Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រ៊ុយណេ​បន្ថែម​ច្បាប់​ថ្មី ដោយ​ប្រហារជីវិត​ចំពោះ​អ្នក​រួមភេទ​ដូចគ្នា និង​ការ​ផិតក្បត់​ប្តី​ឬ​ប្រពន្ធ និង​កាត់ដៃជើង​ចំពោះ​ករណី​លួច​

spot_img

​ប្រទេស​ប្រ៊ុយណេ​បានធ្វើ​ការបន្ថែម​ច្បា់ប់​ថ្មី​ទៅក្នុង​ក្រមព្រហ្មទណ្ឌ​របស់ខ្លួន ដោយ​ធ្វើការ​ដាក់ទោស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​អ្នក​រួមភេទ​ដូចគ្នា និង​ការ​ផិតក្បត់​ប្រពន្ធ ឬ​ប្តី​។​

​ច្បាប់​ថ្មី​នោះ​នឹងត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី ៣ ខែមេសា ហើយ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុស នឹង​ទទួលទោស​ប្រហារជីវិត ដោយ​ត្រូវគេ​គប់​នឹង​ដុំថ្ម​រហូតដល់​ស្លាប់​។ ការប្រហារជីវិត​នោះ​នឹងត្រូវ​ធ្វើឡើង​នៅ​ចំពោះមុខ​មហាជន​មួយក្រុម​ដែលជា​អ្នក​កាន់សាសនា​អ៊ីស្លាម​។​

ចំពោះ​ករណី​លួច​វិញ នឹង​ទទួលទោស​ដោយ​ការ​កាត់ដៃជើង​ចោល​។​

​ច្បាប់​ដ៏​តឹងរឹង​របស់​ប្រទេស​ដ៏​តូច​មួយ​នេះ ត្រូវបាន​ប្រកាសឡើង​ដំបូង​ក្នុង​ឆ្នាំ ២០១៤ ហើយ​ត្រូវបានធ្វើ​ការកែ​ប្រែជា​បន្ត​បន្ទាប់​រហូតដល់​មានការ​ដាក់ទោស​ប្រហារជីវិត​។​

​ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​សម្តែង​ការតក់​ស្លុក​ចំពោះ​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​ប្រ៊ុយណេ និង​ស្នើ​ឲ្យ​ប្រទេស​នេះ​ប​ញ្ឍ​ប់​ជាបន្ទាន់​នូវ​គំរោង​របស់ខ្លួន ក្នុងការ​អនុវត្ត​ទោស​ដ៏​សាហាវឃោរឃៅ និង​ធ្វើការ​កែប្រែ​វា​ឲ្យ​ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×