Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន មន្ត្រីនគរបាល​ម្នាក់ និង​ម្ចាស់​រថយន្ត និង​បក្ខពួក​សរុប​៥​នាក់ ករណី​បាញ់សម្លាប់​អ្នកបើករថយន្ត

spot_img

(​ព្រៃវែង​) ៖ មនុស្ស​ចំនួន​៥​នាក់ ក្នុងនោះ​មាន​មន្ត្រីនគរបាល​ស្រុក​ព្រះស្តេច​២​នាក់ និង​ម្ចាស់​រថយន្ត​រួមជាមួយ​មិត្តភក្តិ​៣​នាក់​ទៀត ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ការបាញ់សម្លាប់​អ្នកបើក រថយន្ត​ដាក់ពន្ធនាគារ ដោយ​ចោទ​រូបគេ​ជា​ចោរលួច​រថយន្ត​។ នេះ​បើ​យោងតាម​ដី​របស់លោក កែ សា​ខន ចៅក្រម​ស៊ើបសួរ​សាលា​ដំ បូ​ង​ខេត្តព្រៃវែង នៅ​ល្ងាច​ទី​២៨ ខែមីនា ឆ្នាំ​២០១៩​នេះ​។​

​នៅ​ដីកា​របស់​តុលាការ​បាន​បញ្ជាក់ថា សម្រាប់​ជនជាប់ចោទ​២​នាក់ ដែលជា​មន្ត្រីនគរបាល​ត្រូវបាន​ចោទប្រកាន់​ពីបទ «​ឃាតកម្ម និង​ការប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​» ខណៈ​៣​នាក់​ទៀត ដែលជា​ម្ចាស់​រថយន្ត និង​ជា​មិ​ត្តិ​ភក្តិ​នោះ​ត្រូវបាន​ចោទប្រកាន់​ពីបទ «​ប្តឹង​បរិហា​បង្កាច់​កេរ្តិ៍ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​»​។​

​យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៥​នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​រួមមាន ​៖

ទី​១៖ ឈ្មោះ ជឹម រតនៈ ជា​អ្នកបាញ់​ជនរងគ្រោះ មាន​តួនាទី​ជា​នាយផ្នែក​អន្តោប្រវេសន៍ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រះស្តេច​។ សម្រាប់​ឈ្មោះ ជឹម រតនៈ ត្រូវបាន​គេ​ដឹងថា​ជា​កូនប្រុស​លោក​ឧកញ៉ា ជឹម សុខ ល្បី​ខាង​រកស៊ី​ទិញ និង​លក់​គោ ក្របី​មួយរូប​នៅ​ខេត្តព្រៃវែង​។​

ទី​២៖ ឈ្មោះ ជឹម វិ​ន ជា​អ្នកបាញ់ និង​មាន​តួនាទី​ជា មន្ត្រីនគរបាល​ប៉ុស្តិ៍​កំពង់​សឹង្ហ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្តេច​។ មន្ត្រីនគរបាល​ម្នាក់ ត្រូវបាន​គេ​ដឹងថា ជា​ក្មួយប្រុស​របស់​ឧកញ៉ា ជឹម សុខ​ផងដែរ​។​

​ទី​៣៖ ឈ្មោះ សេង ឈិន ដែលជា​ម្ចាស់​បណ្ដឹង​ដោយ​ចោទ​ជនរងគ្រោះ​ជា​ចោរ​

​ទី​៤៖ ឈ្មោះ ផាន់ សុ​ឌី​

ទី​៥៖ ឈ្មោះ ឈុន ឡាយ ដែល​ជន​ទាំងពីរ​នាក់​ជា​មិត្ត​ភ័​ក្រ​របស់​ដើមបណ្ដឹង ហើយ​ត្រូវបាន​សមត្ថកិច្ច​ចោទថា ផ្ដល់​សក្ខីកម្ម​មិន​ពិត ដែល​នាំ​ឲ្យ​មានការ​ផ្ទុះអាវុធ​រហូត​ស្លាប់​ជនរងគ្រោះ​តែម្ដង​។ ដោយឡែក មនុស្ស​ចំនួន​៤​នាក់ រួមមាន​៖ អ្នករួមដំណើរ​ជាមួយ​ជនរងគ្រោះ អ្នកបើក​ឡាន​ឲ្យ​ជន​ដែល​ផ្ទុះអាវុធ និង​មនុស្ស​២​នាក់ ដែល​រួម​ដំណើរ​ជាមួយ​អ្នក​ដើមបណ្តឹង សមត្ថកិច្ច​បាន​ដោះលែង ដោយ​ធ្វើ​កិច្ចសន្យា​ឲ្យ​ត្រលប់មក​ធ្វើជា​សាក្សី វិញ ពេលណា​ដែល​សមត្ថកិច្ច​ត្រូវការ​។​

​សម្រាប់​នាយ​នគរបាល​ប៉ុស្តិ៍​កំពង់​សឹង្ហ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្តេច​លោក ជា ឡា​ឌី​ន ដែល​ដឹកនាំ​កម្លាំង​ដោយ​អត្តនោម័ត ត្រូវបាន​ដក​មុខតំណែង​ពី​មេ​ប៉ុស្តិ៍​ដើម្បី​ស្រាវជ្រាវ​បន្ត​។​

​សូមបញ្ជាក់ថា ករណី​ផ្ទុះអាវុធ កាលពី​ម៉ោង​២៣និង០០​នាទី​យប់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​សណ្ដែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់ ស្លាប់​។ តាម​ដំណើររឿង ត្រូវបាន​សមត្ថកិច្ច​ឲ្យ​ថា ជនរងគ្រោះ​ឈ្មោះ យ៉​ន រ៉ា​វុ​ទ្ធ (​ជា​ម្ចាស់​រថយន្ត​) បាន​យកប្រាក់ ៣០០០​ដុល្លារ​ពី​ឈ្មោះ សេង ឈិន ទៅ​លោះ​យក​រថយន្ត​របស់ខ្លួន ដែល​បាន​បញ្ចាំ រួច​យក​រថយន្ត​នោះ មករក​ស៊ី​ជាមួយគ្នា ដោយ​ជួល​ឲ្យ​ជនជាតិ​ចិន បាន​រយៈពេល​៣​ខែ ហើយ​ក្នុង​១​ខែ ទទួលបាន​៤៥០​ដុល្លារ (​ចែកគ្នា​បាន​២២៥$​ម្នាក់​)​។ លុះដល់​ថ្ងៃកើតហេតុ ដោយសារ​រថយន្ត​នោះ​ខូច និង​ដោយមាន​ការខ្វែងគំនិត​គ្នា ជនរងគ្រោះ បាន​យក​រថយន្ត​នោះ មក​ជួសជុល​ដែលជា​មូលហេតុ​បណ្តាល​ឲ្យ​ឈ្មោះ សេង ឈិន ចោទថា ជា​ករណី​លួច​ឡាន និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​តាម​ចាប់ រហូត​មានការ​ផ្ទុះអាវុធ​បែបនេះ​តែម្តង​។​

​បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច នៅ​កន្លែងកើតហេតុ​វិញ មានការ​បាញ់​ដោយ​កាំភ្លើង​ចំនួន​១០​គ្រាប់​ដោយ​ឈ្មោះ ជឹម រតនៈ និង​ឈ្មោះ ជឹម វិ​ន ក្នុងនោះ​គ្រាប់កាំភ្លើង​៥ គ្រាប់​បាន​ចំ​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​៕​ ដោយ​:​កូ​ឡាប​

spot_img
×