Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់ ចង់​ទិញ​យន្តហោះ និង​រថ​គ្រោះ​ទំនើប​បំផុត​ពី​អា​មេ​រិច ដើម្បី​ទុក​ការពារ​ខ្លួន​

spot_img

​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សៃ អ៊ីង​វិន (Tsai Ing-wen) បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​ថា តៃវ៉ាន់​ចង់​ទិញ​អាវុធ​ទំនើប​ពី​សហរដ្ឋ​អា​មេ​រិច ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ដែន​គោក និង​អាកាស​របស់​តៃវ៉ាន់​។​

​ថ្លែង​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ទៅ​កាន់​កោះ​ហា​វ៉ៃ អ្នកស្រី​បញ្ជាក់ថា សំណើរ​សុំ​ទិញ​យន្តហោះ​ចំបាំង F-16 និង​រថ​គ្រោះ M1 ត្រូវបាន​ដាក់​រួចរាល់​ហើយ​។​

​គំរោង​ទិញ​សព្វាវុធ​ទំនើប​របស់​តៃវ៉ាន់​នេះ​កើតឡើង ក្រោយពេល​ភ្នាក់ងារ​ចារកម្ម​នៃ​ក្រសួងការពារជាតិ​អា​មេ​រិច បាន​ធ្វើ​ការព្រមាន​កាល​ពី​ខែ​មករា​ថា ចិន​បាន​ធ្វើ​ទំនើបកម្ម​យោធា​របស់​ខ្លួន​យ៉ាង​លឿន ដើម្បី​បង្ហាញ​សមត្ថភាព​ប្រឆាំង​ទៅ​នឹង​ប្រទេស​មាន​ទម្លោះ​ក្នុង​តំបន់ ដូចជា​តៃវ៉ាន់​ជាដើម ដែល​ចិន​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​។​

​ជុំវិញ​បញ្ហា​នៃ​ដែរ ក្រសួង​ការពារជាតិរ​បស់​ចិន បាន​និយាយថា ប៉េកាំង​ប្រឆាំង​ដាច់ខាត​ទៅ​នឹង​ការលក់​អាវុធ​របស់​អា​មេ​រិច ទៅឲ្យ​តៃវ៉ាន់ និង​ទំនាក់ទំនង​ផ្នែក​យោធា​របស់​អា​មេ​រិច និង​តៃវ៉ាន់​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​ឈ្មោះ Wu Qian បាន​និយាយថា “​បញ្ហា​របស់​តៃវ៉ាន់​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ជា​ក្តី​កង្វល់​របស់​ផលប្រយោជន៍​ចិន និង​ជា​បញ្ហា​ជាតិ​របស់​ប្រជាជន​ចិន​។ ខ្លួន​មិន​អាច​ឲ្យមាន​ការជ្រៀតជ្រែ​ក​ពី​ផ្នែក​ខាងក្រៅ​ឡើយ​”​។​

“​វិធានការ​ដ៏​គ្រោះថ្នាក់​បែប​នោះ​មិនមែនជា​ផលប្រយោជន៍​របស់​ភាគី​ទាំងសងខាង​ឡើយ​”​។​

​សូមបញ្ជាក់​ថា តៃវ៉ាន់​មានបំណង​ចង់​ប្រកាស​ឯករាជ្យ​ជា​ច្រើនលើក​ច្រើនសារ ប៉ុន្តែ​ត្រូវបាន​ចិន​ព្រមាន​ថា​នឹង​ប្រើប្រាស់​យោធា​ដើម្បី​វាយយក​តៃវ៉ាន់​មក​គ្រប់គ្រង​វិញ បើ​ហ៊ាន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×