Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​កម្ពុជា អរគុណ​វិទ្យុ​អាស៊ីសេរី ផ្សាយ​ពី​ការផ្តល់សេវា​ដល់​ពលក​រ​ខ្មែរ នៅ​ប្រទេស​ថៃ តែ​ប្រាសចាក​ពី​ការពិត

spot_img

​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តី​ប្រកាសថា យោងតាម​ការចាក់ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី (RFA) កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា​ផ្សេងៗ ដល់​ពលករ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​ប្រទេស​ថៃ គឺ​ភាគច្រើន​ប្រាសចាក​ពី​ការពិត​។​

​សេចក្តីប្រកាស​របស់​ស្ថានទូត​ក​ម្ព​ជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃ បាន​បញ្ជាក់ថា យោងតាម​ការចាក់ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា​ផ្សេងៗ​ដល់​ពលករ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ មាន​កិត្តិយស​សូម​ជម្រាបជូន ដល់​សាធារណជន ជាពិសេស​បងប្អូន​ពល​ករ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ មេត្តា​ជ្រាបថា ស្ថានទូត​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ដល់​វិទ្យុ​អាស៊ីសេរី ដែល​បាន​ទទួលស្គាល់ថា ស្ថានទូត​ផ្តល់​សេវា​ជូន ដល់​ពលករ រហូតដល់​ម៉ោង​១០​យប់ ក៏ប៉ុន្តែ​ព័ត៌មាន​ភាគច្រើន គឺ​ប្រាក​ចាក​ពី​ការពិត​។​

​ជាមួយគ្នា​ផងដែរ ស្ថានទូត​ក៏បាន​ថា កន្លងមក​ស្ថានទូត បាន​យកចិត្តទុកដាក់​ដល់​ព​លករ​កម្ពុជា ដោយបាន​ជួយ​សម្រួល និង​ដោះស្រាយ​បញ្ហា​នានា របស់​បងប្អូន​ពលក​រ​ដូចជា​៖ ១៖ រៀបចំ​ទីតាំង​ដែលមាន​ម៉ាស៊ីនត្រជាក់ មានទឹក​សម្រាប់​ហូប និង​មាន​កៅអី​អ​ង្អុ​យ​រង់ចាំ​សមរម្យ ដល់​បងប្អូន​ពលករ​ដែល​មក​ទទួល​សេវា​។ ២៖ បន្ថែម​រយៈពេល​អនុវត្ត​ការងារ ផ្តល់​សេវាសាធារណ​ជូន​ដល់​បងប្អូន​ពលករ ដោយ​មិនមាន​ឈប់សម្រាក ពេល​ថ្ងៃត្រង់ និង​បន្ថែម​ថ្ងៃ​ធ្វើការ នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ ចាប់ពី​ថ្ងៃទី​២៧ ខែមីនា​ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​សម្រួល​ការងារ​បញ្ជាក់​លិខិតស្នាម​នានា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។ ៣៖ ផ្តល់​សេវា​ក្នុង​ថ្ងៃ​តែមួយ​ដល់​ពលករ មានន័យថា​ពលករ មក​ស្នើសុំ​ឯកសារ​ផ្សេង ដូចជា​លិខិតបញ្ជាក់ ឲ្យ​កូន​ក្រោម​អាយុ​១៥​ឆ្នាំ គ្មាន​លិខិតឆ្លងដែន រស់នៅ​ជាមួយ​ឳ​ពុក​ម្តាយ នៅ​ប្រទេស​ថៃ​បណ្តោះអាសន្ន គឺអាច​ទទួលបាន​លិខិតបញ្ជាក់​នោះ នៅក្នុង​ថ្ងៃ​តែមួយ​តែម្តង ដើម្បី​ជួយ​កាត់បន្ថយ​ការចំណាយ ក្នុងការ​ធ្វើដំណើរ របស់​បងប្អូន​ពលក​រ​ទៅវិញទៅមក ក៏ដូចជា​រយៈពេល​ដែល​បងប្អូន​ពលករ ត្រូវសុំ​ច្បាប់ឈប់​សម្រាក​ពី​ការងារ​ក្រុមហ៊ុន​។ ចំពោះ​ការផ្តល់​លិខិតបញ្ជាក់ ឲ្យ​កូន​ក្រោម​អាយុ​១៥​ឆ្នាំ គ្មាន​លិខិតឆ្លងដែន​រស់​ជាមួយ​ឳ​ពុក​ម្តាយ នៅ​ប្រទេស​ថៃ​បណ្តោះអាសន្ន ស្ថានទូត​ត្រូវធ្វើ​ការត្រួតពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់ ចៀសវាង​ការចេញលិខិត​បញ្ជាក់ជូន​ហើយ ប៉ុន្តែ​មិនអាច​យកទៅ​ប្រើប្រាស់​បាន ឬ​ចេញ​លិខិត​ជូន​ជនខិលខូច ដែល​នាំ​ឲ្យ​មានការ​ពាក់ព័ន្ធ នឹង​ការជួញដូរ​កុមារ បើ​គ្មាន​ការពិនិត្យ​ច្បាស់លាស់​នោះទេ កុមារ​នឹង​ក្លាយជា​ជនរងគ្រោះ​ជាក់​ជាពុំខាន​ឡើយ​។ ៤៖ ពន្យល់​ណែនាំ​ដល់​បងប្អូន​ពលករ ឲ្យ​បាន​យល់​អំពី​នីតិវិធី​ផ្សេងៗ ពាក់ព័ន្ធ​ការ​ស្នាក់នៅ និង​ធ្វើការ​ដោយ​ស្របច្បាប់ នៅក្នុង​ប្រទេស​ថៃ ក៏ដូចជា​សិទ្ធិ និង​អត្ថប្រយោជន៍​ផ្សេងៗ ដែល​បងប្អូន​ពលករ​យើង អាច​ទទួលបាន​។ ៥៖ ជួយ​ដោះស្រាយ​នូវ​បញ្ហា​ផ្សេងៗ ជូន​ដល់​បងប្អូន​ពលករ ដូចជា ករណី​និយោជក​មិន​គោរព​កិច្ចសន្យាការងារ ករណី​អាជ្ញាធរ​ថៃ​ចាប់ខ្លួន ករណី​ចាញ់បោក​មេខ្យល់ ករណី​គ្រោះថ្នាក់​ការងារ​។​ល​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×