Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាស្ត្រាចារ្យ​ម្នាក់​នៅ​សកល​វិទ្យាល័យ​ដ៏​ល្បី​របស់​ចិន ត្រូវ​ផ្អាក​ពី​ការងារ ដោយសារ​រិះគន់ មេដឹកនាំ​ចិន​

spot_img

​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​មួយ​រូប នៅ​សកល​វិទ្យាល័យ​ដ៏​ល្បី​មួយ​ក្នុង​ទីក្រុង​ប៉េកាំង ត្រូវបាន​បញ្ឍប់ និង​ដាក់ឲ្យ​ស្ថិតក្រោម​ការ​ស៊ើប​​អង្កេត ដោយសារតែ​សរសេរ​អត្ថបទ​ដ៏​កម្រ រិះគន់​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​។​

​លោក​សាស្ត្រាចារ្យ Xu Zhangrun នៃ​សកល​វិទ្យាល័យ Tsinghua ត្រូវបាន​គេ​ប្រាប់ថា គាត់​ត្រូវបាន​គេ​ដក​ចេញ​មិន​ឲ្យ​បង្រៀន​ទៀតឡើយ រហូត​ទាល់តែ​ការស៊ើបអង្កេត​លើ​រូបគាត់​បាន​បញ្ចប់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មិត្តភក្តិ​លោក ឈ្មោះ Guo Yuhua ប្រាប់ CNN កាលពី​ថ្ងៃ​ពុធ​។​

​អ្នកស្រី Guo Yuhua ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​សង្គមវិទ្យា​នៅ​សកល​វិទ្យាល័យ​ជាមួយគ្នា បាន​និយាយថា ការងារ​របស់​លោក Xu Zhangrun ដែល​ធ្វើ​ជា​គ្រូបង្រៀន អ្នកស្រាវជ្រាវ និង​ជា​គ្រូបង្រៀន​ឯកជន ត្រូវបាន​គេ​ផ្អាក​។​

​អ្នកស្រី​បញ្ជាក់ទៀតថា ពត៌មាន​លំអិត​នៃ​ការ​បញ្ឍប់​លោក Xu Zhangrun មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​អ្នកស្រី​គិតថា វា​អាច​ទាក់ទង​ទៅនឹង​ការសរសេរ​តែងសេចក្តី ដែល​លោក​បាន​បោះពុម្ភ​កាលពី​ខែ កក្កដា ឆ្នាំ ២០១៨​។​

​អត្ថបទ​របស់​លោក Xu Zhangrun ដែល​លោក​បាន​បោះពុម្ភ​កាលពី​ឆ្នាំ ២០១៨ មាន​ចំណងជើង​ថា “​ការភ័យខ្លាច​ដែល​នឹង​ជិត​កើត​ឡើង សេចក្តីសង្ឃឹម​ភ្លាមៗ​” (mminent Fears, Immediate Hopes) ដែល​អត្ថបទ​នោះ​ប្រឆាំង​ទៅនឹង​ទិសដៅ​របស់​ចិន ក្រោម​ការ​ដឹកនាំ​របស់​លោក ស៊ី ជីន​ពីង និង​បាន​ស្នើ​ឲ្យមាន​ការកំណត់​អាណិត្ត​ប្រធានាធិបតី​ជា​ថ្មី​។​

​ការស៊ើបអង្កេត​លើ​សាស្ត្រាចារ្យ​រូបនោះ​គឺជា​វិធានការ​ថ្មី​បំផុត​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការដាក់​សម្ពាធ​លើ​សម្លេង និង​គំនិត​ទាំងឡាយណា​ដែល​ផ្ទុយទៅនឹង​គោលនយោបាយ​របស់​បក្ស​កុម្មុនិស្ត​ចិន​។​

​សូម​រម្លឹក​ផងដែរ​ថា កាលពីដើមឆ្នាំ ២០១៨ រដ្ឋាភិបាល​របស់​លោក ស៊ី ជីន​ពីង​បាន​ធ្វើ​ការកែប្រែ​ច្បាប់ ដែល​អាច​បើកផ្លូវ​ឲ្យ​លោក ស៊ី ជីន​ពីង​កាន់តំណែង​ជា​ប្រធានាធិបតី​ដោយ​មិន​កំណត់​អាណត្តិ​៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ

ប្រភព៖ CNN

spot_img
×