Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​ចិន ១៦៣​នាក់ ក្នុង​កិច្ច​ប្រ​ត្តិ​ការបង្ក្រាប​ទីតាំង​ប្រព្រឹត្តិ​បទល្មើស ភ្នាល់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត​

spot_img

​សៀមរាប​៖ នៅវេលា​ម៉ោង ៩​និង​៣០​នាទី ថ្ងៃទី​២៨ ខែមីនា​ឆ្នាំ​២០១៩ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ផែន​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្តរាគមន៍ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយដង្គំ ដោយមាន​ការសម្របសម្រួល​ដឹកនាំ​នីតិវិធី ដោយ​លោក សំរិទ្ធ សុខុន និង​លោក ស្រេង វ​ធ្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប ចុះ​ប្រ​ត្តិ​ការបង្ក្រាប​ទីតាំង​ប្រព្រឹត្តិ​បទល្មើស ភ្នាល់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត (Internet Game online) ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្ត​សៀ​មា​រាប ចំនួន​ពីរ​ទីតាំង​។​

​ក្នុង​កិច្ចប្រតិបត្តិការ​នោះ រកឃើញ​ជនជាតិ​ចិន សរុប​ចំនួន ១៦៣​នាក់ ស្រី ៤០​នាក់ និង​កុំព្យូទ័រ​ប្រមាណ ១៥០​គ្រឿង កំពុង​ប្រព្រឹត្ត​បទល្មើស​។

​បច្ចុប្បន្ន​កម្លាំង​នគរបាល​កំពុងដំណើរកា​រ​នីតិវិធី និង​បញ្ជូន​ជនសង្ស័យ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​សាកសួរ​បំភ្លឺ​៕​ ​ដោយ​:​កូ​ឡាប​

spot_img
×