Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៩ នាក់​ត្រូវ​ចាប់ខ្លួន​នៅ​ថៃ ដោយសារ​បង្ហោះ​ពត៌មាន​បោះឆ្នោត​ក្លែងក្លាយ​

spot_img

​មនុស្ស​ចំនួន ៩​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ថៃ ដោយសារ​បាន​ចែកចាយ​ពត៌មាន​ក្លែងក្លាយ​ថា មន្ត្រី​បោះឆ្នោត​ចំនួន ២​រូប​ត្រូវបាន​បណ្តេញចេញ និង​មានការ​រាប់​សន្លឹកឆ្នោត​ក្លែងក្លាយ​ប​ញ្ជូ​ល​គ្នា​។​

​មន្ត្រី​ថៃ​ម្នាក់​បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មនុស្ស ៩​នាក់​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន ដោយសារ​ចែករំលែក​ពត៌មាន​ក្លែងក្លាយ​នៅលើ​ហ្វេ​ក​បុក ដោយ​ពត៌មាន​ក្លែងក្លាយ​អ្នកនោះ​អះអាងថា មន្ត្រី​គ្រប់គ្រង​ការបោះឆ្នោត​ចំនួន ២​រូប​ត្រូវបាន​បណ្តេញចេញ និង​មាន​សន្លឹកឆ្នោត​ខុសច្បាប់​ចំនួន ៦០០.០០០​ត្រូវបាន​គេ​ដាក់​ប​ញ្ជុ​ល​ក្នុងការ​រាប់​សន្លឹកឆ្នោត​។​

​ពួកគេ​ត្រូវបាន​ចោទប្រកាន់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ពីបទ​ចែកចាយ​ពត៌មាន​មិន​ពិត ហើយ​ពួកគេ​អាច​ប្រឈម​នឹង​ការជាប់គុក​រយៈពេល ៥​ឆ្នាំ ប្រសិនជា​រកឃើញ​មានទោស​។​

​សូម​រម្លឹកថា ប្រទេស​ថៃ​ទើបតែ​បានរៀបចំ​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ បន្ទាប់ពី​របប​យោធា​កាន់កាប់​ប្រទេស​តាំងពី​ឆ្នាំ ២០១៤​មក​។

​លទ្ធផល​ផ្លូវការ​មិនទាន់​បានប្រកាស​នៅឡើយ​ទេ ប៉ុន្តែ​គណៈបក្ស​ភឿ​ថៃ ដែល​គាំទ្រ​ដោយ​លោក ថាក់ស៊ីន និង​គណបក្ស Palang Pracharat ដែល​គាំទ្រ​ដោយ​របប​យោធា សុទ្ធតែ​អះអាង​ពី​ជម្នះ​រៀងៗ​ខ្លួន ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ The Nation​

spot_img
×