Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​មក​ផ្ញើ​ទុក​ក្បែរ​កន្លែង​ធ្វើ​ផ្ទះ មានអី​លោក​ចោរលួច​កាច់ករ​ជិះ​រត់ តែ​ព្រះ​មិន​ជួយ​ដួល​ខ្លួនឯង​របួសធ្ងន់​

spot_img

​ខេត្ត​ស្វាយរៀង​៖​បុរស​ជា​ជាង​ធ្វើ​យក​ម៉ូតូ​មក​ផ្ញើ​ក្រោមផ្ទះ​ក្បែរ​កន្លែង​ធ្វើ​សង់ផ្ទះ​អី​លោក​ចោលួច​កាច់ករ​ជិះរត់​សំណាង​ល្អ​ម្ចាស់​ឃើញ​ទាន់​ក៏​ដេញ​តាម​ធ្វើអោយ​លោក​ចោរ​ភ័យ​ជិះ​កាន់តែ​លឿន​បណ្តាលអោយ​ដួល​ខ្លួនឯង​រងរបួស​ត្រូវបាន​សមត្ថកិច្ច​ក្របួច​បាន​។​

​ករណី​ចោរលួច​កាច់ករ​ម៉ូតូ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​១៥​នាទី​ថ្ងៃ​ទី​២៨​ ខែ​មីនា ​ឆ្នាំ​២០១៩​នៅត្រង់​ចំណុច​ភូមិ សង្កែ ឃុំឈើទាល ស្រុក ស្វាយជ្រំ​ខេត្ត​ស្វាយរៀង​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​៖​នៅ​មុនពេល​កើតហេតុ​ឈ្មោះ ទូច ភុន ភេទ​ប្រុស​អាយុ ៤៥​ឆ្នាំ មុខរបរ​ជាង​ធ្វើ​ផ្ទះ​មាន​ទីលំនៅ​ភូមិ​អង្គ​សាលា ឃុំចំ​បក់ ស្រុក​ស្វាយជ្រំ​បាន​មក​ផ្ញើ​ម៉ូតូ​នៅ​ក្រោមផ្ទះ​ឈ្មោះ​សៅ ណា​សាំង ភេទ​ប្រុស​អាយុ ២៧​ឆ្នាំ​នៅ​ភូមិ ឃុំកើតហេតុ​ខាងលើ​រួច​ដើរ​ទៅ​ធ្វើ​ផ្ទះ​ឈ្មោះ​ហែម និត ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​នៅ​ផ្ទះ​ក្បែរ​គ្នា ។​ប្រភព​បាន​បន្តទៀតថា​៖​កំពុង​ធ្វើ​ផ្ទះ​ស្រាប់​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​មិន​ស្គាល់​អត្ត​សញ្ញា​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ឌុប​គ្នា​មកដល់​ខាង​ផ្ទះ​ដែល​ផ្ញើ​ម៉ូតូ​ក៏​ទម្លាក់​ម្នាក់​ចុះ​ធ្វើ​សកម្មភាព​លួច​កាច់ករ​ម៉ូតូ​រួច​ជិះ​ចេញ​ទៅ​ទិស​ខាងលិច​តែ​ចៃដន្យ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែក​ឆោឡោ​និង​បាន​នាំគ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រហូត​ដល់​ចំណុច ភូមិ​ស្វាយចេក ឃុំ ស្វាយ​ធំ ស្រុក ស្វាយជ្រំ ខេត្ត​ស្វាយរៀង ជនសង្ស័យ​ជិះ​ម៉ូតូ​លឿន​ពេក​បណ្តាល​អោយ​ដូល​ខ្លួនឯង​រងរបួស​ធ្ងន់ ។ ពេលនោះ​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយរៀង។

​បច្ចុប្បន្ន​កំលាំង​ជំនាញ​ស្រុក​ស្វាយជ្រំ​និង​កំលាំង​ប៉ុស្តិនគរបាល​រដ្ឋបាល​ឈើទាល​កំពុង​កសាង​សំណំុ​រឿង​និង​ធ្វើ​ការស្រាវជ្រា​វ​កំណត់​យក​សាវតា​ជាតិ​និង​អាស្រ័យដ្ឋាន ៕ ដោយ ៖ ​វ៉ៃកូ​

 

spot_img
×