Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​នាំយក​ថវិកា​និង​សម្ភារៈ​មួយចំនួន​ជូន​ដល់​គ្រួសារ​សព​ក្មេង​ទាំង ៣ នាក់ ស្លាប់​ដោយ​លង់ទឹក​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​នៅវេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ​២០១៩ មាន​ករណី​ក្មេង​លង់ទឹក​ស្លាប់ ចំនួន ៣ នាក់ នៅ​ព្រែក​ដូនស ស្ថិតក្នុង​ភូមិ​ដូន​ស ឃុំ​ដូនស ស្រុក​ស្វាយជ្រំ មូលហេតុ ជិះ​ទូក​ទៅ​រាវរក​គ្រំ ក្នុង​ព្រែក ។ ជនរងគ្រោះ​ទាំង​បី​នាក់ ១.​ឈ្មោះ ជុន ស្រី​នាង អាយុ ១៤ ឆ្នាំ ភេទ​ស្រី ២.​ឈ្មោះ ជុន ស្រី​នី​ត អាយុ ១២ ឆ្នាំ ភេទ​ស្រី (​ជា​បងប្អូន​បង្កើត​)​រងគ្រោះ​ពេល ម្តាយ ឪពុក មក​មើល​ថែរ​កូន​ឈឺ​នៅ​មន្ទី​ពេទ្យ ៣.​ឈ្មោះ លី ធារ៉ា អាយុ ១២ ឆ្នាំ ភេទ​ប្រុស រស់នៅ​ជាមួយ​ជីដូន ម្តាយ ឪពុក ទៅ​រកស៊ី​នៅ​ភ្នំពេញ អ្នក​ទាំង​បីជា​សិស្សសាលា​បឋម​សិក្សា​ល្ងើ​ន រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ដ៏​សែន​ក្រៀមក្រំ​នេះ​មក នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​ចាត់​ឲ្យ​ក្រុម​ការងារ​សាខា​ដឹកនាំ ដោយ​លោក​ជំទាវ ពៅ សុភាព ហេរ​ញ្ញឹក​គណៈកម្មាធិកា​រ​សាខា​នាំយក​បច្ច័យ ទេយ្យទាន​ទៅ​ចូលរួម​រំលែក​ទុក្ខ ដល់​ក្រុមគ្រួសារ​សព ។

​ក្នុងឱកាស​នោះ​លោក​លោកស្រី ពៅ សុភាព បាន​ចូលរួម​សម្តែង​នូវ​ក្តីរ​ន្ធ​ត់​ក្រៀមក្រំ​ឥតឧបមា លោកជំទាវ​បាន​ដឹកនាំ ក្រុមការងារ​សាខា​យក​ថវិកា និង​សម្ភារៈ​មួយចំនួន ជូន​ដល់​គ្រួសារ​នៃ​សព លោកជំទាវ​តំណាង គណៈកម្មាធិការ​សាខា សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​នៃ​សព ហើយ​ថវិកា​ដ៏​តិចតួចស្តួចស្តើង​ទាំងនេះ​មិន​អាច​ជួយ​ទុក្ខ​លំបាក​ដល់​បងប្អូន​ទាំងស្រុង​នោះ​ទេ គ្រាន់តែ​អាច​ជួយ​សម្រួល​បាន​មួយគ្រា​តែប៉ុណ្ណោះ និង​សូម​បួងសួង សូម​វិញ្ញាណក្ខ័ន្ធ​អ្នក​ដែល​បាន​ស្លាប់​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ នៅក្នុង​ឳ​កាស​ចូលរួម​រំលែក​ទុក្ខ​នោះ​លោកស្រី​បាន​ប្រគល់​ជូន​ដល់​គ្រួសារ​សព មាន​អង្ករ ១០០ គ​.​ក្រ ទៀន ២ គ​.​ក្រ ធូប ២ ដុំ ទេយ្យទាន ២ កញ្ចប់ ទឹកបរិសុទ្ធ ២ កេស ទឹកក្រូច ២ កេស និង​ថវិកា​ចូល​បុណ្យ ៣០០,០០០ រៀល ៕ ដោយ ៖ ​វ៉ៃកូ​

 

spot_img
×