Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដល់ក​! អ្នកទោស​ម្នាក់​ធាក់រ​បើកទ្វា​ក្រោយ​រថយន្ត​ប៉ូលីស និង​រត់គេចខ្លួន​យ៉ាង​លឿន តាម​ដេញចាប់​ទម្រាំ​បាន​ជិត​១​ម៉ោង (​វីដេអូ​)

spot_img

​អ្នកទោស​ម្នាក់​បាន​គ្រប់គ្រង​បើកទ្វារ​ក្រោយ​ឡាន​ប៉ូលីស រត់គេចខ្លួន​ទាំង​ដៃ​ជាប់​ខ្នោះ​យ៉ាង​លឿន ទម្រាំ​ដេញតាម​ចាប់បាន​អស់​រយៈពេល​ជិត​១​ម៉ោង ។​

​បុរស​ម្នាក់​អាយុ ២៩ ឆ្នាំ ត្រូវបាន​ដឹក​ទៅកាន់ Brisbane នៅពេលនោះ កាត់​បាន​រំដោះខ្លួន​ពី​រថយន្ត​ប៉ូលីស​ស្ថិតនៅ​លើផ្លូវ Toowoomba Ranage វេលា​ម៉ោង ៨ និង ៣០ នាទី ថ្ងៃ​ពុធ ។​

​អធិការ​ស្តីទី​លោក Jason Hopgood និយាយថា អ្នកទោស ៦ នាក់ កំពុងស្ថិត​នៅក្នុង​រថ​យន្ត នៅពេលនោះ ម្នាក់​ក្នុងចំណោម​ពួកគេ បាន «​ធាក់​ទម្លាយ​» ទ្វា​ក្រោយ​រថយន្ត ។​

​លោក Jason បន្តថា​៖ «​នៅពេល​ប៉ូលីស​ឈប់​រថយន្ត ស្រាប់តែ​បុរស​នោះ​អាច​លោត​ចុះចេញ និង​រត់គេចខ្លួន​ពី​ប៉ូលីស​យ៉ាង​លឿន​តែម្តង ។ សាលារៀន​២​ត្រូវបាន​កំណត់​ទីតាំង​ប​ង្ហាំ​ង​ទុក​ក្នុង​រយៈពេល ១៥ នាទី ខណៈ​សមាជិក​សាធារណៈ​ត្រូវបាន​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍ ចូលទៅក្នុង​តំបន់​ដែលជា​កន្លែង​បុរស​នោះ​លាក់ខ្លួន​នៅក្បែរៗ​នោះ​» ។​

​ក្រុម​ឆ្កែ​បាន​តាមដាន​ស្វែងរក​បុរស​នោះ ទៅកាន់​ផ្ទះមួយ​នៅ East Toowoomba ។​

​បុរស​នេះ​បាន​ព្យាយាម​រត់គេចខ្លួន​ទៀត តាម​បង្អួច ប៉ុន្តែ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ប៉ូលីស និង​ប្រជាពលរដ្ឋ ទីបំផុត អ្នកទោស​រូបនេះ​ត្រូវបាន​ចាប់​ជាថ្មី​ឡើងវិញ ។​

​ប៉ូលីស​ក៏​កំពុង​ស៊ើបអង្កេត អំពី​របៀប​ដែល​អ្នកទោស​រូបនេះ អាច​បើកទ្វា​ក្រោយ​រថយន្ត​រត់គេចខ្លួន​បាន​បែបនេះ ៕ រក្សា​

spot_img
×