Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុប​រោង​ម៉ាស៊ីន​អារ កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន អាំង​អេ​ន

spot_img

​ភ្នំពេញ​ ៖ នៅ​ថ្ងៃទី 27 ខែមីនា​ឆ្នាំ 2019 ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានចេញ​ប្រកាស ស្តីពី ការ​លុប​រោង​ម៉ាស៊ីន​អារ កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន អាំង​អេ​ន អាសូ​ស៊ី​អេ​ត ឡ​យឺ​រ អិ​ល​ធី​ឌី ស្ថិតនៅក្នុង​ឃុំ​ក្បាល​រមាស និង​ឃុំ​ភ្លុក ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

​បើតាម​សេចក្តី ប្រកាស​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានសម្រេច​លុប​រោង​ម៉ាស៊ីន​អារឈើ​និង​កែច្នៃ​របស់​ក្រុមហ៊ុន​អាំង​អេ​ន ស្ថិតនៅក្នុង​ឃុំ​ក្បាល​រមាស​និង​ឃុំ​ភ្លុក​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​ដោយ​មូលហេតុ​ការកាប់​សំអាត​និង​ការប្រមូល​ផល​អនុផល​ព្រៃឈើ​ក្នុង​អាង​ស្តុក​ទឹក​នៃ​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម 2 ខេត្តស្ទឹងត្រែង​បានបញ្ចប់​ទាំងស្រុង​។ បើតាម​លោក​រដ្ឋ​ម​ន្ត្រី្វ ក្រុមហ៊ុន​អាំង​អេ​ន​ត្រូវ​បង់ថ្លៃ​សួយ​សារ​និង​បុព្វលាភ​ចូល​ថវិការដ្ឋ​នូវ​បរិមាណ​ឈើ​ជ្រុង​ដែល​បាន​ប្រមូល​រួច​សរុប​ចំនួន 2256 ដុំ​ស្មើនឹង 1418 ម៉ែត្រការ៉េ 744( ប្រភេទ​លេខ 1 ចំនួន 2 243​ដុំ​ស្មើនឹង 1416 ម៉ែត្រការ៉េ 7 21 និង​ប្រភេទ​ឈើ​លេខ 2 ចំនួន 13 ដុំ​ស្មើនឹង 2 ម៉ែត្រការ៉េ 023)​។ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា​ុ ប្រកាស​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​ប្រកាស​នេះ​ត្រូវ​ទក​ជា​និរាករណ៍​។​ ដោយ​ ៖ ​កូ​ឡាប​

spot_img
×