Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ ៦​ នាក់ ដែល​បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ ដេញតាម​ម៉ូតូ​របស់​យុវជន​៣​នាក់ តាម​ដងផ្លូវ វាយ គប់ និង​កាប់

spot_img

​កណ្ដាល​៖ ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រឿន ណា​រ៉ា ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ឲ្យ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត រហូត​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​៦​នាក់​ក្នុងចំណោម​បក្ខពួក​១៥​នាក់​យកមក​ស្នងការដ្ឋាន​ន​គ​របាល​ខេត្ដ​កណ្ដាល ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

ក្រោយពី​ក្រុម​ក្មេង​ទាំងនេះ​បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញតាម​ម៉ូតូ​របស់​យុវជន​៣​នាក់ ដែល​ធ្វើដំណើរ​ឌុប​គ្នា តាម​ដងផ្លូវ រួច​ធ្វើ​សកម្មភាព​វាយ គប់ និង​កាប់ ទៅលើ​ក្រុមយុវជន​រងគ្រោះ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​របួសធ្ងន់​បែកក្បាល និង​២​នាក់​ទៀត​របួស​យ៉ាងដំណំ ក្នុង​គោលបំណង​ប្លន់​យក​ម៉ូតូ​ពី​យុវជន​រងគ្រោះ ។ ករណី​ខាងលើនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​និង​៣០​នាទី ត្រង់ចំណុច​មុខ​ម៉ា​ត​តូ​តា​ល់ ស្ថិតក្នុង​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ក្រុម​ក្មេង​ទំនើង​ដែល​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ខាងលើ​មាន​គ្នា​១៥​នាក់ ចាប់ខ្លួនបាន​៦​នាក់ ទី​១​ឈ្មោះ រិ​ន សារី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ បុគ្គលិក​រថយន្ដក្រុង​ក្រុមហ៊ុន​កា​ពី​តូ​ល មាន​ទីលំនៅ ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ទី​២.​ឈ្មោះ អ៊ុន ភក្ដី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​រត់​តុ​ការ ទី​៣.​ឈ្មោះ ហ៊ុយ លាង​ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្ម​កររ​ត់​តុ​ការ ទី​៤.​ឈ្មោះ ថាច ចាន់ថន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ កម្មករ​រត់​តុ​ការ ។ ក្រុម​ជនសង្ស័យ​ទី​២ ,​ទី​៣ និង​ទី​៤ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ទី​៥.​ឈ្មោះ ប៉ាត ជាតិ ហៅ ប៊ិន​យ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ ជាងឈើ ទី​៦.​ឈ្មោះ សួន បញ្ញា ហៅ ជ្រឹង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទី​៥​និង​ទី​៦ មាន​ទីលំនៅ ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។ ចំណែក​ជនរងគ្រោះ​មាន​គ្នា​៣​នាក់ ទី​១.​ឈ្មោះ សន សារុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ ជាងទង (​មាន​របួស​បែកក្បាល​) ទី​២.​ឈ្មោះ ឆឹ​ម សារ៉ាត់ ហៅ​តា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាងទង ( របួស​ពក​ក្បាល​) និង​ទី​៣.​ឈ្មោះ វង្ស ណា​ដាំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងទង (​របួស​ក្បាល និង​បែក​ចិញ្ចើម​ស្តាំ​) ។ ជនរងគ្រោះ​ទាំង​៣​នាក់ មាន​ទីលំនៅ ផ្ទះជួល ភូមិ កំពង់​សំណាញ់ សង្កាត់ កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​ ក្រោយពី​កម្លាំង​នគរបាល​ជំនាញ​ស្ដាប់​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ រិ​ន សារី រួច ភ្លាមនោះ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍ទោ អ៊ា​វ ចំរើន​និង​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី រឿន ណា​រ៉ា ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​កម្លាំង​នគរបាល​ជំនាញ​ធ្វើការ​ស្រាវជ្រាវ រហូត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់​បន្ថែមទៀត សរុប​៦​នាក់ រួមទាំង​វត្ថុតាង​ពាក់ព័ន្ធ​ខាងលើ យកមក​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ដ​កណ្ដាល ចាត់ការ​បន្ដ​តាម​នីតិវិធី​ច្បាប់ ។​

តាម​ចម្លើយសារភាព​របស់​ក្រុម​ជនសង្ស័យ​ខាងលើ បាន​ឲ្យ​ដឹងថា ខ្លួន និង​បក្ខពួក ពិតជា​បានធ្វើ​សកម្មភាព វាយ​ប្លន់ ជនរងគ្រោះ​ប្រាកដ​មែន ព្រមទាំង​ធ្លាប់បាន ធ្វើ​សកម្មភាព​វាយ​ប្លន់​នៅ​ក្រុង​តាខ្មៅ បាន​ចំនួន​២​ដង​មកហើយ និង​យក​ម៉ូតូ​បាន​ម៉ូតូ​ចំនួន​២​គ្រឿង ម៉ាក Nex ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ១​គ្រឿង និង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ហើយ​បក្ខពួក​របស់់ខ្លួន​បាន​កាប់​ជនរងគ្រោះ​ផ្សេងទៀត នៅមុខ​ក្លិប​កំសាន្ដ រ៉េ​ន សង្កាត់​ចាក់អង្រែ​ក្រោម កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩ ចំនួន​ម្ដង​ដែរ ៕​ ដោយ​ ៖ បញ្ញា​ស័ក្តិ​

spot_img
×