Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន មេធាវី​ដែល​បាញ់បោះ​សេរី​

spot_img

ភ្នំពេញ​៖ លោក ថា​ន់ ឡេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន លោក​មេធាវី អ៊ិត ពិសិដ្ឋ​រង្សី ដែល​បាញ់បោះ​សេរី​យ៉ាង​អនាធិបតេយ្យ​។​

​ជនជាប់ចោទ​លោក អ៊ិត ពិសិដ្ឋ​រង្សី អាយុ​៣៥​ឆ្នាំ ជា​មេធាវី​ត្រូវបាន​ចៅក្រម​ស៊ើបសួរ បង្គាប់​ឱ្យ​យក​ទៅ​ឃុំខ្លួន ជា​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេតនា មាន​ស្ថានភាព​ទម្ងន់ទោស​។​ជនជាប់ចោទ​រូបនេះ​បាន​ផឹក ជាមួយ​មិត្តភក្តិ នៅ​ចំណុច​កើតហេតុ ផ្លូវ​លេខ​២១១ កែង​ផ្លូវ​២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។ ពេល​កំពុង​ផឹកស៊ី​នោះ ស្រាប់តែ​ពួកគេ​មាន​ជម្លោះ​ជាមួយគ្នា ហើយ​ជនសង្ស័យ​បាន​ទៅយក​កាំភ្លើង​នៅក្នុង​រថយន្ត មក​បាញ់​ជនរងគ្រោះ​ឈ្មោះ លី តុលា អាយុ​២២​ឆ្នាំ បណ្តាលឲ្យ​រង​របួស​ជើង និង​បាញ់​ឡើង​លើ​មួយ​គ្រាប់​។ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​យក​កាំភ្លើង ទៅ​ភ្ជង់​ក្បាល​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ខុន បញ្ចា​សិទ្ធិ អាយុ​២០​ឆ្នាំ នាំ​ឲ្យ​ភ័យ​ឡើង​ព្រលឹងចុងសក់​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×