Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កញ្ញា យិន ម៉ា​ណា ដែលជា​អ្នកបើករថយន្ត Range Rover បុក​និស្សិត​ឆ្នើម​ឈ្មោះ ឌុំ រី​ដា ស្លាប់​នោះ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ដល់​សាលាដំបូង​រាជធា​នី​ភ្នំពេញ​

spot_img

នារី​វ័យក្មេង​ម្នាក់​ឈ្មោះ យិន ម៉ា​ណា ដែល​បើករថយន្ត​បុក​និស្សិត​ស្រី​ម្នាក់​បណ្តាលឱ្យ​ស្លាប់ បាន​យល់ព្រម​ចូលខ្លួន​ទៅ​ដោះស្រាយ និង​ឆ្លើយបំភ្លឺ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​ច​រាចរណ៍​ផ្លូវគោក​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា នេះ ។ បន្ទាប់ពី​សមត្ថកិច្ច​ចរាចរ​រាជធានី​ភ្នំពេញ​សាកសួរ​យក​ចម្លើយ​រួចហើយ​បាន​នាំខ្លួន​​កញ្ញា យិន ម៉ា​ណា ទៅ ដល់​តុលាការ ភ្លាមៗ​ដើម្បី​បន្ត​នីតិវិធី នៅ​ម៉ោង​ជាង​១០​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

​លោក​ឧត្តមសេនីយ៍ ស ថេត ស្នងការ​នគរបាល​ន​គរ​បាល​រាជធានី​ភ្នំពេញ បាន ឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា​នេះ លោក យិន ង្គិ​ច បាន​នាំ​កូនស្រី​ឈ្មោះ យិន ម៉ា​ណា មក​ដល់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​សមត្ថកិច្ច​សួរចម្លើយ ពាក់ព័ន្ធ​នឹង​ករណី​បើកបរ​បុក​និស្សិត​ស្លាប់​។​

​សូមបញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ មាន​រថយន្ត Range Rover ផ្លាកលេខ​ភ្នំពេញ 2AF-7777 មួយគ្រឿង បាន​បើក​លឿន ទៅ​និស្សិត​ឆ្នើម​ម្នាក់ នៅលើ​ផ្លូវ​លេខ​៣១៧ កែង​នឹង​ផ្លូវ​លេខ​៥២៨ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​ទាំង​ម៉ូតូ​និង​មនុស្ស​ប៉ើង ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែ​ម្តង​។​

​នារី​រងគ្រោះ​មាន​ឈ្មោះ ឌុំ រី​ដា អាយុ​២២​ឆ្នាំ ស្រុកកំណើត​ភូមិ​កំពង់​ដំរី ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​៕​ ដោយ​:​កូឡាប

 

     

spot_img
×