Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង ៣ នាក់ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជិះទូក​រាវ​គ្រំ​

spot_img

​ខេត្តស្វាយរៀង ៖ ក្មេងស្រី ២​នាក់ និង​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​ខណៈដែល​ពួកគេ​ទាំង​៣​នាក់​បាននាំគ្នា​ជិះទូក​ទៅ​រាវរក​គ្រំ ក្នុង​ព្រែក​ដូន​ស ហើយ​ទូក​បាន​លិច​បណ្តាលអោយ​លង់ទឹក​ស្លាប់​យ៉ាង​អាណោច​អធម៌​បំផុត​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​នៅវេលា​ម៉ោង​៨ ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩​នៅ​ព្រែក​ដូន​ស​ស្ថិត​ក្នុងភូមិ ដូន​ស ឃុំ​ដូន​ស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​ប្រភព​ព័​ត៍​មាន​ពី​សមត្ថកិច្ច​បានអោយដឹង​ថា​ ​ជនរងគ្រោះ​ទាំងបី​នាក់​រួមមាន ៖ ​ទី​១.​ឈ្មោះ ជុន ស្រី​នាង អាយុ ១៤​ឆ្នាំ ភេទ​ស្រី ។ ទី​២.​ឈ្មោះ ជុន ស្រី​នី​ត​អាយុ ១២​ឆ្នាំ ភេទ​ស្រី​ ។ ​ទី​៣.​ឈ្មោះ លី ធារ៉ា អាយុ​១២ ឆ្នាំ​ភេទ​ប្រុស អ្នក​ទាំងបី ជា​សិស្សសាលា​បឋមសិក្សា​ល្ងើ​ន រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​មាន​ករណី​ក្មេង​សមត្ថកិច្ច​យើង​បាន​ទៅដល់​កន្លែងកើតហេតុ​ធ្វើ​កោសល្យវិច័យ​រួច បាន​ប្រគល់ជូន​ឪពុកម្តាយ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ដោយ ៖ វ៉ៃ​កូ​

spot_img
×