Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី ៖ ក្រពើ​១​ក្បាល ក្លែម​គោ​១​លើ​វាលស្មៅ យ៉ាង​ព្រងើយ​

spot_img

​ភ្ញៀវ “​ដែល​ម្ចាស់ផ្ទះ​ពុំ​បាន​អញ្ជើញ​” ក៏​មក​ដល់ ហើយ​វាយ​ផ្តួល​គោមួយ​ក្បាល រួច​ខាំ​ហែក​ស៊ី​យ៉ាង​ព្រងើយ​។​​ខ្សែ​វីដេអូ​នេះ​ត្រូវបាន​ថត​នៅ Kununurra ភាគ​ខាងលិច​អូស្ត្រាលី ថ្ងៃទី ១៥/១២​កន្លងមក​។ នៅលើ​វាលស្មៅ​ដ៏​ទូលាយ​មួយ​ក្នុង​ឧទ្យាន​នៃ​គេហដ្ឋាន​របស់​ខ្លួន Julia Durack បាន​ប្រទះឃើញ​វត្តមាន​របស់ “​ភ្ញៀវ​ដែល​ពុំ​បាន​អញ្ជើញ​”​។​

​ក្រពើ​ទឹកប្រៃ​មួយ​ក្បាល​មាន​បណ្តោយ​ជាង ៤​ម៉ែត្រ កំពុងតែ​ខាំ​ហែក​គោ ក្នុង​ឧទ្យាន​យ៉ាង​ព្រងើយ​។ Julia ពោល​បន្តថា យើងខ្ញុំ​ឈរ​មើល​ក្រពើ​ស៊ីសាច់​គោ​តែ​ប៉ុន្មាន​នាទី ក៏​ចាកចេញ​ពី​កន្លែង​កើតហេតុ​នេះ​ទៅ​។​

​ក្រពើ​មាន​បណ្តោយ​ជាង ៤​ម៉ែត្រ Julia ឲ្យដឹងថា មុន​នេះ​មិនយូរប៉ុន្មាន​សេះមួយ​ក្បាល​ដែល​រស់នៅ​ក្បែរ​នេះ ក៏​ត្រូវ​បាន​ក្រពើ​វាយប្រហារ​។ រីឯ​ខ្សែ​វីដេអូ​ខាងលើ​ត្រូវបាន​ស្វាមី​របស់ Julia ថត ហើយ​បង្ហោះ​ឡើង facebook​។ អ្នក​ថត​វីដេអូ​និយាយថា គោ​មួយ​ក្បាល​នេះ​បាន​មក​ស៊ី​ស្មៅ​ក្នុង​ឧទ្យាន ប្រហែល​២​ថ្ងៃ​ប៉ុណ្ណោះ ក៏​ត្រូវ​ក្លាយជា​ចំណី​ក្រពើ​។​

Julia ឲ្យដឹងថា ក្រោយ​ករណី​កើតហេតុ​នេះ នាង​បាន​ដាស់តឿន​ក្រើនរំលឹក​កូនៗ​ត្រូវ​ប្រុងប្រយ័ត្ន​ចៀសវាង​កុំ​ទៅជិត​តំបន់​ដៃសមុទ្រ​ឲ្យសោះ​។ ក្រពើ​ជា​ប្រភេទ​ដ៏​គ្រោះថ្នាក់ វា​អាច​ទាញ​មនុស្ស ឬ​សត្វ​ចុះ​ទឹក​យ៉ាង​ងាយ​បំផុត​។ សូម្បីតែ​នៅ​លើ​គោក​ក្នុង​រយៈ​ចម្ងាយ​ជិត វា​ក៏​មាន​សមត្ថភាព​រត់លឿន​ជាង​មនុស្ស​ទៅទៀត​៕ សូ​យ​ន​

spot_img
×