Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្រវឹង ឬ​មិនដែល​ស្គាល់​ភូមិសាស្ត្រ​!? បានជា​បើក​អត់​ស្គាល់​ផ្លូវបំបែក​ចុង​ផុត បោះពួយ​ធ្លាក់ទឹក​បែបនេះ​… (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ហួសចិត្ត និង​អស់សំណើច​មួយ ដែល​ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​ចិន បើករថយន្ត​យ៉ាង​លឿន មិន​ប្រយ័ត្ន​អត់​នឹក​ដល់​ថា «​កន្លែង​នោះ​» ជា​ផ្លូវបំបែក​ចុង​ផុត ចាប់​ហ្វ្រាំង​ពុំទាន់ បណ្តាល​ឲ្យ​ធ្លាក់​ចូលក្នុង​ទឹកទន្លេ​រួមជាមួយ​រថយន្ត​តែម្តង កាលពី​ថ្ងៃទី​២៣ មីនា កន្លងទៅនេះ ។​

​នៅ​ថ្ងៃកើតហេតុ​នោះ សីតុណ្ហភាព​ចុះ​ត្រជាក់​ត្រឹម ៦ អង្សា​សេ ។ អ្នកភូមិ​៣​នាក់ បាន​ប្រញាប់ប្រញាល់​លោត​ចុះ​ទឹក ថ្វីបើ​អាកាសធាតុ​ត្រជាក់​ក៏ដោយ ដើម្បី​ជួយសង្គ្រោះ​អ្នកបើកបរ​នោះ ដោយ​រំដោះ​ចេញ​តាម​បង្អួច​រថយន្ត​វាយ​បំបែក និង​បន្ទាប់មក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ – ទីកន្លែង​ដែល​ស្ត្រី​អ្នកបើកបរ​នោះបាន​រួចផុត​ពី​គ្រោះថ្នាក់​ហើយ ៕ រក្សា​

spot_img
×