Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុអ្វី​បានជា​លោកពូ​ទីន ស្រាប់តែ​ប្រកាសថា ខ្លួន​នឹង​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​រុស្ស៊ី សម្រាប់​អាណត្តិ​ទី​៤ របស់​ខ្លួន​ក្នុងឋានៈ​ជា​បេក្ខភាព​

spot_img

​ក្នុង​បរិបទ​មួយ​ដែល​ពុំ​នឹក​ស្មាន​ដល់​ដែល​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន ប្រកាសថា លោក​នឹង​ឈរ​ជា​បេក្ខភាព​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី ៤ របស់​ខ្លួន​ក្នុងឋានៈ​ជា​បេក្ខភាព​ឯករាជ្យ ដែល​គួរ​ណាស់​លោក​ជា​តំណាង​ឲ្យ​គណបក្ស​ប្រទេ​ស​រុស្ស៊ី​ឯកភាព​កំពុងកាន់​អំណាច​ដូច​ជា​អាណត្តិ​មុនៗ​។​

ប្រធានាធិបតី​វ្លា​ឌី​មៀ ពូ​ទីន​

​តាម Reuter ក្នុង​សន្និសីទ​ព័ត៌មាន​ចុង​ឆ្នាំ ប្រធានាធិបតី​ពូ​ទីន ឲ្យដឹងថា លោក​នឹង​ឈរឈ្មោះ​ជា​បេក្ខភាព​សម្រាប់​តំណែង​ប្រធានាធិបតី​រុស្ស៊ី ក្នុងឋានៈ​ជា​បេក្ខភាព​ឯករាជ្យ​។ តាម​នោះ​លោកពូ​ទីន ត្រូវការ​ហត្ថលេខា​គាំទ្រ​លើសពី ៣០០.០០០ ដើម្បី​ក្លាយជា​បេក្ខភាព​សម្រាប់​តំណែង​ម្ចាស់​វិ​មានក្រេ​មឡាំង នៅ​ខែ​មីនា ឆ្នាំ ២០១៨ ខាងមុខ​។​

​លោកពូ​ទីន​ពោលថា​៖ “​ខ្ញុំ​នឹង​ប្រជែង​ដណ្តើម​សន្លឹក​ឆ្នោត​ដោយ​ខ្លួនឯង​។ ខ្ញុំ​សង្ឃឹមថា នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​បណ្តា​ចលនា​មហាជន បណ្តា​គណបក្ស ឬ​គ្រប់​អង្គការ​ណាមួយ​ក៏ដោយ​ដែល​មាន​ទស្សនៈ ឬ​គាំទ្រ​ទស្សនៈ​របស់​ខ្ញុំ​។ ខ្ញុំ​ជឿជាក់​លើ​ការគាំទ្រ​ដ៏​ទូលំទូលាយ​ពី​សំណាក់​ប្រជាជន​”​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំឲ្យ​មាន​ការសម្រេចចិ​ត្ត​ដូច្នេះ​ទេ​។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​បានលើកឡើង​មូលហេតុ​ពីរ ដែល​នាំឲ្យ​មាន​ការសម្រេចចិ​ត្ត​នឹក​ស្មាន​ពុំ​ដល់​នេះ​របស់​ម្ចាស់​វិ​មានក្រេ​មឡាំង​បច្ចុប្បន្នគឺ ៖

​ទី​១. លោកពូ​ទីន​ហាក់ដូចជា​ចង់​អះអាង​នូវ​តួនាទី​ជា​អ្នកតំណាង​ឲ្យ​ផលប្រយោ​ជន៍​របស់​ប្រជាជាតិ​ទាំងមូល ជំនួស​ឲ្យ​ការតំណាង​ដល់​គណបក្ស​មួយ​។ ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​១១/១២​នេះដែរ ប្រធានាធិបតី​ពូ​ទីន និយាយថា វា​ហាក់ដូចជា​ឆាប់​ពេក​សម្រាប់​ការលើកឡើង​នូវ​គោលនយោបាយ​ដណ្តើម​សន្លឹកឆ្នោត​។​

​ទី​២. ការសម្រេចចិត្ត​ដណ្តើម​សន្លឹក​ឆ្នោត​ដោយ​ឈរឈ្មោះ​ជា​បេក្ខភាព​ឯករាជ្យ​គឺជា​វិធី​មួយ​ដែល​លោកពូ​ទីន ចង់​អះអាង​ពី​រូបលោក ក៏ដូចជា​ការវាយតម្លៃ​ជាក់ស្តែង​អំពី​កម្រិត​ជឿ​ទុកចិត្ត​របស់​ម្ចាស់ឆ្នោត​ចំពោះ​គណបក្ស​កំពុងកាន់​អំណាច​។​

​តាម​លទ្ធផល​ស្ទាបស្ទង់​មតិ​របស់​ក្រុមហ៊ុន Levada នោះ​កម្រិត​ជឿ​ទុកចិត្ត​លើ​រូប​លោក​ពូ​ទីន ក្នុង​ខែ​១១ គឺ​៨១% ខណៈពេល​ដែល​កម្រិត​ជឿទុកចិត្ត​ចំពោះ​គណបក្ស​ប្រទេស​រុស្ស៊ី​ឯកភាព​កំពុងកាន់​អំណាច គឺ​បាន​តែ ៤២%​ប៉ុណ្ណោះ​។​

​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្សី និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ១៨/៣/២០១៨​។ មកទល់​ពេល​នេះ​មាន​បេក្ខភាព​ចំនួន ២៣​រួចហើយ ដែល​ប្រកាស​ពី​បំណង​ឈរឈ្មោះ​។​

​លោកពូ​ទីន ធ្លាប់​កាន់​តំណែង​ជា​ប្រធានាធិបតី​ចំនួន​២​អណត្តិ​មុន​ពេល​ក្លាយជា​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០០៨​។ លោក​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​លើក​ទី​៣ នៅ​ឆ្នាំ ២០១២៕ សូ​យ​ន​

spot_img
×