Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍ បង្កដោយ​អ្នកបើកបរ​ជនជាតិ​ចិន បាន​បន្ត​កើតមាន​នា​ខេត្ត​ព្រះសីហនុ មុខ​កាស៊ីណូ ជីន​ប៉ី ​JIN BEI

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ម៉ោង​ប្រមាណ ៤​ជិត​ភ្លឺ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​ជនជាតិ​ចិន ២​នាក់ បាន​ជិះ​រថយន្ត​កាមរី បា​ទ្បែ​ន​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ព្រះសីហនុ​-5132 ក្នុង​ទិសដៅ​ពី​ចំណុច​ស្តុប​មន្ទីរពេទ្យ​ចំការចេក ឆ្ពោះទៅ​កាន់​រង្វង់​មូល​តោ​ពីរ ក្នុង​ល្បឿន​លឿន ប៉ុន្តែ​ចៃដន្យ​បើក​មកដល់ មុខ​សណ្ឋាគារ និង​កាស៊ីណូ ជីន​ប៉ី JIN BEI ក៏បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត Rang rover ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-2736 ដែល​ចត​គ្មាន​សណ្តាប់ធ្នាប់​លើ​ចញ្ចើមផ្លូវ​ថ្នល់ មុខ​សណ្ឋាគារ ជីន​ប៉ី រួច​បន្ត​បុក​រះ​រ៉ឺម៉ក​កង់​បី និង​ម៉ូតូ ដែល​ចត​នៅលើ​ចញ្ចើមផ្លូវ​មុខ​កាស៊ីណូ​កំពង់សោម​ស៊ីធី​ថែមទៀត​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពី​បុក​រះ​រួច ក៏​ឃើញ​អ្នកបើក​រថយន្ត​កា​មេ​រី បា​ឡែន បាន​ចុះចេញ​ពី​រថយន្ត ក្នុង​អាការៈ​ស្រវឹង និង​ដើរ​ធី​ង​ធោង ប៉ុន្តែ​សំណាងល្អ គ្រោះថ្នាក់​ចរាចរណ៍​នេះ មិនមាន​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ​ទេ​។​

​ប្រជាពលរដ្ឋ ដែល​ជា​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក បញ្ជាក់ថា ភ្លាមៗ​ក្រោយ​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍ អ្នកបើកបរ​រថយន្ត​បង្ក ជនជាតិ​ចិន ត្រូវ​បានន​កម្លាំង​គរ​បាល នាំខ្លួន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។​

​បញ្ហា​នេះ​ដែរ លោក អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួល​ផែន​សណ្តាប់ធ្នាប់ បាន​អោយ​អ្នកយកព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ ដឹងថា គ្រោះថ្នាក់​បង្កដោយ​អ្នកបើកបរ​ជនជាតិ​ចិន នៅមុខ​កាស៊ីណូ ជីន​ប៉ី (JIN BEl) គឺ​មិន​ធំដុំ​ទេ ហើយ​ពេលនេះ​គ្រប់​ភាគី​ពាក់ព័ន្ធ​គ្រោះថ្នាក់​នេះ បាន​ដោះ​ចូលខ្លួន​ដោះស្រាយ បញ្ចប់​បញ្ហា​ជា​ស្ថាពរ​រួចហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧​។​

​ទាក់ទិន​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ​ជនបរទេស ពិសេស​ជនជាតិ​ចិន អាច​មាន​សិទ្ធិ​បើកបរ​រថយន្ត​ដោយ​ខ្លួនឯង​នេះដែរ កន្លងមក មន្ត្រី​អង្គការ​កៅ​រដ្ឋាភិបាល មួយចំនួន​នា​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​ស្នើ​ដល់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អោយ​ជួយ​អន្តរាគមន៍​ទៅ លោក ជួន ណា​រិន្ទ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ អោយ​បង្កើន​សក្មភាព​ទប់ស្កាត់ ត្រួតពិនិត្យ កុំ​អោយ​ជនបរទេស អាច​មាន​សិទ្ធិ​បើកបរ​រថយន្ត​ខ្លួនឯង​ច្រើនពេក ជាពិសេស​ជនជាតិ​ចិន ព្រោះ​ឥរិយាបទ​បើកបរ របស់​ពួក​គ មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កម្ពុជា​នោះ​ទេ ព្រោះ​ជន​បរទេស​ភាគច្រើន បើកបរ​ក្នុងស្ថានភាព​ស្រវឹង មាន​ល្បឿន​លឿន និង មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ជាដើម​។ ជាងនេះទៀត ក៏​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ នាំអោយ​បាត់បង់​អាយុជីវិត ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើដំណើរ​តាមផ្លូវ កើតឡើង​ស្ទើ​ជា​រៀងរាល់​យប់​-​ថ្ងៃ នាទី​ប្រជុំជន​ក្រុង​ព្រះសីហនុ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុងក្រោយ​នេះ​៕ ដែន សីមា​

spot_img
×