Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ៤​នាក់ ត្រូវបាន​នគរបាល​ចាប់​ឃាត់ខ្លួន ជាប់​ពាក់ព័ន្ធ​ជួញដូរ​ថ្នាំញៀន​ជិត​៤០.០០០​គ្រាប់ ​នៅ​ស្រុក​ម៉ាឡៃ​

spot_img

​បន្ទាយមានជ័យ​ ៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ចាប់​ក្រុម​ជនសង្ស័យ​៤​នាក់​ជួញដូរ​​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​៣.៩៦៧ និង​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​ធំ កាលពី ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ស្រុក​ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ។​

​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ង៉េ​ង សុជា បានឲ្យដឹង នៅ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ ថា កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ស្រុក​ម៉ាឡៃ បើក​ការស្រាវជ្រាវ​ទើប​ឈាន​ដល់​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ​នេះ ។​

​ក្រោយ​សួរ​នាំ​ជនសង្ស័យ​ប្រុស​ស្រី​ទាំងនេះ រួមជាមួយ​វត្ថុតាង នឹង​ត្រូវ​បញ្ជូន​ទៅ​តុលារ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​ ​ដោយ ៖ កូឡាប​

spot_img
×