Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជិះ​​ម៉ូតូបុក​គល់ស្ពាន ធ្លាក់​ទាំង​ម៉ូតូ ធ្លាក់​ទាំង​មនុស្ស​ស្លាប់​

spot_img

កោះកុង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា ជិះ​ម៉ូតូ បុក​គល់ស្ពាន ធ្លាក់​ទាំង​ម៉ូតូ ធ្លាក់​ទាំង​មនុស្ស​ស្លាប់​ក្នុង​ទឹក​
ករណី​នេះ​បាន​ឡើង នៅវេលា​ម៉ោង ២និង១៥ នាទី​យប់​ថ្ងៃទី ២៨ មីនា ២០១៩ នៅ​ចំណ​ចុភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ បង្ករ​ឡើង​ដោយ​បុរស​ម្នាក់ បើក​បុក​ស្ពាន​ដោយ​ខ្លួនឯង ធ្លាក់​ទឹក នៅមុខ​សណ្ឋាគារ​កោះកុង​បេយ៍ បណ្តាលឲ្យ​ស្លាប់ ។​

​ជនរងគ្រោះ​មានឈ្មោះ អន រី​ម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា បើក​ម៉ូតូ Dream C 125 ឆ្នាំ​២០១៤ ពណ៍​ខ្មៅ ស្លាក​លេខ កោះកុង​1A.1434​។​

បច្ចុប្បន្ន សាកសព​ត្រូវ​បាន​រក្សាទុក​នៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​រងចាំ​សាច់ញ្ញាតិ​មក​ទទួល រី​ម៉ូតូ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច យើង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ ៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×