Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ប្រាប់​ពី​មូលហេតុ ករណី​ប្រទះឃើញ​សាកសព​ទារក ដែល​ទើបនឹង​កើត រុំ​ក្នុង​ក្រមា ដែល​ឪពុកម្តាយ​យក​បោះចោល​ក្បែរ​វត្ត​

spot_img

​សៀមរាប​ ៖ ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សូម​បំភ្លឺ ជូន​បងប្អូន​ប្រជាពលរដ្ឋ ពាក់ព័ន្ធ ករណី​ប្រទះឃើញ​សាកសព​ទារក ដែល​ទើបនឹង​កើត ភេទ​ប្រុស រុំ​ក្នុង​ក្រមា​ពោះគោ​ពណ៌​ក្រហម កាលពី​វេលា​ម៉ោង​៧និង២០​នាទី​ព្រឹក​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៩ នៅ​ចំណុច​មាត់​ស្ទឹង​សៀមរាប ទល់មុខ អនុវិទ្យាល័យ​ព្រះឥន្ទ​កោសា ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។ ត្រូវបាន​បុគ្គលិក​ថែ​សួន ឈ្មោះ ពូន ពៃ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ប្រទះឃើញ​ពេល​ខ្លួន​ចុះ​ប្រមូល​សំរាម តាម​មាត់​ស្ទឹង ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​យើង​។​

​បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម និង​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​សហការ​ណ៍​ជាមួយ កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​ខេត្តសៀមរាប បាន​ចុះ​ទៅដល់​កន្លែង​ប្រទះឃើញ​សាកសព​ទារក​ខាងលើ និង​បានធ្វើ​ការពិនិត្យ​កោសល្យ​វិ​ច្ច័​យ ជា​លទ្ធផល​ពុំមាន​ស្លាកស្នាម​លើ​ដងខ្លួន ឡើយ​។ បច្ចុប្បន្ន​សព​ទារក ខាងលើនេះ បន្ទាប់​ពិនិត្យ​រួចហើយ ត្រូវបាន​នាំទៅ​បញ្ចុះ​ទុក​នៅ​បរិវេណ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ក្នុង​ក្រុង​សៀមរាប ។​

​យោងតាម​ការ យកចិត្តទុកដាក់ ពី​លោក​វរសេនីយ៍ឯក​ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដោយមាន​ការដឹកនាំ​ស្រាវជ្រាវ​ពី​លោក​វរសេនិយ៍​ទោ នួន ស​ក្តិ័​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ ជា​លទ្ធផល នៃ​ការស្រាវជ្រាវ​យើង​បាន​រកឃើញ​មូលហេតុ​ពិត​ដូចខាងក្រោម ៖

-​សាកសព​ទារក​នេះ ជា​កូន​របស់​ឈ្មោះ ជា ម៉េង​ឡុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ សេង សៀវ​ម៉ី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី ឃុំ​កំពង់ស្វាយ ស្រុក​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ។​

-​មូលហេតុ​

​កាលពី​ថ្ងៃទី ២៥ ខែមីនា​ឆ្នាំ​២០១៩ ប្ដី​ប្រពន្ធ​ទាំងពីរ ខាងលើនេះ បានធ្វើ​ដំណើរ​មក ក្រុង​សៀមរាប ដើម្បី​ចូល​សម្រាលកូន នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា លុះដល់​វេលា​ម៉ោង​៣​ព្រឹក​ទាបភ្លឺ ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៩ ឈ្មោះ សេង សៀវ​ម៉ី អាយុ​១៨​ឆ្នាំ​បាន​សម្រាលកូន បាន កូនប្រុស​ចំនួន​០២​នាក់ (​ភ្លោះ​) តែ​ទារក​ទាំងពីរ​នាក់​នេះ មាន​សុខភាព​ខ្សោយ ទោះបី​មានការ​ប្រឹងប្រែង​យក​ទារក ទៅ​ចិញ្ចឹម​ក្នុង​កែវ ដើម្បី​សង្គ្រោះ ពី ក្រុមគ្រូពេទ្យ ក៏​មិនអាច​សង្គ្រោះ​ទារក​ម្នាក់​ដែលជា​កូន​ទី​ពីរ​បានដែរ ទារក​នោះបាន​ស្លាប់​ទៅវិញ ។​ក្រោយមក​ឈ្មោះ ជា ម៉េង​ឡុង បាន​សុំ​ការអនុញាត​ពី​ក្រុមគ្រូពេទ្យ យកស​ពកូន ដោយ​អះអាងថា​យកទៅ​បញ្ចុះ​នៅ​វត្ត លុះដល់​វេលា​ម៉ោង​២៤​ឈាន​ចូលដល់​ថ្ងៃទី​២៨ ខែមីនា​ឆ្នាំ​២០១៩ ឈ្មោះ ជា ម៉េង​ឡុង បែរជាយក​កញ្ចប់​ដែលមាន​សព​កូន នៅ​ខាង​ក្នុងនោះ ទៅ​ទុកចោល នៅខាងមុខ​វត្ត​ព្រះឥន្ទ​កោសា ចំណុច​មាត់ទឹក​ស្ទឹង​ខាងកើត ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​តែម្តង​។​

​ចំណែក​ក្រុមគ្រូពេទ្យ នៅក្នុង មន្ទីរពេទ្យ​គន្ធបុប្ផា ក៏បាន​បញ្ជាក់ ប្រាប់​កម្លាំង​នគរបាល​យើង ថា​ទារក​របស់​ប្តី​ប្រពន្ធ ពីរ​នាក់​ខាងលើនេះ ពិតជា​បាន​ស្លាប់ ដោយសារ សុខភាព​ខ្សោយ ពិតមែន ។​

​អាស្រ័យហេតុនេះ​សូម ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រទះឃើញ​សព​ទារក​នេះ កាលពី​ព្រឹក​ថ្ងៃទី​២៨​នេះ មេត្តា​ជ្រាបថា ករណីនេះ​មិនជា​ករណី​ឃាតកម្ម​នោះឡើយ និង​សូមជ្រាប​ជា​ពត៍​មាន ៕ ដោយ ៖ កូឡាប

spot_img
×