Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជាក់ថា​ករណី​លោក​គឹម​រស្មី​និង​លោក​ស្រេង​សុខា នឹង​ដឹង​លទ្ធផល​ក្នុង​ខែមេសា​ខាងមុខនេះ​

spot_img

​ភ្នំពេញ​ ៖ ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានបញ្ជាក់​ថា​ករណី​លោក​គឹម​រស្មី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ស៊ើបអង្កេត​ជិត​ចប់​រួចរាល់​ហើយ​នៅសល់តែ​ចំនួន 2 ក្រុម​ទៀត​ប៉ុណ្ណោះ ខណៈដែល​បី​ក្រុម​បានបញ្ចប់​ការស៊ើបអង្កេត​ហើយ​បញ្ជូន​លទ្ធផល​មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​បំណាច់​ខែមេសា​ខាងមុខនេះ​។ ចំណែក​ករណី​លោកស្នងការ​រង​ឧ​ត្ត​ម​សេនីយ៍​ស្រេង​សុខា​ក្រុមការងារ​ស៊ើបអង្កេត​អាច​នឹងធ្វើ​ការសន្និដ្ឋាន​ដំណាច់​ខែមេសា​នេះ​ដូចគ្នា​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃទី 28 ខែមីនា​ឆ្នាំ 2019 បានចេញ​សេចក្តី ជូនដំណឹង​ស្ដីពី​កិច្ចប្រជុំ​លើក​ទី 44 អាណត្តិ​ទី 2 នៅ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី 27 ខែមីនា​ឆ្នាំ 2019 នៅ​ទីស្តីការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្រោម​អធិបតីភាព​លោក​តុ​ប​សំ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​លោក​ទេសរដ្ឋមន្ត្រី​ឱម​យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​រាយការណ៍​អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុងអំឡុង​ខែមីនា​ឆ្នាំ 2019 ដែលមាន​ជាអាទិ៍​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ក្នុង​ខែមីនា​ឆ្នាំ 2019 ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​របប 2 ឆ្នាំ​ដែល​ត្រូវបាន​ប្រកាស​ពីថ្ងៃ​ទី 1 ដល់​ថ្ងៃទី 31 ខែមករា​ឆ្នាំ 2019- ក្នុង​ខែមីនា​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទទួល 266 ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​ុ​(​មូលហេតុ​ដោយសារ​បញ្ជូនមក​អង្គភាព​ប្រឆាំង​អំពើ​ពក​រលួយ​យឺត​)​។ ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​តាម​តម្រូវការ​ស៊ើបអង្កេត​មាន 3 រូប​។ ពាក្យ​ប្ដឹង​ក្នុង​ខែមីនា 26​ពាក្យ អានា​មិ​ក 9 ពាក្យ​ស្មើ 10% នៃ​ពាក្យ​ប្ដឹង​ជា​ពាក្យ​ប្ដឹង​ឬ​យកប្រាក់​បញ្ចូល​ក្របខណ្ឌ​ពី​ជាង 1 ពាន់​ដុល្លារ​ដល់​ជិត 1 ម៉ឺន​ដុល្លារ​។​ក្រោយ​ការបំភ្លឺ​និង​ការស្រាវជ្រាវ​ព័ត៌មាន​ក្នុង​ខែមីនា​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្ដឹង 21​ករណី​ថា​មិនមាន​តម្រុយ​នៃ​អំពើពុករលួយ​ឬ​អាចជា​បទល្មើស​ផ្សេង​ដែល​មិន​ស្ថិតនៅក្នុង​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ​។ មាន​បុត្រ 7 ករណី​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានស្នើ​សុំ​ឲ្យ​សាមី​ស្ថាប័ន​អង្គភាព​និង​បុគ្គល​ធ្វើការ​បំភ្លឺ​បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ 23​លើក​ខណ្ឌ​ករណី​លោក​គឹម​រស្មី​ឯកឧត្តម​ប្រធាន​មជ្ឈមណ្ឌល​ពុករលួយ​និង​លោកស្រី​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​ចារកម្ម​បាន​ជម្រាបជូន​អង្គប្រជុំ​នូវ​លទ្ធផល​ដែល​ក្រុម​ស៊ើបអង្កេត​ចំនួន 3​ក្រុម​បាន​បំពេញ​ហើយ​នៅតែ​ក្រុមទី​4 និង​ក្រុមទី 5 ដែល​អាច​បញ្ចប់​នៅ​បំណាច់​ខែមេសា​ឆ្នាំ 2019 ។ ករណី​លោកស្នងការ​រង​ឧ​ត្ត​ម​សេនីយ៍​ស្រេង​សុខា​ក្រុមការងារ​ស៊ើបអង្កេត​អាច​នឹងធ្វើ​ការសន្និដ្ឋាន​នៅ​ដំណាច់​ខែមេសា​ឆ្នាំ 2019 ។ នាយកដ្ឋាន​អប់រំ​បង្ការ​និង​ទប់ស្កាត់​បានរៀបចំ​គម្រោង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សម្រាប់​ប្រជុំ​សិក្ខាសាលា​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា 2019 ដោះ ស្រាយ​បាតុភាព​ពាក្យ​ប្ដឹង​នៅតាម​គ្រឹះស្ថានសិក្សា​និង​ការផ្សព្វផ្សាយ​ជាទូទៅ​ការកែទម្រង់​ថ្មី​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ។​

​ក្នុង​កិច្ចប្រជុំ​នោះ​លោក​តុ​ប​សំបាន​ថ្លែងថា​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​គាំទ្រ​រាល់​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុងការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ការបង្ការ​ទប់ស្កាត់​និង​បង្ក្រាប​អំពើពុករលួយ​ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ​។​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​គាំទ្រ​ពេញទំហឹង​នូវ​ការជំរុញ​ការងារ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅតាម​ចំណុច​ដែល​ត្រូវខិតខំ​ប្រឹងប្រែង​ថែមទៀត​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់​ជាតិ​ក្នុង​យុទ្ធសាស្ត្រ​ប្រឆាំង​ការសំអាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម 2019 -2023 ដែល​បានដាក់​សម្ភោ​ធ​កាលពី​ថ្ងៃទី 14 ខែមីនា​ឆ្នាំ 2019 ។ សម្រាប់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុង​កម្រិត​អាទិភាព​ខ្ពស់​បែក​រហូតដល់​ខែកញ្ញា​ឆ្នាំ 2020 ត្រូវ​បណ្ដុះបណ្ដាល​ឲ្យ​បាន​នូវ​វគ្គ​ស៊ើបអង្កេត​ហិរញ្ញវត្ថុ​វី​សិន​ហ្វា​ន​ទេព​ការសំអាត​ប្រាក់​ការចាប់យក​ការ​បង្កក​និង​ការ​រឹបអូស​ផល​នៃ​បទល្មើសៗ​ក្រៅពី​ការបណ្ដុះបណ្តាល​ដូច​ពោល​ខាងលើនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវមាន​ការស៊ើបអង្កេត​ប​ទ​ល្មើស​សម្អាត​ប្រាក់​និង​បង្កើត​យន្តការ​សហការ​រួមគ្នា​នៅក្នុង​ស្រុក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការសំអាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​៕​ ​ដោយ​ ៖ ​កូ​ឡា​ប

spot_img
×