Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ប្រាប់​អោយ​រុស្សី​ចេញពី​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​និយាយថា រុស្សី​គួរតែ​ដក​វត្តមាន ចេញពី​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។ ការ​ថ្លែង​របស់លោក​ត្រាំ កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​រុស្សី​ការពារ​វត្តមាន​របស់ខ្លួន​នៅក្នុង​ប្រទេស​នោះ​។​

“​រុស្សី ត្រូវតែ​ចេញ​”​។ នេះ​ជាការ​ថ្លែង​របស់លោក ត្រាំ ក្នុង​សន្ន​សិទ ប្រាប់​អ្នកស្រី Fabiana Rosales ដែលជា​ភរិយា​របស់​មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា Juan Guaido​។​

​លោក​បន្ថែមទៀតថា រុស្សី​បាន​យល់​ពី​ជំហរ​របស់​អា​មេ​រិច​យ៉ាងច្បាស់​។​

​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​ដែរ អនុ​ប្រធានាធិបតី​អា​មេ​រិច Mike Pence បានស្នើ​ឲ្យ​រុស្សី​ប​ញ្ឍ​ប់​ការចរចារ​ជាមួយ នឹង​ប្រធានាធិបតី Nicolas Maduru និង​បាន​ថ្លែងថា វត្តមាន​យោធា​របស់​រុស្សី​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​គឺជា​ការ​បង្ករឿង​។​

​កាលពី​ថ្ងៃ​សៅ​រិ៍​កន្លងទៅនេះ រុស្សី​បាន​បញ្ជូន​យន្តហោះ​ចំនួន ២​គ្រឿង​ទៅ​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដោយមាន​ដឹក​ទ័ព​ចំនួន ១០០​នាក់ និង​ឧបករណ៍ និង​សំភារៈ​ផ្សេងៗ​ចំនួន ៣៥​តោន​។ នោះ​បើ​យោងតាម​សេចក្តីរាយការណ៍​។​

​ជុំវិញ​វត្តមាន​នោះដែរ ក្រសួងការបរទេស​រុស្សី​បាន​ថ្លែងថា វត្តមាន​របស់​អ្នកជំនាញ​របស់​រុស្សី​នៅក្នុង​​ប្រទេសវេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​គឺ​ស្របទៅតាម​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​បច្ចេក​ទេស​យោធា រវាង​ប្រទេស​ទាំងពីរ ដែល​មិនចាំបាច់​មានការ​អនុម័ត​ពី​រដ្ឋសភា​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ឡើយ​។​

​លោក ត្រាំ បាន​ថ្លែងថា បច្ចុប្បន្ន រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​កំពុង​ស្ថិតក្រោម​សម្ពាធ​យ៉ាងខ្លាំង​។​

​សូមបញ្ជាក់ថា សហ​រដ្ឋា​អា​មេ​រិច​កំពុង​ស្វែងរក​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការ​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយនឹង​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដើម្បី​គាំទ្រ​ដល់​មេដឹកនាំ​បក្សប្រឆាំង ដែល​ត្រូវបាន​អា​មេ​រិច និង​ប្រទេស​ជាច្រើន​ទទួលស្គាល់​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។​

​រុស្សី​បាន​ថ្កោលទោស​ការគំរាមកំហែង​របស់​អា​មេ​រិច​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​ស្របច្បាប់​របស់​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដោយ​ហៅ​វិធានការ​របស់​អា​មេ​រិច​ថា ជាការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ CGTN​

spot_img
×