Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​ឱសថ​បូរាណ​ចំនួន​៣ ដែល​គ្នាន​ច្បាប់​អនុ​ញ្ញ​ត ផ្អាក​ការលក់ និង​ចែកចាយ​ឱសថ​បូរាណ ជា​បណ្តោះ​អាស​ន្ន

spot_img

​ភ្នំពេញ​ ៖ ​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឲ្យ ម្ចាស់​ទីតាំង​ឱសថ​បូរាណ​ចំនួន​៣​ទីតាំង ដែល​គ្នាន​ច្បាប់​អនុ​ញ្ញ​ត ផ្អាក​ការលក់ និង​ចែកចាយ​ឱសថ​បូរាណ ជា​បណ្តោះអាសន្ន ហើយ​រក្សាទុក​ឱសថ​ទាំងនេះ កុំ​ឲ្យ​បាត់បង់ និង​ត្រូវ​ចូលខ្លួន​មក​បំភ្លឺ​បន្ថែម នៅ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​។​

​នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ ក្រុម​ប្រតិបត្តិការ​ពិសេស​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដឹកនាំ​ដោយ វរសេនីយ៍ទោ កឹម វិសាល សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ងិន ពេ​ជ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ផ្ទះ​លក់​ឱសថ​បុរាណ​ចិន ចំនួន​៣​ទីតាំង មានផ្ទះ​លេខ ១០២ ផ្ទះ​លេខ ១០៤ និង​ផ្ទះ​លេខ ១០៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ២១៧ ហៅថា​វិថី (​ហ្សា​ដឺ​ហ្គោល​) ក្នុង​សង្កាត់​អូរ​ឬ​ស្សី ៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចម្រុះ​នៃ​គណៈកម្មាធិការ បាន​រក​ឃើ​ញ​ថា​ ៖

-​ទីតាំង​ផ្ទះ​លេខ ១០២ មាន​ឱសថ​មួយចំនួន មិនមាន​ចុះបញ្ជី​ការ គ្មាន​លិខិតអនុញ្ញាត​នាំចូល​និង​ចែកចាយ ពី​ក្រសួងសុខាភិបាល ។

-​ដោយឡែក​ទីតាំង​ផ្ទះ​លេខ ១០៤ និង​ផ្ទះ​លេខ ១០៦ ខាង​លើ មាន​ឱសថ​មួយចំនួន មិនមាន​ចុះបញ្ជី​ការ គ្មាន​លិខិតអនុញ្ញាត​នាំចូល​និង​ចែកចាយ ពី​ក្រសួងសុខាភិបាល ឱសថ​ហួស​កាលបរិច្ឆេទ​កំណត់ ព្រមទាំង​មានការ​ស្តុក​ទុក ការលក់ និង​ចែកចាយ​ជា​ច្រើន​នូវ​ឱសថ​ជំនួយ​ផ្លូវភេទ ឱសថ​ប​ង្កើន​អារម្មណ៍​ផ្លូវភេទ​ជា​ច្រើន​ប្រភេទ​​ផ្សេងទៀត ដែល​ក្រសួងសុខាភិបាល​ហាមឃាត់​។

ក្រោយពី​ការត្រួតពិនិត្យ​របស់​ស​ម​ត្ថ​កិច្ច​ចម្រុះ​រួចមក លោក​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ បានសម្រេច​ឲ្យ ម្ចាស់​ទីតាំង​ទាំង ៣ ​ខាង​លើផ្អាក​ការលក់​និង​ចែកចាយ​ឱសថ​បូរាណ របស់ខ្លួន​ជា​បណ្តោះអាសន្ន ហើយ​រក្សាទុក​ឱសថ​ទាំងនេះ​កុំ​ឲ្យ​បាត់បង់ និង​ត្រូវ​ចូលខ្លួន​មក​បំភ្លឺ​បន្ថែម នៅ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ព្រមទាំង​ឲ្យ​សមត្ថកិច្ច​នៃ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ ដកហូតយក​នូវ​វត្ថុតាង​ខុសច្បាប់​មួយចំនួន មក​រក្សាទុក​នៅ គណៈកម្មាធិការ ដើម្បី​រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​ ​ដោយ​ ៖ ​កូ​ឡាប​

spot_img
×