​កម្ម​ករ​និយោជិត​។​

៥)​បន្ទាប់​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​តាមរយៈ​ការអភិវឌ្ឍ​របប​សន្តិ​សុខ​សង្គម​ដែល​មក​ដល់ពេលនេះ​មាន​សហគ្រាស​គ្រឹះស្ថាន​ជាង​មួយ​លាន​នាក់​កំពុង​ទទួលបាន​អត្ថប្រយោជន៍​ទាំងអស់នេះ​។ នៅ​ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ដាក់​ឱ្យ​ដំណើរការ​របប​សោធន​និវត្តន៍​សម្រាប់​កម្មករ​និយោជិត និង​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ​ព្រមទាំង​រៀបចំ​កិច្ចសហប្រតិបត្តិការ​ខ្ជាប់​របប​សន្តិសុខ​សង្គម​ជាមួយនឹង​ប្រទេស​ដែល​ទទួល​ពលករ​កម្ពុ​ជា​។ ជាមួយគ្នា​នេះ​រាជរដ្ឋាភិបាល​បាន​អនុវត្ត​គោលនយោបាយ​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មការិនី​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​និង​មន្ត្រី​សាធារណៈ​នៅ​ពេល​សម្រាលកូន​ហើយ​មួយ​បទ​មកដល់ពេលនេះ​កម្មការិនី​សរុប​ចំនួន ៦​ម៉ឺន ពាន់​នាក់​និង​ចំនួន​កូន​ជិត ៦​ម៉ឺន​ប្រាំមួយ​ពាន់​នាក់​ដោយ​សរុប​ជា​ទឹកប្រាក់​ជិត ៦​លាន​ប្រាំមួយ​សែន​ដុល្លារ​។ ដោយឡែក​ស្ត្រី​ដែល​មាន​កូនភ្លោះ​៣ ត្រូវបាន​ទទួល​ថវិកា​ពី​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន ៥​លាន​រៀល​បន្ថែមទៀត​។

៦)​បន្ត​យកចិត្តទុកដាក់​ក្នុង​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​និង​បង្កើន​មុខរបរ​ថ្មីៗ​។ បន្ត​អភិវឌ្ឍ​សេវា​រក​ការងារ​ធ្វើ​ជូន​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​ការផ្ដល់​ព័ត៌មាន​អំពី​តម្រូវការ​ការងារ​របស់​សហគ្រាស​គ្រឹះស្ថានដល់​យុវជន​យុវនារី​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​និង​ជួយ​ដល់​សហគ្រាស​គ្រឹះស្ថាន​ក្នុង​ការស្វែងរក​កម្លាំង​ពលកម្ម​តាម​តម្រូវការ​។​

៧)​បន្ត​ភាពជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ​។ ដែល​កន្លង​មក​រាជរដ្ឋាភិបាលបានរួ​ម​គ្នា​អនុវត្ត​ប្រកបដោ​យ​ជោគជ័យ​នូវ​កម្មវិធី​ការងារ​សមរម្យ​ចំនួន​4 លើក​រួច​មក​ហើយ​ចាប់ពី​ឆ្នាំ​២០០៥ ជាមួយនឹង​ដៃគូរ​តំណាង​ត្រីភាគី ហើយ​ថ្ងៃនេះ​ក៏​នឹង​មាន​ជា​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​បន្ត​ដើម្បី​អនុវត្ត​លើ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​លើក​ទី​៥​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ សំដៅ​សម្រេច​ឲ្យបាន​នូវ​ការងារ​អាទិភាព​សំខាន់​សំខាន់ៗ​ដូចជា​លើកកម្ពស់​មុខរបរ និង​ការងារ និង​ការអភិវឌ្ឍ​សហគ្រាស​ប្រកបដោយ​ចីរភាព ការពង្រឹង និង​ពង្រីក​កិច្ច​គាំពារ​សង្គម​ព្រមទាំង​សុខភាព​និង​សុវត្ថិភាព​ការងារ និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​ប្រសិទ្ធភាព​ការងារ​។​

៨)​បន្ត​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​លក្ខខណ្ឌ​ការងារ​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ​ប្រកបដោយ​ប្រសិទ្ធភាព​និង​តម្លាភាព​ដើម្បី​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​លើកកម្ពស់​គម្រោង​បរិស្ថាន​សង្គម​និង​ការងារ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​និង​កាត់ដេរ​ក្នុង​តំបន់​អាស៊ី​គម្រោង​ផ្ដួចផ្ដើម​គំនិត​កិច្ចព្រមព្រៀង​សកល និង​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត​។

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដែល​កំពុង​ធ្វើការ​ទាំង​ក្នុង និង​ក្រៅប្រទេស ក៏ដូចជា​អស់លោក លោកស្រី ជា​និយោជក និង​និយោជិត​បរទេស ជា​មន្ត្រី​អន្តរជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់​ដែល​កំពុង​ស្នាក់នៅ និង​បំពេញ​ភារកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕​ ​ដោយ​:​កូឡាប​

     

spot_img
×