Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ ស្ថាបនា បើក​សម្ពោធ​ជា​ផ្លូវការ​សាខា​ថ្មី​បន្ថែម​ទៀត​ចំនួន ​៣ ​ទីតាំង​ ក្នុង​ពេល​តែមួយ

spot_img

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ ធនាគារ ស្ថាបនា ប្រារព្ធ​ពិធី​កាត់​ខ្សែបូ​សម្ពោធ ជា​ផ្លូវការ​សាខា​ថ្មី​ចំនួន​៣​សាខា​បន្ថែម​ទៀត​រួមមាន សាខា​ភ្នំពេញ​ថ្មី សាខា​មាត់ទន្លេ និង​សាខា ច្បារអំពៅ ក្នុង ពេល​តែមួយ​។ ជាមួយ​សាខា​ថ្មី​ទាំង​៣​ទីតាំង​នេះ បាន​ធ្វើ​អោយ​ចំនួន​សាខា សរុប​របស់ ធនាគារ ស្ថាបនា កើនឡើង​ច្រើន​ជាង ១៧0 សាខា ១៥០ ម៉ាស៊ីនអេ​ធី​អឹម និង​បុគ្គលិក​បម្រើ​ការងារ​ជាង ៤០០០ នាក់​នៅ​ទូទាំង​ប្រទេស។ ធនាគារ ស្ថាបនា ជាធនាគារ ពាណិជ្ជឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មសរុប ១,៣ ពាន់លាន ដុល្លារ អាមេរិក គិតត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។ ក្នុងវិស័យ ធនាគារ និង ហិរញ្ញវត្ថុ ធនាគារ ស្ថាបនា ផ្តល់ជូននូវផលិតផល និង សេវាកម្មធនាគារ ពេញលេញមានដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ សេវា iBanking Mobile Banking ប័ណ្ណឥណពន្ធនិងឥណទាន ផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម ព្រមទាំងសេវាកម្មផ្សេងៗជាច្រើនទៀត។ ធនាគារក៏បានសហការ ជាមួយដៃគូមួយចំនួនដូចជា Pi Pay & Wing ដើម្បីបន្ថែមភាពងាយស្រួលជូនដល់អតិថិជន។

លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា “ធនាគារជាតិនៃកម្ពុជា ដែលជាអាណាព្យាបាល តែងតែជួយគាំទ្រ ផ្តល់ដំបូន្មាន និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រង វិស័យធនាគារនិងហិរញ្ញវត្ថុ ទាំងមូលតាមរយៈ ការដាក់នូវគោលការណ៍ និងបទបញ្ញាតិ្តប្រុងប្រយ័ត្ន នានា ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ហេតុដូចនេះ ទើបអតិថិជនបានផ្តល់ នូវការជឿទុកចិត្តមកលើ វិស័យធនាគារ ជាពិសេសធនាគារ ស្ថាបនា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ពីតម្រូវការអតិថិជន តាមរយៈការផ្តល់ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះ រួមជាមួយការពង្រីកសាខា ឲ្យកាន់តែជិតលោកអ្នកជានិច្ច។”លោក ក៏មានប្រសាសន៍បន្តទៀតថា “ដើម្បីឆ្លើយតបទៅនឹងលទ្ធផល ដ៏ថ្លៃថ្លានេះ តាងនាមធនាគារ ស្ថាបនា ខ្ញុំសូមសន្យាថា នឹងបន្តការខិតខំប្រឹងប្រែង ពង្រីកបណ្តាញសាខា ព្រមទាំងបង្កើនផលិតផល និងសេវាកម្មថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការលើកស្ទួយ សេដ្ឋកិច្ចជាតិ និងការផ្តល់ឱកាស ការងារ សំដៅលើកកម្ពស់ចំណេះដឹង និងជំនាញផ្នែកធនាគារ ហិរញ្ញវត្ថុនាយុគសម័យឌីជីថល ដែលពោរពេញដោយការរីកចម្រើននេះ។”​ដោយ​៖ កូឡាប

     

spot_img
×