Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែ​ភាស៊ី ស្រុក​ស្អាង បញ្ជា​ឲ្យ​កូនចៅ យក​គ្រឿងចក្រ​ទៅ​កាយ​ដំបូល​ផ្សារ​ព្រែក​តូច ខាងត្បូង ផ្អើល​អាជីវករ​ផ្ទុះ​ការតវ៉ា ទាំង​ព្រលប់​

spot_img

​ខេត្ត​កណ្តាល​ ៖ នគរបាល​ស្រុក​ស្អាង​បានឲ្យដឹងថា ថៅកែ​ភាស៊ី ស្រុក​ស្អាង បញ្ជា​ឲ្យ​កូនចៅ យក​គ្រឿងចក្រ​ទៅ​កាយ​ដំបូល​ផ្សារ​ព្រែក​តូច ខាងត្បូង ផ្អើល​អាជីវករ​ផ្ទុះ​ការតវ៉ា ទាំង​ព្រលប់ ដែល ករណី​គួរឲ្យ​ភ្ញាក់ផ្អើល​នេះ កើតហេតុ នៅ​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​ផល្គុន ឆ្នាំ ច​រ ព​.​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​២០​នាទី នៅ​ចំនុច​ផ្សារ​ស្អាង​ខាងត្បូង ស្ថិតនៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

​នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា លោក​ប៉ោ សេង ថៅកែ​ភាស៊ី​ស្រុក​ស្អាង ដឹកនាំ​បក្ខពួក​របស់​ខ្លួន​ចំនួន ៦​នាក់ ក្នុងនោះ​មាន​គ្រឿង​ចក្រ ១​គ្រឿង មក​ធ្វើ​សកម្មភាព​រុះរើ​ដំបូល​ផ្សារ​ចំ​កណ្តាល ត្រង់​ចំណុច​ផ្លូវ​ដើរ ដែល​ធ្វើ​អំពី​ឈើ​ប្រកស​ង្ក័​សីមាន​ទំហំ ៤​ម៉ែត្រ ×៥០​ម៉ែត្រ ។ ពេល​ជាមួយគ្នា​នោះ​អាជីវករ​ជាង ១០០​នាក់​បាន ផ្ទុះ​កំហឹង​តវ៉ា​មិន​ឲ្យ​រុះរើ​ដំបូល​ផ្សារ​ជាដាច់ខាត រំពេច​នោះ​មានឈ្មោះ លន់​ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជា​កូនចៅ​លោក​ប៉ោ សេង និង​បក្ខពួក បាន​គំរាម​រក​វាយ ឈ្មោះ​ស្រ៊ាង ហុង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​:លក់ដូរ​ក្នុង​ផ្សារ ។ ភ្លាម​នោះ​ដែរ ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ញឹម វណ្ណ​ឌិន អភិបាល​ស្រុក​ស្អាង ដឹកនាំ​ដោយ​លោក ជឺ គឹម​ហៃ អភិបាលរង​ស្រុក និង​លោក​វរសេនីយ៍ឯក​សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បាន​ដឹកនាំ​កំលាំង​អន្តរាគមន៍​នគរបាល​ស្រុក សហការ​ជាមួយ​ប៉ុស្ដិ៍​ព្រែក​គយ បាន​ដល់​កន្លែង​ហេតុ ហើយ​ពេលនោះ លោក​ជឺ គឹម​ហៃ បាន​សម្របសម្រួល ទប់ស្កាត់​មិន​ឲ្យ​ភាគី​ទាំងពីរ​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​ឡើយ ដោយ​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដោះស្រាយ​តាម​សន្ដិវិធី ។​

​រហូតដល់​វេលា​ម៉ោង​២០ និង​១៥​នាទី ថ្ងៃ​(​ដដែល​)​ទើប​ភាគី​ទាំងសងខាង​បញ្ឈប់​សកម្មភាព​ត្រឡប់​ទៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ ៕​ ​ដោយ​:​កូឡាប​

spot_img
×