Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកលវិទ្យាល័យ Arizona ង​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ នឹង​បើក​វេទិការ​រួមគ្នា នៅ​ដើម​ខែ​មេសា​ខាង​មុខ​នេះ​

spot_img

​ភ្នំពេញ​៖ សាកលវិទ្យាល័យ Arizona នៅ​សហរដ្ឋអាមេរិក​និង​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) នឹង​បើក​វេទិការ​រួមគ្នា​មួយ​នៅ​ដើម​ខែ​មេសា​ខាង​មុខ​នេះ ដើម្បី​ជួបជុំ​ជាមួយ​បេក្ខជន​ទាំងអស់​ដែល ត្រៀម​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​អនុបណ្ឌិត​) ។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាកលវិទ្យាល័យ​ទាំងពី​ខាងលើ​បាន​ឱ្យដឹងថា វេទិការ​ជួបជុំ​នេះ​នឹង​ផ្តល់ ឱកាស​ដល់​បេក្ខជន​ដែល​ជា​និស្សិត​និង​បញ្ញាជន​ទូទៅ ដែល​មាន​បំណង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​ក្រៅប្រទេស ជាពិសេស​នៅ​សហរដ្ឋអាមេរិក អាច​ទទួលបាន​ព័ត៌មាន​លម្អិត​ស្តី​ពី​កម្មវិធីសិក្សា ការទទួល​សញ្ញាបត្រ មកពី​អាមេរិក​និង​អត្ថប្រយោជន៍​នៃ​ការសិក្សា​ជំនាញ​នីមួយៗ ដើម្បី​ត្រៀម​ខ្លួន​ក្នុងការ​ប្រជែង​យក​ការងារ​ទាំង ក្នុងប្រទេស​និង​អន្តរជាតិ​។​

​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បាន​មានប្រសាសន៍ថា “​កម្ម​វី​ធី​ថ្នាក់អនុបណ្ឌិត​របស់ AUPP នឹង​ផ្តល់​ចំណេះដឹង​និង​បទពិសោធន៍​ពិត​ដល់​និស្សិត សម្រាប់​តម្រូវការ​ក្នុង​ទីផ្សារ​សាកលលោក​។​”

​វេទិការ​ដ៏​ពិសេស​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​០៦ ដល់ ០៧ ខែ​មេសា ឆ្នាំ​២០១៩ នៅ​សាកលវិទ្យាល័យ AUPP ក៏​នឹង​បើកឱកាស​ឱ្យ​មហាជន​ទូទៅ​ដែល​ចាប់​អា​រម្ម​ចង់​ចូលរួម​ស្តាប់​ផងដែរ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​ទូរ​សព្ទ​លេខ ០១២ ២៦៦ ៦៣១ /០៧១ ៣៦៥២ ៦៤៧​។ សាកលវិទ្យាល័យ AUPP មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​២៧៨ ផ្លូវ​លេខ​២០១R ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉េត្រលេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​៕​ ដោយ​:​កូឡាប​

 

spot_img
×