Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បាន​ភស្តុតាង អណ្តើក​សមុទ្រ​ដឹកជញ្ជូន​កញ្ចប់​ទំនិញ​តម្លៃ​រាប់​សិប​លាន​ដុល្លារ​

spot_img

“​ឧក្រិដ្ឋជន​” ត្រូវបាន​ព្រ​លែងឲ្យ​មាន​សេរីភាព​វិញ ទោះ​បី​ត្រូវ​បាន​ដឹកជញ្ជូន​បរិមាណ​ទំនិញ​ដ៏​ច្រើនក្តី​។​

អណ្តើក​សមុទ្រ​ដឹកជញ្ជូន​ទំនិញ​មានតម្លៃ​រាប់​លាន​ដុល្លារ​។​

​អណ្តើក​សមុទ្រ​មួយ​ក្បាល ទើប​ត្រូវ​បាន​កងកម្លាំង​សមុទ្រ​អាមេរិក​ចាប់​ជាប់​នៅ​ឯ​តំបន់​សមុទ្រ​ប៉ែក​ខាងកើត នៃ​មហាសមុទ្រ​ប៉ា​ស៊ីភិក ។ ប្រការ​ដែល​នឹក​ស្មាន​ពុំ​ដល់​នោះ​គឺ​អណ្តើក​សមុទ្រ​នេះ​កំពុង​នាំ​យក​តាម​ខ្លួន​វា​នូវ cocaine ទម្ងន់​ជិត​មួយ​តោន​។ ឬ​ទិស អ្នកនាំពាក្យ​កងកម្លាំង​ល្បាត​និយាយថា ពួកគេ​បាន​ឃើញ​អណ្តើក​នេះ នៅ​តំបន់​សមុទ្រ​អន្តរជាតិ​កាលពី​ថ្ងៃ​ទី ១៩/១១ តាមរយៈ​កម្មវិធី​ល្បាត​ជា​អចិន្ត្រៃយ៍​។ ក្រុម​ស៊ើបអង្កេត​បាន​ប្រើ​ទូក​តូច​មួយ​ចូល​ទៅ​កៀក​អណ្តើក​នេះ ហើយ​គេ​ពិតជា​ស្រឡាំងកាំង​ខ្លាំងណាស់ ពេល​ដែល​ឃើញ​បរិមាណ cocaine ច្រើន​សន្ធឹកសន្ធាប់​ដែល​បាន​ទាក់​ខ្សែ​អណ្តែត​ចង​ភ្ជាប់​ជាមួយ​អណ្តើក​នេះ​។​

ទម្ងន់​គ្រឿងញៀន​ជិត​១​តោន​

អណ្តើក​មួយ​ក្បាល​នេះ​ត្រូវបាន​លែងឲ្យ​មាន​សេរីភាព បន្ទាប់​ពី cocaine ជិត​១​តោន ត្រូវបាន​រឹបអូស​ទុក​។ ចំនួន​គ្រឿងញៀន​នេះ តាម​តម្លៃ​ទីផ្សារងងឹត គឺ​ប្រមាណ ៥០​លាន​ដុល្លារ​។​

​ប្រតិបត្តិការ​ល្បាត​នេះ​ស្ថិតក្នុង​យុទ្ធនាការ Martillo បំណង​ធ្វើការ​បោសសម្អាត​ក្រុម​ជួញដូរ​គ្រឿងញៀន​តាម​សមុទ្រ ហើយ​រយៈពេល​២​ខែ ដែល​អនុវត្ត​យុទ្ធនាការ​នេះ កងកម្លាំង​ល្បាត​បាន​ចាប់​ឃាត់ខ្លួន​ជនល្មើស ២៤​នាក់ រួម​នឹង​គ្រឿងញៀន​តម្លៃ ១៣៥​លាន​ដុល្លារ​៕ សូ​យ​ន​

spot_img
×