Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​រដ្ឋមន្ត្រី​កសិកម្ម សង្ឃឹមថានឹង​អាច​ទាក់ទាញ​អ្នក​វិនិយោគិន​ពី​ប្រទេស​ជប៉ុន មក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​កសិកម្ម​

spot_img

​ភ្នំពេញ ​៖ ក្នុងជំនួប​ជាមួយ​លោក Takahashi Fumiaki នោះ លោក​រដ្ឋមន្ត្រី​កសិកម្ម សង្ឃឹមថានឹង​អាច​ទាក់ទាញ​អ្នក​វិនិយោគិន​ពី​ប្រទេស​ជប៉ុន មក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​កសិកម្ម ពិសេស​លើ​ការកែច្នៃ​វត្ថុធាតុដើម​ទៅជា​ផលិតផល​សម្រេច​សម្រាប់​ផ្គត់ផ្គង់​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ធ្វើការ​នាំចេញ​។​

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានអនុញ្ញាត​ឲ្យ​លោក​Takahashi Fumiaki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា និង​សហការី​ចូលជួប​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការវិនិយោគ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

​ជា​កិច្ច​ស្វាគមន៍ លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ​ជ្រាប​អំពី​ការវិវត្តន៍​រីកចម្រើន បញ្ហា​ប្រឈម និង​វិសាលភាព​នៃ​ការដាំដុះ ការនាំចេញ និង​ទិសដៅ​របស់​ក្រសួង​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​។ ហើយ​លោក​ក៏​សង្ឃឹមថា តាមរយៈ​លោក Takahashi Fumiaki នឹង​អាច​ទាក់ទាញ​អ្នក​វិនិយោគិន​ពី​ប្រទេស​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​កសិកម្ម ពិសេស​លើ​ការកែច្នៃ​វត្ថុធាតុដើម​ទៅជា​ផលិតផល​សម្រេច​សម្រាប់​ផ្គត់ផ្គង់​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ធ្វើការ​នាំចេញ​។

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​អំពី​ការទាក់ទាញ​វិនិយោគិន​ពី​ប្រទេស​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា លោក Takahashi Fumiaki បានបញ្ជាក់​ជូន​លោក​រដ្ឋមន្ត្រី​ជ្រាបថា ប្រធានបទ​នេះ​គឺជា​គោលបំណង​សំខាន់​នៃ​ជំនួប​ពិភាក្សា​នា​រសៀល​ថ្ងៃនេះ​។ ដោយ​បច្ចុប្បន្ន ក្រុមហ៊ុន iL BRiLLE Co.,Ltd នៃ​ប្រទេស​ជប៉ុន​កំពុងធ្វើការ​សិក្សា ស្រាវជ្រាវ និង​រៀបចំ​ផែនការ​វិនិយោគ​លើ​ការកែច្នៃ​សូត្រ ទៅជា​គ្រឿងសំអាង ហើយ​ដើម្បី​ឲ្យ​គម្រោង​វិនិយោគ​នេះ​ទទួលបាន​ជោគជ័យ​លោក​Takahashi Fumiaki ស្នើសុំ​ការណែនាំ និង​កិច្ចសហការ​ពី​លោក​រដ្ឋមន្ត្រី ដើម្បី​អភិវឌ្ឍ​វិស័យ​សូត្រ​កម្ពុជា​ជា​ប្រយោជន៍​ដល់​ប្រជាកសិករ និង​ភាព​ល្បាញ​ល្បី​នៃ​សូត្រ​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ​។

​លោក​រដ្ឋមន្ត្រី​បានធ្វើ​ការគាំទ្រ​ដល់​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ដោយ​លោក​សន្យាថា​នឹង​ផ្ដល់​កិច្ចសហការ​ឲ្យ​អស់​លទ្ធភាព ធ្វើយ៉ាងណា​ឲ្យ​គម្រោង​វិនិយោគ​នេះ​ទទួលបាន​ជោគជ័យ​ដូច​រំពឹងទុក​។ ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ដើម្បី​បង្កើត​ក្រុមការងារ​សិក្សា ស្រាវជ្រាវ និង​វាយតម្លៃ​ជា​លំអិត​អំពី​សក្តានុពល​នៃ​ផលិតកម្ម​សូត្រ ដោយ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បំពេញ​នូវ​តម្លៃបន្ថែម តាមរយៈ​ការប្រើប្រាស់​យន្តការ​ទំនើបកម្ម បច្ចេកទេស​ខ្ពស់ និង​ស្លាកស​ញ្ញ​សំគាល់​។ ជាមួយនេះ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន ធ្វើ​ការរៀបចំ​សេចក្តីព្រាង​សម្រាប់​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង និង​ក្រុមហ៊ុន សម្រាប់​សហការ​ធ្វើការ​ឲ្យ​ទទួលបាន​ជោគជ័យ នាពេល​អនាគត ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×